សុខភាព
កង្វះគ្រាប់ឈាមក្រហម (Anemia) ក៏ជាជំងឺមួយ!
គ្រាប់ឈាមក្រហមមានមុខងារដឹកអុកស៊ីសែនសម្រាប់ផ្គត់ផ្គង់និងចិញ្ចឹមគ្រប់សរីរាង្គកាយរបស់ មនុស្ស។ វាត្រូវបានផលិតចេញពីខួរឆ្អឹងក្រោមឥទ្ធិពលនៃការរួមផ្សំរបស់ អ័រម៉ូននិងអង់ហ្ស៊ីមមួយចំនួនដែលមាននៅក្នុងសរីរាង្គផ្សេងៗ។ កង្វះគ្រាប់ឈាមក្រហមគឺជាមូលហេតុ ដែលអាចប៉ះពាល់ដល់បញ្ហាសុខភាពនិងអាចបង្កអោយមានគ្រោះថ្នាក់ធ្ងន់ធ្ងរដល់អាយុជីវិត។

១) រោគសញ្ញា៖
– ស្លេកស្លាំងខុសពីធម្មតា
– ហេវហត់ អស់កម្លាំង ល្ហិតល្ហៃ
– ឧស្សាហ៍វិលមុខ ធីងធោង ឈឺក្បាល
– ហ៊ឹងត្រចៀក
– ស្រវាំងភ្នែក
– ញ័រដើមទ្រូង បេះដូងលោតញាប់ ចុកទ្រូង
– ដង្ហក់ ឆាប់ហត់ ខុសធម្មតា
២) មូលហេតុ៖
ក) ការបាត់បង់គ្រាប់ឈាមក្រហមដោយសារ៖

– ការហូរឈាមបណ្តាលមកពីមូលហេតុផ្សេងៗ ដូចជាគ្រោះថ្នាក់ចរាចរណ៍ របួស ការហូរឈាមតាមសរីរាង្គនានា ក្នុងនិងក្រៅខ្លួន ។ល។
– ជំងឺគ្រាប់ឈាមក្រហម (Hemoglobinopathy) ធ្វើអោយគ្រាប់ឈាមមិនមានគុណភាព និងងាយបែកខូច
– ការរលាកផ្សេងៗ ដោយសារបាក់តេរី វីរុស ប៉ារ៉ាស៊ីត រឺ ពពួកផ្សិត
– ចំពោះស្ត្រីអាចបណ្តាលមកពីវិបត្តិអ័រម៉ូន ដែលធ្វើអោយមានការធ្លាក់ឈាមរដូវច្រើន និងយូរខុសពីប្រក្រតី
– ស្ត្រីមានគភ៌
ខ) ការផលិតគ្រាប់ឈាមក្រហមថយចុះ៖

– ជំងឺខ្សោយខួរឆ្អឹងដែលបណ្តាលមកពីសារជាតិពុលមួយចំនួនដូចជាសំណថ្នាំសម្លាប់សត្វល្អិត ថ្នាំបាញ់ដំណាំផ្សេងៗការប្រើប្រាស់ឱសថព្យាបាលមិនត្រឹមត្រូវតាមក្បួនវេជ្ជសាស្ត្រជាពិសេសថ្នាំផ្សះ។
– កង្វះអាហាររូបត្ថម្ភផ្សេងៗដូចជា ខ្វះជាតិដែក ខ្វះវីតាមីន B12 ។ល។
– ជំងឺក្រពេញ អ័រម៉ូនទីរ៉ូអ៊ីដ Hypothyroïdie
– ជំងឺខ្សោយតម្រងនោម (Kidney failure)
– ជំងឺមហារីកគ្រាប់ឈាម
– ជំងឺមហារីកផ្សេងៗ។
៣) ដំណោះស្រាយ៖

លោកអ្នកគួរតែមកពិគ្រោះជំងឺជាមួយក្រុមគ្រូពេទ្យជំនាញនៅមន្ទីរពេទ្យកាល់ម៉ែតដើម្បីរកពីមូល ហេតុនៃជំងឺបង្កពិតប្រាកដ តាមរយៈការធ្វើតេស្តឈាម រឺ ករណីខ្លះអាចនឹងឈានទៅដល់ការបឺតខួរឆ្អឹងយកទៅពិនិត្យនៅមន្ទីរពិសោធន៏ ដើម្បីឈានទៅរកការព្យាបាលដ៏ត្រឹមត្រូវ។
ចំពោះការព្យាបាលកង្វះគ្រាប់ឈាមក្រហមមិនមែនគ្រាន់តែជាការដាក់បញ្ចូលឈាម រឺអោយថ្នាំជាតិដែកនោះទេ។ ការធ្វើរោគវិនិច្ឆ័យត្រឹមត្រូវនិងព្យាបាលទៅតាមមគ្គុទេសព្យាបាលជាសកល (Universal Guideline) ទើបអាចអោយអ្នកជំងឺទទួលបាននូវការជាសះស្បើយបាន។
“ រកឃើញទាន់ពេល ព្យាបាលដោយក្រុមគ្រូពេទ្យជំនាញ ឆាប់ជាសះស្បើយ ”៕
អត្ថបទ ៖ រស្មី

-
ព័ត៌មានជាតិ១ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
សន្តិសុខសង្គម២ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ចរាចរណ៍២ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល