KPT+
តរោមភ្នែកឃើញស្អាត តែលំបាក អ្នកមិនទាន់សាកអាចលែងចង់
សម័យឥឡូវស្រីៗនិយមតរោមភ្នែក ដើម្បីបង្កើនសម្រស់ផ្ទៃមុខឲ្យកាន់តែទាក់ទាញមួយកម្រិតទៀត។ តែត្បិតវាជួយធ្វើឲ្យស្រីៗយើងស្រស់ស្អាតបានក៏ពិតមែន វាក៏មានផលរំខាន និងចំណាយអស់ច្រើនផងដែរ។ បើតាមអ្នកស្រី សានីតា វ័យ ៣៧ ឆ្នាំដែលមានបទពិសោធបើកហាងថែរក្សាសម្រស់ជិត ២០ ឆ្នាំនៅម្ដុំផ្សារចាស់ បានរៀបរាប់ប្រាប់ Hello គ្រូពេទ្យ នូវការលំបាក និងផលរំខានខ្លះៗដែលអ្នកធ្លាប់តរោមភ្នែករួច ត្អូញត្អែរថាលែងចង់ធ្វើបន្តទៀត។
១- រមាស់ភ្នែក
ក្រោយពេលតរោមភ្នែកបានមួយរយៈ កាវចាប់ផ្ដើមស្រួយដែលធ្វើឲ្យចុក និងរមាស់ភ្នែក ហើយបើយើងហ៊ានតែញីច្បាស់ជាជ្រុះអស់មិនខាន។ បន្ថែមពីលើនេះ នៅពេលឥទ្ធិពលកាវបិទរោមភ្នែកតលែងមានប្រសិទ្ធភាព កម្ទេចកាវខ្មៅៗខ្លះអាចជ្រុះចូលភ្នែកទៀតផង ដែលនេះមិនរាប់បញ្ចូលភាពឈឺចាប់ខ្លះៗពេលត ដូចជាកាវជាប់សាច់ត្របកភ្នែក ឬធ្ងន់ភ្នែកខុសពីធម្មតាទៀតផង។
២- មិនអាចលាបម៉ាស្ការ៉ា
ការតរោមភ្នែក គឺដើម្បីឲ្យរោមភ្នែកវែង ឃើញស្អាតធំជាងមុន ហើយបើពេលផាត់មុខ មិនអាចលាបម៉ាស្ការ៉ាបន្ថែមបានឡើយ ព្រោះពេលលាប ហើយជូតវិញដាច់ទាំងរោមភ្នែកធម្មជាតិមកជាមួយ។ ការដាច់ទាំងរោមភ្នែកមែនទែន អាចដាច់ទាំងដុំៗតាមទំហំម៉ាស្ការ៉ាដែលលាបពីលើរោមភ្នែក ហើយ eyeliner ក៏មិនគួរគូរដែរ ព្រោះពេលជូតទឹក remove make up អាចរង្គើកន្លែងបិទកាវនោះដែរ។
៣- ហើមភ្នែក
អ្នកខ្លះទៅតរោមភ្នែកប៉ះចំកន្លែងគ្មានស្ដង់ដារ ដោយប្រើសរសៃរោមភ្នែកសិប្បនិមិត្ត និងកាវអន់ អាចបណ្ដាលឲ្យភ្នែកហើម ព្រោះការកកិតរោមភ្នែកក្លែងក្លាយជាមួយគល់រោមភ្នែកធ្វើឲ្យរលាកដូចកើតពពែឆ្កែក៏មាន។ មិនត្រឹមតែហើម រលាកប៉ុណ្ណោះទេ អ្នកខ្លះដំបៅរលួយទៀតផង ព្រោះការកកិតរោមភ្នែកតរឹង ហើយកាវបិទក្ដៅទៀតនោះ។
៤- ចំណាយប្រាក់ច្រើន
តិចច្រឡំថាតរោមភ្នែកអស់តិចទៅ! បើប៉ះចំហាងទំនើប និងល្បីការតរោមភ្នែកត្រូវគិតតាមសរសៃរោមភ្នែក។ ឧទាហរណ៍ ១សរសៃ ១ដុល្លារ ហើយម្ខាងត្រូវតយ៉ាងហោចណាស់ ៣០ សរសៃដែរ ឯតម្លៃតាមផលិតផលប្រទេសទៀត បើរបស់ជប៉ុនគឺថ្លៃជាងរបស់កូរ៉េ ចិន និងថៃ។ បើហាងធម្មតាៗម៉ៅសរុបទាំងសងខាងចាប់ពី ៣០ ដុល្លារឡើង ក្រោយហើយតរោមភ្នែករួច ១ ឬ ២ សប្ដាហ៍ត្រូវទៅថែមកន្លែងដែលជ្រុះទៀត ដោយហាងធំៗក៏នៅតែគិតសរសៃ និងហាងធម្មតាថែមម្ដង ៥ -១០ ដុល្លារ ហើយត្រូវធ្វើបែបនេះរហូតទាល់តែយើងដែលចង់។
៥- ពិបាកថែទាំ
ការតរោមភ្នែកបានយ៉ាងយូរ ២ ខែប៉ុណ្ណោះ ប្រសិនបើមិនថែទាំឲ្យបានដិតដល់ ព្រោះក្រោយពេលងូតទឹក ឬលុបលាងមុខរួចត្រូវជូតសម្អាត ហើយការជូតសម្អាតត្រូវប្រើកន្សែងតូច ស្ដើង ទន់ ជូតបរិវេណភ្នែក ដើម្បីកុំឲ្យសង្កត់ ឬត្រដោះយូរ ព្រោះងាយរបើកកាវ។ ចំណែកពេលងូតទឹកត្រូវដុសមុខ ដោយដុសជារង្វង់ ហើយបរិវេណភ្នែកដុសចុងក្រោយ រួចមិនត្រូវងូតទឹកក្ដៅដែរ ព្រោះភាពក្ដៅធ្វើឲ្យកាវរលាយ ឬលែងស្អិត។
៦- មិនសមជាមួយភ្នែក
អ្នកភ្នែកតូចៗចង់តរោមភ្នែកបានស្អាត កុំជ្រើសរើសយកលេខ ១២ ឬ ១៣ អីគួរតែតបែបធម្មជាតិយ៉ាងច្រើនត្រឹមលេខ ១០ ព្រោះបើតរោមភ្នែកលេខ ១២ មើលទៅមិនស៊ីនឹងភ្នែក។ សម្រាប់រោមភ្នែកលេខ ១២ ដល់ លេខ ១៤ សម្រាប់អ្នកមានរោមភ្នែកខ្លះស្រាប់ ហើយភ្នែកធំស្អាត ទើបថែមទៅរឹតតែឃើញស្អាត ហើយអ្នកខ្លះបើធ្វើចំកន្លែងគ្មានស្ដង់ដារតរោមភ្នែកដាក់លេខស្មើៗគ្នាទាំងអស់តាំងពីគល់ភ្នែក កណ្ដាល និងកន្ទុយមើលទៅអាក្រក់លើសដើម ព្រោះជាធម្មតាគេតពីគល់ភ្នែកលេខទាបៗ ហើយកណ្ដាលលេខខ្ពស់ និងកន្ទុយលេខបន្ទាប់ខ្ពស់។ ឧទាហរណ៍៖ ដើមភ្នែកគេតលេខ ៩ កណ្ដាលភ្នែក តលេខ ១៣ ហើយកន្ទុយតលេខ ៩ ឬ១០៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ ស្រីៗនិយមបកស្បែក ឬចាក់ថ្នាំឲ្យស្បែកស ប្រឈមកើតមហារីក
ចុចអាន៖ មុនសាក់ចិញ្ចើម គួរដឹងពីគុណសម្បត្តិ និងគុណវិបត្តិទាំងនេះ
-
សេដ្ឋកិច្ច១ សប្តាហ៍ ago
ធនាគារ SinoPac ទិញយកគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រឹតក្នុងទឹកប្រាក់ជាង៥០០លានដុល្លារ
-
សេដ្ឋកិច្ច៥ ថ្ងៃ ago
គម្រោងសាងសង់ស្ពានតភ្ជាប់ពីខេត្តកំពង់ឆ្នាំង-កំពង់ធំ កំពុងរង់ចាំថវិកាពីចិន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វិមានសេដ្ឋីកាស៊ីណូ ហុងកុង ធ្លាប់រស់ជាមួយភរិយាទីមួយ ដាក់លក់តម្លៃ ៣៨៣លានដុល្លារ ក្នុងន័យចែកទ្រព្យ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រុស្ស៊ី ផ្ទុះការវាយលុកដំណាក់កាលថ្មីលើ អ៊ុយក្រែន ប្រើទាំងរថពាសដែក ទម្លាក់គ្រាប់បែក និងបាញ់កាំភ្លើងធំ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ព័ត៌មានបឋម៖ អគ្គិភ័យកំពុងឆេះស្ថានីយប្រេងឥន្ធនៈនៅខេត្តព្រះវិហារ(មានវីដេអូ)
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ភ្លៀងមួយមេលើកដំបូងធ្វើឲ្យផ្ទះពលរដ្ឋ៣៣ខ្នងរលំ និងប៉ើងដំបូល
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
Huang Xiaoming ជួបមិត្តស្រីភ្លាមៗ ក្រោយចេញក្រៅជាមួយអតីតភរិយា Angelababy និងកូនប្រុស
-
នយោបាយ៣ ថ្ងៃ ago
ទីបំផុត បក្សដែលស្នើបង្កើតដោយលោក ឯម សុខសុវណ្ណ ត្រូវបានក្រសួងមហាផ្ទៃ ចុះឈ្មោះជាផ្លូវការ