សុខភាព
វិធីការពារ ការឆ្លងមេរោគរលាកថ្លើមប្រភេទ បេ ទៅទារក!
ជំងឺរលាកថ្លើម ដែលបង្កឡើងដោយសារវីរុសរលាកថ្លើមបេ គឺជាបញ្ហាសុខភាពមួយដ៏ធំនៅលើពីភពលោក។ ភាគច្រើននៃជំងឺនេះវិវត្តន៍ទៅរក ជំងឺរលាកថ្លើមរ៉ាំរ៉ៃ ជំងឺក្រិនថ្លើម និងមហារីកថ្លើម។

តាមរយៈអង្គការសុខភាពពិភពលោកបានឲ្យដឹងថា សព្វថ្ងៃនេះអ្នកដែលមានផ្ទុកមេរោគរលាកថ្លើមរ៉ាំរ៉ៃប្រភេទបេ មានប្រហែល ២៤០លាននាក់ ដែលក្នុងនោះ ៧៥% គឺជាអ្នករស់នៅតំបន់ អាស៊ី អាស៊ីប៉ាស៊ីហ្វិក និងអាហ្រិក។ ការឆ្លងនៅតំបន់អាស៊ី ភាគច្រើនគឺការឆ្លងពីម្តាយទៅកូន ក្នុងអំឡុងពេលមានផ្ទៃពោះ អំឡុងពេលសម្រាល និងការឆ្លងតាមរយៈការទំនាក់ទំនងផ្ទាល់ ពីមនុស្សម្នាក់ទៅមនុស្សម្នាក់។ ១៥% ទៅ ៤០% នៃអ្នកដែលឆ្លងមេរោគនេះ វិវត្តន៍ទៅរកជំងឺក្រិនថ្លើម និងមហារីកថ្លើម ដែលជាហេតុបណ្តាលឲ្យមានអ្នកស្លាប់ប្រហែល ១លាននាក់ក្នុងមួយឆ្នាំ នៅលើសកលលោកសព្វថ្ងៃនេះ។
ក) ការចម្លងមេរោគ៖
ផ្លូវចម្លងមេរោគថ្លើមប្រភេទ បេ គឺតាមរយៈ ឈាម ផ្លូវភេទ ការទំនាក់ទំនងគ្នាផ្ទាល់ជាមួយនឹងអ្នកជំងឺ ដែលប៉ះនឹងរបួសឬដំបៅអ្នកជំងឺ ហើយជាពិសេសគឺការឆ្លងពីម្តាយទៅកូន។
ការចម្លងមេរោគថ្លើម បេ ពីម្តាយទៅកូនមាន ៣ ប្រភេទ៖
– ការឆ្លងក្នុងពេលមានផ្ទៃពោះ
– ការឆ្លងក្នុងអំឡុងពេលកើត
– ការឆ្លងក្រោយកើត

១. ការឆ្លងក្នុងពេលមានផ្ទៃពោះ៖
ចំពោះការឆ្លងក្នុងកំឡុងពេលមានផ្ទៃពោះ គឺមានតិច (ប្រហែល ១០%) ដែលកត្តាប្រឈមធ្វើឲ្យមានការឆ្លងនោះទាក់ទងនឹង៖
– ម្តាយមានផ្ទុក វីរុសក្នុងឈាមខ្ពស់ (High viral load)
– ម្តាយក្រៅពីមាន AgHbs វិជ្ជមាន ព្រមទាំងមាន AgHbe វិជ្ជមានថែមទៀត
– ម្តាយឆ្លងមេរោគថ្លើម បេ នៅត្រីមាសទី៣
– ម្តាយមានបែកទឹកភ្លោះយូរ ឬរយៈពេលសម្រាលកូនយូរ សម្រាលកូនមិនគ្រប់ខែ

២. ការឆ្លងក្នុងកំឡុងពេលកើត៖
ក្នុងអំឡុងពេលកើត ការឆ្លងមានអត្រាខ្ពស់ (៨០%)៖
– ការឆ្លងតាមរយៈទឹកភ្លោះ ឬឈាមម្តាយដែលមានវីរុស
– ការឆ្លងតាមរយៈការដាច់ស្បែកទារក ឬរបួស ហើយប៉ះនឹងទឹកភ្លោះ ឬឈាមម្តាយ
សំគាល់ៈ ទារកដែលឆ្លងពីម្តាយ ភាគច្រើន (៩០%) វិវត្តន៍ទៅរក ការរលាកថ្លើមរ៉ាំរ៉ៃ ក្នុងអាយុ ៣ឆ្នាំ។
៣. ការឆ្លងក្រោយកើត៖
ការឆ្លងក្រោយកំណើត មានអត្រាតិចជាង ១០%៖
– ការឆ្លងតាមទឹកដោះ (ពុំមានការសិក្សាណាបញ្ជាក់ច្បាស់នៅឡើយ លើកលែងតែក្បាលដោះម្តាយមានដំបៅ ឬបែកឈាម ដែលបណ្តាលឲ្យទារកឆ្លងមេរោគថ្លើមបេនេះ)
– ការឆ្លងមេរោគក្រោយសម្រាល ច្រើនកើតឡើង នៅពេលមានទំនាក់ទំនងជិតស្និទ្ធនិងអ្នកមានរលាកថ្លើមប្រភេទបេរ៉ាំរ៉ៃ។
ខ) វិធីបង្ការការចម្លងមេរោគពីម្តាយទៅកូន៖
យើងអាចធ្វើការបង្ការ ការចម្លងពីម្តាយទៅកូនបាន ដោយការចាក់ Immunoglobulin ការពារជំងឺរលាកថ្លើមបេ នៅពេលទារកទើបនឹងកើតឲ្យបានឆាប់ ក្នុងរយៈពេល ១២ម៉ោងក្រោយកើត និងចាក់ថ្នាំបង្ការការពារជំងឺរលាកថ្លើមប្រភេទបេ ក្នុងរយៈពេល ២៤ ម៉ោង។ ការចាក់ថ្នាំការពារនេះ អាចជួយកាត់បន្ថយការចម្លងរោគពីម្តាយទៅកូនបាន ៩០%។

ដើម្បីការពារសុវត្ថិភាព និងសុខភាពទារករបស់លោកអ្នកឲ្យបានល្អ អ្នកម្តាយទាំងឡាយ សូមមេត្តាមកពិនិត្យផ្ទៃពោះជាមួយវេជ្ជបណ្ឌិតជំនាញនៃមន្ទីរពេទ្យកាល់ម៉ែត ឲ្យបានទៀងទាត់ ចាប់ពីពេលចាប់ផ្តើមពពោះរហូតដល់សម្រាល ដោយក្នុងនោះមានការធ្វើតេស្តឈាមរកមើលមេរោគថ្លើមប្រភេទ បេ ជាមុន ព្រោះអ្នកនឹងទទួលបានព័ត៌មានដ៏សំខាន់ទុកជាមុន សម្រាប់ត្រៀមធ្វើការការពារ ការចម្លងមេរោគថ្លើមប្រភេទ បេ និងឈានទៅរកការចាក់ថ្នាំបង្ការឲ្យបានឆាប់ ដើម្បីឲ្យការការពារនេះ កាន់តែមានប្រសិទ្ធភាពខ្ពស់ដល់ទារករបស់លោកអ្នក៕
អត្ថបទ៖ រស្មី
សូមចុចអាន៖ មុននាំកូនទៅពេទ្យអំឡុងផ្ទុះកូវីដ ១៩ ម៉ាក់ប៉ាគួរដឹងរឿង ៤ យ៉ាងនេះសិន

-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
សន្តិសុខសង្គម២ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ចរាចរណ៍២ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល