សុខភាព
វិធីសាស្ដ្រព្យាបាលការបាក់កឆ្អឹងភ្លៅ និងការយល់ដឹងពីការគំរាមកំហែង
ការបាក់កឆ្អឹងភ្លៅ គឺជាការបាក់ដែលមានលក្ខណៈធ្ងន់ធ្ងរ ជាពិសេសបើសិនជាអ្នកជំងឺមានវ័យចាស់ជរា ដោយសារផលវិបាករបស់វាអាចបណ្តាលឲ្យមានការគំរាមកំហែងដល់អាយុជីវិត។
ប្រសិនជាអ្នកជំងឺមានវ័យក្មេង វាអាចបណ្តាលឲ្យមានការប៉ះពាល់ដល់មុខងាររបស់ជើងដែលបាក់ ដោយសារការវិវត្តន៍ទៅរកការខូចក្បាលឆ្អឹង ឬការមិនតភ្ជាប់នៃឆ្អឹងបាក់។

អ្នកដែលមានវ័យចាស់ជរាចាប់ពីអាយុ ៦០ឆ្នាំ មានការប្រឈមមុខខ្ពស់ទៅនឹងការបាក់កឆ្អឹងភ្លៅ ពីព្រោះឆ្អឹង របស់គាត់មាននិន្នាការទៅរកភាពខ្សោយ ឬស្ដើង (Osteoporosis) ដែលជាទូទៅគ្រាន់តែបណ្តាលមកពីការដើរដួល ឬ រអិលដួល ចំណែកឯអ្នកដែលមានវ័យក្មេង បណ្តាលមកពីការបុកទង្គិចខ្លាំងក្លាដូចជា គ្រោះថ្នាក់ចរាចរណ៍ ឬធ្លាក់ពីទីខ្ពស់។
ក) តើសញ្ញាអ្វីខ្លះ ដែលត្រូវគិតដល់ការបាក់កឆ្អឹងភ្លៅ?
– បើសិនជាអ្នកមានការបាក់កឆ្អឹងភ្លៅ អ្នកនឹងមានការឈឺចុកចាប់យ៉ាងខ្លាំងនៅផ្នែកខាងលើនៃឆ្អឹងភ្លៅ ឬតំបន់ក្រលៀន ជាពិសេសអ្នកមិនអាចឈរ ឬដើរបាន។

– ជើងដែលបាក់មើលទៅខ្លីជាង ហើយប្រអប់ជើងងាកចេញមកក្រៅ បើយើងធ្វើការប្រៀបធៀបទៅនឹងជើងម្ខាងទៀត។ បើសិនជាអ្នកមានសញ្ញាទាំងនេះត្រូវប្រញាប់មកមន្ទីរពេទ្យជាបន្ទាន់!
ខ) តើយើងត្រូវធ្វើការព្យាបាលការបាក់កឆ្អឹងភ្លៅយ៉ាងដូចម្ដេច ?

គោលបំណងនៃការព្យាបាលមាន២សំខាន់៖
១) បំបាត់ការឈឺចុកចាប់
២) ធ្វើយ៉ាងណាឲ្យអ្នកជំងឺឆាប់ធ្វើចលនាឡើងវិញបាន និងអាចមានលទ្ធភាពធ្វើសកម្មភាពការងារ ប្រហាក់ប្រហែល ឬដូចកាលពីមិនទាន់បាក់ ។
– ការឈឺចុកចាប់ខ្លាំងបណ្តាលឲ្យអ្នកជំងឺនៅស្ងៀមមិនអាចធ្វើចលនា ឬកម្រើកបាន។
– ការនៅស្ងៀមមិនកម្រើកយូរអាចបណ្តាលឲ្យមានហានិភ័យខ្ពស់ដល់បញ្ហាសុខភាពទូទៅ និងអាយុជីវិត ជាពិសេសចំពោះអ្នកជំងឺ ដែលមានវ័យចាស់ជរា។
– ភាគច្រើននៃអ្នកជំងឺបាក់កឆ្អឹងភ្លៅ ចាំបាច់ត្រូវធ្វើការវះកាត់ ដើម្បីតភ្ជាប់ឆ្អឹងដែលបាក់ ឬក៏ធ្វើការផ្លាស់ប្តូរក្បាលឆ្អឹងសិប្បនិម្មិត ដើម្បីជៀសវាងនូវផលវិបាក។
គ) តើត្រូវធ្វើដូចម្តេចដើម្បីជៀសវាងការបាក់កឆ្អឹងភ្លៅ ?
យើងមានហេតុផលជាច្រើន ដែលអាចជៀសវាងការបាក់កឆ្អឹងភ្លៅបាន។ ហេតុផលដ៏សំខាន់មួយជាចាំបាច់ គឺជៀសវាងការពុកឆ្អឹង (Osteoporosis) ។

ដើម្បីរក្សាឆ្អឹងឲ្យមានភាពរឹងមាំយើងត្រូវ ៖
– ពិសាជាតិកាល់ស្យូម និងវីតាមីនដេ ឲ្យបានគ្រប់គ្រាន់
– ជៀសវាងការពិសាបារី និងជាតិអាល់កុលច្រើន
– ត្រូវធ្វើលំហាត់ប្រាណ ជាពិសេសការដើរជាជម្រើសមួយដ៏ល្អ

“បើសិនជាបងប្អូនមានបញ្ហាដូចរៀបរាប់ខាងលើ សូមអញ្ជើញមកពិគ្រោះយោបល់ជាមួយក្រុមគ្រូពេទ្យជំនាញនៅមន្ទីរពេទ្យកាល់ម៉ែត ដើម្បីទទួលការការពារ និងព្យាបាលដ៏មានប្រសិទ្ធភាព ជាមួយក្រុមគ្រូពេទ្យ ដែលមានបទពិសោធន៍ខ្ពស់ច្រើនឆ្នាំ”៕
អត្ថបទ៖ រស្មី
សូមចុចអាន៖ អ្វីទៅជាឧបករណ៍រាវរកកូនកណ្តុរដំបូង ក្នុងពេលវះកាត់ជំងឺមហារីក
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៤ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា២៣ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ


