Connect with us

KPT+

រឿងរ៉ាវមិនគួរឱ្យជឿរបស់ឃាតកឆ្អឹងដែក Arnold មុនពេលជោគជ័យក្នុងជីវិត

បានផុស

នៅ

តារា​ល្បីរបស់ពិភពលោក  Arnold Schwarzenegger ជាអ្នកនយោបាយ តារាសម្ដែង អ្នកផលិតភាពយន្ត អ្នកជំនួញ អ្នកនិពន្ធ និងជាកីឡាករកាយវប្បកម្មដ៏ជំនាញ ដែល​គិតមកត្រឹមចុង ឆ្នាំ២០២០ លោកមានទ្រព្យសម្បត្តិសរុបជាង ៤០០ លានដុល្លារ។

សេដ្ឋីរូបនេះធ្លាប់សម្តែងនៅក្នុងខ្សែភាពយន្តចំនួនជាង​ ៥០ រួមទំាង​មាន​កុងត្រា​សិទ្ធិផ្តាច់មុខលើរឿង​Terminator ដ៏ល្បីផង​ដែរ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តើមុនពេលទទួលបានជោគជ័យជីវិត​លោក​ Arnold Schwarzenegger បានឆ្លងកាត់នូវរឿងរ៉ាវអ្វីខ្លះ?

កើតមកជាមួយភាពក្រីក្រ តែប្រឹងជម្នះមិនបន្ទោសវាសនា​

Arnold Schwarzenegger កើតនៅថ្ងៃទី៣០ កក្កដាឆ្នាំ១៩៤៧ ក្នុងប្រទេសអូទ្រីស។

លោកធំដឹងក្ដីនៅក្នុងគ្រួសារដែលមានជីវភាពដ៏ក្រីក្រលំបាក​ ក៏ប៉ុន្តែតារារូបនេះ​មិនធ្លាប់យល់ឃើញថា គ្រួសាររបស់ខ្លួន​ក្រីក្រនោះឡើយ ដោយសារតែក្នុងសហគមន៍ជុំវិញ​ខ្លួន​សុទ្ធសឹងតែមានជីវភាពដូចគ្នា ពិបាកឱ្យធ្វើការ​ប្រៀបប្រដូច​។

សម័យកាលនោះ នៅក្នុងប្រទេសអូទ្រីសឪពុកម្ដាយភាគច្រើន និយម​បង្ខំកូនឲ្យឈប់រៀនទាំងវ័យក្មេង ប៉ុន្តែ Arnold​ ជាកូនម្នាក់ដែលមានឆន្ទៈចង់សិក្សារៀនសូត្រ និងតវ៉ាប្រឆាំងនឹងការបង្ខំនេះរហូតបានជោគជ័យ។

ជារឿយៗលោក Arnold តែងនិយាយអំពីសារៈសំខាន់នៃចក្ខុវិស័យនិង​គោលបំណងក្នុងជីវិត​ខ្លួន​ដែល​ចង់​ក្លាយជាកីឡាករកាយវប្បកម្មជើងឯក ក្លាយជាអ្នកមាន​ និងក្លាយជាអ្នកនយោបាយល្បីឈ្មោះផង។ លោកបានលះបង់កម្លាំងកាយចិត្តខ្លាំងបំផុត ជាមួយនឹងកីឡាកាយវប្បកម្ម រហូតទទួលបានជយលាភីក្លាយជា Mr.Universe ជាបន្តបន្ទាប់ និងបានក្លាយជាម្ចាស់ជ័យលាភី Mr.Olympia ផងដែរក្នុងឆ្នាំ១៩៦៧។

ការជោគជ័យមួយនេះ ជាឱកាសដ៏ល្អសម្រាប់លោកក្នុងការបានចេញ​ទៅរស់នៅសហរដ្ឋអាមេរិកដើម្បីសម្រេច​ក្ដីស្រមៃក្នុងការ​ក្លាយជាអ្នកមាន និងជាមនុស្សដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញម្នាក់។ លោកបានផ្លាស់ទៅទីក្រុង Los Angeles រដ្ឋ California នៅក្នុងឆ្នាំ ១៩៦៨ នៅពេល​មានអាយុ ​២១ ឆ្នាំ ដើម្បីទទួលការបណ្ដុះបណ្ដាលបន្ថែមផ្នែកកាយវប្បកម្មនៅទីនោះ។ ប៉ុន្តែបញ្ហាធំ​នៅពេល​នោះគឺថា Arnold មិនចេះភាសាអង់គ្លេសនោះទេ។

លើសពីនេះទៀត​គាត់មានប្រាក់តិចតួចណាស់មិនគ្រប់គ្រាន់ទេ​​ក្នុងការ​ញាំ​អាហារប៉ូវៗ​​បង្កើតកាយវប្បកម្ម​ឡើងឱ្យ​ខ្លួនឯង។ លោកមិនមានញាតិ​ឬ​មិនស្គាល់នរណា ក៏ពុំមានកន្លែងណាព្រមទទួលលោកឲ្យធ្វើការដែរ។ ហេតុផល​គឺ​លោក​មានមាឌធំពេក ហើយ​មាន​ឈ្មោះលោកបែបកំប្លែងៗ និងគ្មានមានបទពិសោធន៍សម្ដែងម្ដងណាសោះ​។

ឧបសគ្គ​នេះ​ ធ្វើឲ្យ Arnold សម្រេចចិត្តបណ្ដាក់ទុនរកស៊ី នៅអាជីវកម្មឡឥដ្ឋ ជាមួយនឹងដៃគូ​កាយ​វប្បកម្មម្នាក់ទៀត​ឈ្មោះលោក Franco Columbu។

អាជីវកម្មឡឥដ្ឋ របស់ Arnold និង Franco មានការរីកចម្រើនយ៉ាងខ្លាំងក្នុងរយៈពេលដ៏ខ្លី។ ពួកគេបាន​យកប្រាក់ចំណេញ​ទៅវិនិយោគទិញដីវាលខ្សាច់នៅជ្រលងភ្នំ។ ប៉ុន្តែ​ពួកគេដូចយកប្រាក់ទៅចោលក្នុង​ខ្សាច់​បែបនោះដែរ ព្រោះថាវិយោគទុនថ្មីនេះត្រូវខាតប្រាក់ទាំងស្រុង។

ក្នុងពេលនោះដែរលោក Arnold និយាយដោយភាពជឿជាក់និងក្ដីសង្ឃឹមថា

“ភាពខុសគ្នារវាងអ្នកឈ្នះ​និងអ្នកចាញ់ក្រោយពីបរាជ័យ គឺអ្នកចាញ់នៅកន្លែងដដែល ប៉ុន្តែអ្នកឈ្នះតែងតែក្រោកឈរឡើងវិញ!”

ក្រោយមកលោក Arnold ខិតខំសន្សំប្រាក់ពីការលក់ឥដ្ឋនិងការប្រកួតកាយវប្បកម្មរហូតបាន ១០,០០០ ដុល្លារ​ដើម្បីវិនិយោគលើអាគារផ្ទះល្វែងដែលមានកម្ពស់ ៦ ហ្វីត។ ៣ ឆ្នាំបន្ទាប់ពីទិញអាគារដំបូង លោកបានលក់វា ហើយទិញខុនដូដែលមានតម្លៃទ្វេដង។ បន្ទាប់មកសេដ្ឋីរូបនេះបានតំឡើងអាគារខុនដូ​មួយដែលមាន ៣៦ បន្ទប់។ លោកបន្តទិញនិងលក់ទ្រព្យសម្បត្តិ ហើយមិនយូរប៉ុន្មានទ្រព្យសម្បត្តិ​បានកើនឡើងដល់រាប់លានដុល្លារ​អាមេរិក៕

ប្រែសម្រួល៖ ស​ន្យា

ចុចអាន៖ ៤ យ៉ាង​ពី​ម្ចាស់ក្សត្រី SUTHIDA មហេសី​ព្រះរាជា​ថៃ​បច្ចុប្បន្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១០ នាទី មុន

អ្នកវិទ្យាសាស្រ្តរកឃើញថ្នាំ ជួយអ្នកខ្ជិលហាត់ប្រាណ ឲ្យឡើងសាច់ដុំដូចគេដូចឯង

ព័ត៌មានជាតិ១៧ នាទី មុន

រដ្ឋបាលខេត្តបាត់ដំបងត្រៀមរៀបចំព្រឹត្តិការណ៍សង្ក្រាន្តរយៈពេល ៥ ថ្ងៃ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

Sokha Hotels

ព័ត៌មានពេញនិយម