សុខភាព
មិនមែនជាការលេងសើច ជំងឺតេតាណូស អាចបណ្តាលឲ្យមនុស្សស្លាប់បាន
តេតាណូស គឺជាជំងឺមួយ ដែលកើតឡើងដោយសារជាតិពុលរបស់ទៅភ្ជាប់កោសិកាប្រព័ន្ធប្រសាទ ដែលបណ្តាលឲ្យមានការកន្ត្រាក់សាច់ដុំ ចាប់ផ្តើមដំបូងនៅលើសាច់ដុំផ្ទៃមុខ សាច់ដុំក បណ្តាលឲ្យមានការឈឺចាប់ ពិបាកហារមាត់ពិបាកលេបទឹកមាត់។

ជំងឺតេតាណូសអាចកើតឡើង ចំពោះមនុស្សយើងគ្រប់វ័យនិងទៅលើសត្វពាហនៈ ផងដែរ តែបើកើតលើកូនក្មេងទើបនឹងកើតច្រើនហៅថាជំងឺស្កន់ជាន់។ ព្រោះដោយសារតែមិនបានចាក់ថ្នាំបង្ការ ឬចាក់មិនបានគ្រប់គ្រាន់ឬមិនបានចាក់ រំលឹកឡើងវិញនិងការខ្វះអនាម័យធ្វើឲ្យជំងឺតេតាណូសកើតមានឡើងជា ញឹកញាប់ហើយធ្ងន់ធ្ងរដែលបណ្តាលឲ្យអ្នកជំងឺស្លាប់ទៀតផង។
មេរោគនៃជំងឺតេតាណូសឈ្មោះក្លូសទ្រីឌីយ្យូមតេតានី គឺជាបាក់ស៊ីក្រាំបូកមានចលនារស់នៅដោយមិនត្រូវការខ្យល់អុកស៊ីសែន។ មេរោគតេតាណូសរស់នៅក្នុងដី ក្នុងលាមកសត្វរស់នៅក្នុងប្រដាប់រំលាយអាហាររបស់ មនុស្ស និង សត្វពាហនៈដែលស៊ីស្មៅជាអាហារ។
មេរោគតេតាណូសមានទ្រង់ទ្រាយពីរ
– ទី១រូបរាងជាបាក់ស៊ី (forme végétative) ដែលយើងអាចសម្លាប់ពួកវាបានដោយសារថ្នាំផ្សះ ដោយសារកម្ដៅ ដោយសារថ្នាំសម្លាប់មេរោគជាពិសេសពពួកអាល់កាឡាំង។
– ទី២រូបរាងជាស្ព័រ ដែលរស់នៅបានយូរឆ្នាំដែលធន់នឹងកម្ដៅ និងទឹកថ្នាំសម្លាប់ មេរោគ។
មេរោគតេតាណូសបញ្ចេញជាតិពុលពីរយ៉ាងទៅលើប្រព័ន្ធប្រសាទគឺ ធ្វើដំណើរតាមចរន្តឈាមនិងទឹករងៃរួចទៅភ្ជាប់និងកោសិកាប្រព័ន្ធប្រសាទ។
មេរោគនៃជំងឺតេតាណូសចូលមកក្នុងខ្លួនមនុស្សយើងតាមរយៈរបួស ដំបៅ សត្វខាំ។ ទោះបីរ បួសនោះតិចតួចក្តី។
ចំពោះការបង្ករោគនោះ គឺចាប់តាំងពីពេលមេរោគតេណូសចូលក្នុងខ្លួនយើងតាមរយមុខរបួសដោយប្រការណាមួយរហូត ដល់ចេញរោគសញ្ញាតេតាណូសមានរយពេលជាមធ្យមប្រហែលពី១០ថ្ងៃទៅ១៥ថ្ងៃ។ តែរោគសញ្ញាអាចនឹងកើតឡើងពីរយៈពេលតិចជាង២៤ម៉ោងដល់២១ថ្ងៃ។កាលណារោគសញ្ញាកាន់តែឆាប់កើតឡើងជំងឺ តេតាណូស កាន់តែធ្ងន់ធ្ងរ។

រោគសញ្ញានៃជំងឺតេតាណូសមាន
– ការកន្ទ្រាក់សាច់ដុំនៅលើផ្ទៃមុខ ធ្វើឲ្យពិបាកហាមាត់មុខដូចស្វាសើច ពិបាកលេបទឹកមាត់ ឬចំណីអាហារនិងធ្វើឲ្យឈ្លក់។
– ការកន្ទ្រាក់សាច់ដុំ និងសាច់ដុំខ្នងធ្វើឲ្យក្បាលទាញមកក្រោយឆ្អឹងខ្នងកោង ផតមកមុខ ។
– ការកន្ទ្រាក់សាច់ដុំ នៅអវយវៈលើធ្វើឲ្យដៃបត់ចូលហើយរឹង។
– ការកន្ទ្រាក់សាច់ដុំ នៅអវយវៈក្រោមធ្វើឲ្យជើងលាតសន្ធឹងត្រង់ហើយរឹង។
– ការកន្ទ្រាក់សាច់ដុំ ទ្រូងនិងសន្ទះទ្រូងធ្វើឲ្យអ្នកជំងឺពិបាកដកដង្ហើម។
– រោគសញ្ញាផ្សេងទៀតមានឡើងឈាម បេះដូងដើរញាប់ បែកញើសខ្លាំង ក្តៅខ្លួន។ ក្នុងករណី ធ្ងន់ធ្ងរខ្លាំងបេះដូងដើរយឺតនិងសម្ពាធឈាមចុះ។


– មានការកន្ទ្រាក់សាច់ដុំជាប់និងមានការឈឺចាប់ខ្លាំង។ ការកន្ទ្រាក់សាច់ដុំនេះខ្លាំងឡើងៗ នៅពេលឮសំឡេង ពេលត្រូវពន្លឺ ឬនៅពេលគ្រូពេទ្យពិនិត្យ។
វិធានការការពារជំងឺតេតាណូស គឺជាជំងឺមួយដែលយើងទាំងអស់គ្នាអាចការពារបានដូច្នេះការចាក់ថ្នាំបង្ការតេតាណូសឲ្យបានគ្រប់គ្រាន់និងចាក់រំលឹក ឡើងវិញ។
– ក្នុងករណីមានរបួសដោយប្រការណាមួយយើង
• ត្រូវលាងសំអាតមុខរបួសដោយទឹកស្អាត ទឹកថ្នាំសម្លាប់មេរោគ។
• ត្រូវចាក់ Sérum antitétanique (SAT) ត្រូវចាក់ Vaccin antitétanique (VAT)។


“ជំងឺតេតាណូសតែងតែកើតឡើង ចំពោះអ្នកមិនបានចាក់ថ្នាំការពារតេតាណូស អ្នកចាក់មិនបាន គ្រប់គ្រាន់ អ្នកចាក់បានគ្រប់គ្រាន់តែមិនបានចាក់រំលឹកឡើងវិញ នៅពេលមានរបួសដោយប្រការណា មួយ។ ដើម្បីការពារជំងឺតេតាណូសសូមបងប្អូន ទៅចាក់ថ្នាំបង្ការ នៅតាមមន្ទីរពេទ្យឬមណ្ឌលសុខភាពដែលនៅជិតអស់លោកអ្នក៕
អត្ថបទ៖ រស្មី
សូមចុចអាន៖ ហើមជើងកំឡុងពេលមានផ្ទៃពោះ ជាសញ្ញាអាសន្នឬទេ?

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ