សុខភាព
មុននាំកូនទៅពេទ្យអំឡុងផ្ទុះកូវីដ ១៩ ម៉ាក់ប៉ាគួរដឹងរឿង ៤ យ៉ាងនេះសិន
យើងដឹងស្រាប់ហើយថា ចង់ទៅណាមកណាអំឡូងពេលផ្ទូះ COVID-19 ពិបាកបន្តិច ដោយសារហានិភ័យក្នុងការឆ្លង។ បើតាមការណែនាំពីក្រសួងសុខាភិបាល បើពុំចាំបាច់ កុំចេញពីផ្ទះឲ្យសោះ តែចៃដន្យ បើកូនយើងឈឺ មានអាការៈមិនស្រួល ចង់នាំកូនទៅពេទ្យ យើងគួរធ្វើម៉េចល្អ? ខាងក្រោមនេះ ជាអ្វីដែលម៉ាក់ប៉ាគួរដឹង ដើម្បីត្រៀមខ្លួន មុនចង់យកអាអូនទៅពិនិត្យនៅពេទ្យ៖

១. សួរមន្ទីរពេទ្យពីការប្រុងប្រយ័ត្នសុវត្ថិភាព
មន្ទីរពេទ្យ ក៏ដូចជាការិយាល័យគ្រូពេទ្យ ច្បាស់ជាយកចិត្តទុកដាក់ខ្ពស់ចំពោះសុវត្ថិភាពសុខភាពរបស់អ្នកជំងឺនីមួយៗហើយ។ ប៉ុន្តែ បើយើងមានចម្ងល់ពាក់ព័ន្ធនឹងវិធានការការពាររបស់ខាងមន្ទីរពេទ្យ ឬគ្លីនិក យើងគួរតែខលទៅសួរព័ត៌មានជាមុន។ វិធានការការពាររបស់មន្ទីរពេទ្យភាគច្រើនមានដូចជា៖
- គ្រប់បុគ្គលិកត្រូវពាក់ឯកសណ្ឋានការពារត្រឹមត្រូវ
- តម្រូវឲ្យអ្នកជំងឺ និងអ្នកកំដរពាក់ម៉ាសក្នុងទីធ្លាមន្ទីរពេទ្យ
- កំណត់ចំនួនអ្នកជំងឺដែលត្រូវពិនិត្យក្នុងមួយថ្ងៃ។ល។
២. ជួបជាមួយគ្រូពេទ្យតាមទូរស័ព្ទ បើអាច
នៅតាមមន្ទីរពេទ្យច្បាស់ជាមានវិធានការការពារសុវត្ថិភាពសុខភាពរបស់មនុស្សគ្រប់រូបដែលចេញចូលមន្ទីរពេទ្យហើយ។ ប៉ុន្តែ យើងអាចសាកសួរមន្ទីរពេទ្យ ឬគ្លីនិក ថាតើមានផ្ដល់សេវាពិនិត្យមើលស្ថានភាពសុខភាពតាមរយៈអនឡាញដែរ ឬអត់? ចំពោះជំងឺទូទៅមួយចំនួន អាចពិនិត្យមើលតាមរយៈអនឡាញបានដូចជា អាលែកហ្ស៊ី ផ្ដាសាយធម្មតា កន្ទួល រមាស់ ឬឆ្លងមេរោគលើស្បែក។ល។
៣. ពាក់ម៉ាស់ និងលាងដៃ

មធ្យោបាយមួយចំនួនដែលមានប្រសិទ្ធភាពក្នុងការការពារឆ្លងវីរុស COVID-19 ក៏សាមញ្ញបំផុតដែរ នោះគឺការពាក់ម៉ាស់ និងការលាងដៃជាមួយសាប៊ូ ទឹកស្អាត ឬប្រើអាល់កុល ឬជែលលាងដៃ។ ម៉ាក់ប៉ាត្រូវប្រាកដថា កូនៗរបស់យើង (អាយុ២ឆ្នាំឡើងទៅ) ពាក់ម៉ាស់ពេលទៅជួបគ្រូពេទ្យ និងលាងដៃបានញឹកញាប់។
៤. រៀបចំខ្លួនសម្រាប់ការជួបពេទ្យ
មិនថាយើងណាត់ជួបពេទ្យដោយផ្ទាល់ ឬតាមរយៈអនឡាញទេ យើងគួរតែត្រៀមសំណួរ ឬកត់ទុកបញ្ហាដែលធ្វើឲ្យយើងបារម្ភជាមុន ដើម្បីបង្ការ ការភ្លេចរាល់ចម្ងល់ ឬសំណួរសំខាន់អ្វីមួយទាក់ទងនឹងជំងឺ និងការថែទាំអាអូន៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello Krupet
ចុចអាន៖ កូវីដកំពុងរីករាលដាលខ្លាំង ប្រុសៗគួរផ្ដាច់បារីក្នុងពេលនេះល្អបំផុត
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


