Connect with us

សុខភាព

អ្វី​ទៅជា​ឧបករណ៍​រាវរក​កូន​កណ្តុរ​ដំបូង ក្នុង​ពេល​វះកាត់​ជំងឺមហារីក

បានផុស

នៅ

​ជាមួយនិង​ភាពជឿនលឿន​ជា​លំដាប់​នៃ​បច្ចេកវិទ្យា​ព្យាបាល​ជំងឺ​មហារីក​ ក្នុង​ពេល​បច្ចុប្បន្ន បានធ្វើឲ្យ​ការព្យាបាល ឲ្យ​ជាសះស្បើយ និង​បង្កើន​គុណភាព​ជីវិត​អ្នកជំងឺ មាន​កម្រិត​ខ្ពស់​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​ប្រើ​ឧបករណ៍ Gamma Probe សម្រាប់​រាវរក​កូន​កណ្តុ​រ​ដំបូង របស់​ដុំ​មហារីក មាន​តួ​នាទី​សំខាន់​ណាស់ ​ក្នុង​ការ​កំណត់​ដំណាក់កាល​ជំងឺ​មហារីក ផ្តល់​ផែនការ​ព្យាបាល ព្រមទាំង​បង្កើន​គុណភាព​ជីវិត​អ្នកជំងឺ តាមរយៈ​ការកាត់បន្ថយ​ផលវិបាក​ក្រោយ​វះកាត់​។​

១) តើ​អ្វី​ទៅជា​កូន​កណ្តុរ​ដំបូង​នៃ​ដុំ​មហារីក​?

​កូនកណ្ដុរ​ដំបូង​គេ​បង្អស់​ដែល​ទទួល​ច្រោះ​ទឹករងៃ ពី​តំបន់ ​ដែល​មាន​ដុំ​សាច់​មហារីក​។​

២) តើ​ត្រូវ​ធ្វើ​ដូចម្ដេច​ទើប​អាច​កំណត់​ថា​ កូនកណ្តុរ​ដំបូង​មាន​កោសិកា​មហារីក​ឬទេ​?

​ជាបឋម គ្រូពេទ្យ​ត្រូវ​ចាក់​ថ្នាំ​នៅ​ជុំវិញ​ដុំ​មហារីក និង​ចាំ​មួយ​រយៈ​ដើម្បី​ឲ្យ​ជាតិ​ថ្នាំ​ជ្រាប​ទៅដល់​កូន​កណ្តុរ​ដំបូង​។ បន្ទាប់​មក​ទៀត ឧបករណ៍ Gamma Probe រាវរក​កូនកណ្តុរ​ដំបូង ដើម្បី​ជំនួយ​ដល់​គ្រូពេទ្យ​វះកាត់​យក​កូនកណ្តុ​រទាំង​នោះ​ចេញ និង​វិភាគ​មើល​ភ្លាមៗ​ថា​តើ​មាន​កោសិកា​មហារីក​រាល​ដាល​ទៅដល់​កូន​កណ្តុរ​ទាំងនោះ​ឬទេ​?

៣) តើ​អ្វី​ជា​សារៈសំខាន់​នៃ​ការរក​កូនកណ្តុរ​ដំបូង​នៃ​ដុំ​មហារីក​?

​ចំពោះ​ជំងឺមហារីក​នៅ​ដំណាក់កាល​ដំបូង​មួយចំនួន ជាពិសេស​មហារីក​សុដន់ និង​មហារីក​ស្បែក (Melanoma) ការព្យាបាល​ដោយ​វះកាត់ គឺជា​គន្លឹះ​ក្នុង​ការទទួល​បានការ​ជាសះស្បើយ​។ ការវះកាត់​ត្រូវធ្វើឡើង​ដោយ​វះ​យក​ដុំ​មហារីក​ចេញ និង​វះ​យក​ប្រព័ន្ធ​កូនកណ្ដុរ​ដែល​ពាក់ព័ន្ធ​ចេញ​ទាំងអស់ ​ដើម្បី​ធានា​ឲ្យ​បាន​អត្រា​ជាសះស្បើយ​ខ្ពស់​។​

​ថ្វីត្បិតតែ​ការ​វះ​យក​ប្រព័ន្ធ​កូនកណ្ដុរ​ដែល​ពាក់ព័ន្ធ​ចេញ​ទាំងអស់នេះ​ មាន​សារៈសំខាន់​មែន តែ​វា​អាច​បង្ក​ជា​ផលវិបាក​មួយ​ចំនួន​ដល់​អ្នកជំងឺ​ដូចជា ការ​ហើម​អវយវៈ​ដោយ​ចាល់​ទឹករងៃ (lymphedema) ការ​ចុះថយ​មុខងារ​អវយវៈ​ដែល​ហើម និង​ការឈឺចាប់​។ ហេតុដូចនេះ គ្រូពេទ្យ​ត្រូវ​កំណត់ឲ្យ​ដឹង​មុន​ថា តើ​មានការ​រាលដាល​កោសិកា​មហារីក​ដល់​កូនកណ្តុរ​នៅ​តំបន់​ដុំ​សាច់​មហារីក​ឬទេ ព្រោះ​ថាបើ​គ្មាន​ការ​រាលដាល​ទេ គ្រូពេទ្យ​អាច​រក្សាទុក​កូនកណ្ដុរ​ទាំង​នោះបាន និង​អាច​បង្ការ​ផលវិបាក​ដែល​បាន​រៀបរាប់​ខាងលើ​។​

«​ជាមួយនិង​ឧបករណ៍ Gamma Probe ថ្មី​នេះ ការព្យាបាល​ជំងឺមហារីក​កាន់តែ​ទទួលបាន​ប្រសិទ្ធភាព​ខ្ពស់ ដែលជា​តម្រូវ​ការចាំបាច់ និង​ជា​បំណងប្រាថ្នា​របស់​ក្រុមគ្រូពេទ្យ​ឯកទេស​យើង​»៕

អត្ថបទ៖ ​រស្មី

សូមចុចអាន៖ ​ការធ្លាក់ចុះ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ទាប​ពេក នៃ​អ្នកជំងឺ​ទឹកនោមផ្អែម ជា​គ្រោះថ្នាក់​មួយ​ដែល​មិនគួរ​មើលរំលង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៥៩ វិនាទី មុន

អាវុធហត្ថខេត្តបាត់ដំបង ឃាត់ខ្លួនជនសង្ស័យ​២នាក់ ករណីប្រើប្រាស់ឯកសណ្ឋាន និងក្លែងបន្លំឯកសារកងទ័ព

ព័ត៌មានជាតិ៦ នាទី មុន

តំណាងកម្ពុជានៅ UN ជំរុញក្រុមប្រឹក្សាសន្តិសុខ ធ្វើការជិតស្និទ្ធជាមួយគ្រប់ភាគីជម្លោះ ដើម្បីស្តារទំនុកចិត្ត

ជីវិតកម្សាន្ដ៨ នាទី មុន

ម្ចាស់បទ “Smoke” ខឹងខ្លាំងដល់ថ្នាក់ប្ដឹងប៉ូលិសជួយរកយុត្តិធម៌ ក្រោយធ្លាយរូបអាក្រាតកាយ

ជីវិតកម្សាន្ដ១០ នាទី មុន

ស្ងាត់ៗ កូនប្រុសពៅកំពូលតារាចម្រៀង ព្រាប សុវត្ថិ ចុះកុងត្រាចូលផលិតកម្ម Galaxy

ព័ត៌មានអន្ដរជាតិ៣២ នាទី មុន

ក្រោយឈ្នះឆ្នោត តើលោក ពូទីន នឹងហោះទៅទស្សនកិច្ចប្រទេសមហាមិត្ត​ណាមុនគេ?

Sokha Hotels

ព័ត៌មានពេញនិយម