សុខភាព
មន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ សង្គ្រោះជីវិតឪពុក និងកូនរងការរលាកខ្លោចស្បែក កម្រិត ២ អស់លើផ្ទៃមុខ ដោយសារផ្ទុះកំប៉ុងហ្គាស ឲ្យជាសះស្បើយ
មន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ សង្គ្រោះជីវិត កុមារី អាយុ ២ ឆ្នាំ ម្នាក់ មកពីខេត្តកណ្ដាល ដែលរងការរលាកខ្លោចស្បែកកម្រិត ២ អស់លើផ្ទៃមុខ និងដងខ្លួនចំនួន ៦០% ដោយសារផ្ទុះកំប៉ុងហ្គាស និងឪពុករងរបួសរលាកជើងទាំង ២ ឲ្យជាសះស្បើយ។

នៅថ្ងៃទី ០១ ខែវិច្ឆិកា ឆ្នាំ ២០២៣ នេះ តាមរយៈផេកហ្វេសប៊ុកផ្លូវការ Dr. Beat Richner បានឲ្យដឹងថា កុមារី អាយុ ២ ឆ្នាំ ម្នាក់ មកពីខេត្តកណ្ដាល រងការរលាកខ្លោចស្បែកកម្រិត ២ អស់លើផ្ទៃមុខ និងដងខ្លួនចំនួន ៦០% ដោយសារផ្ទុះកំប៉ុងហ្គាស។ ក្នុងនោះ ឪពុកកុមារីរងគ្រោះ ក៏រងរបួសរលាកជើងទាំង ២ ផងដែរ។

ផេកហ្វេសប៊ុក ដដែល បញ្ជាក់ថា រាល់ការរលាកទាំងអស់ តែងមានហានិភ័យខ្ពស់ និងពិបាកព្យាបាល ហើយប្រើពេលវេលាយូរ។ កុមារីរងគ្រោះខាងលើ ត្រូវបានថែទាំព្យាបាលកោសលស្បែក លាងរបួស ក្នុងបន្ទប់វះកាត់ ៩ ដង និងធ្វើការបណ្ដុះផ្សាំស្បែក (skin graft) អស់រយៈពេល ២៧ ថ្ងៃ។ ចំពោះ ឪពុកនាង ក៏ត្រូវបានព្យាបាលជាសះស្បើយផងដែរ។

ជាមួយគ្នានេះ មន្ទីរពេទ្យគន្ធបុប្ផា បានអរគុណក្រុមគ្រូពេទ្យជំនាញវះកាត់ និងសង្គ្រោះបន្ទាន់ ដែលសង្គ្រោះជីវិត ២ នេះ។ ទន្ទឹមនោះ មន្ទីរពេទ្យគន្ធបុប្ផា ក៏បានអរគុណសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ- TYDA ដែលយកចិត្តទុកដាក់ដល់សុខទុក្ខ ឧបត្ថម្ភថវិកា និងស្មារតី ដល់កុមារីរងគ្រោះ ក្រោមការណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត។

ជាចុងក្រោយ មន្ទីរពេទ្យគន្ធបុប្ផា បានអរគុណមូលនិធិគន្ធបុប្ផាកម្ពុជា មូលនិធិគន្ធបុប្ផាស្វីស ក្រសួងសុខាភិបាល ព្រមទាំងសប្បុរសជនគ្រប់លំដាប់ថ្នាក់ ដែលតែងតែឧបត្ថម្ភគាំទ្រដល់ដំណើរការមន្ទីរពេទ្យគន្ធបុប្ផាផងដែរ៕
អត្ថបទ ៖ ពិសី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


