Connect with us

KPT+

ស្មុគស្មាញ​ខ្លាំង​ទៅ​ផឹក​ស្រា​​ ដូច​ទៅ​សម្លាប់​ខ្លួន ដើរ​កម្សាន្ត​តាម​ធម្មជាតិ​ព្យាបាល​បាន​ល្អ​ហួស​ស្មាន

បានផុស

នៅ

ការសិក្សាថ្មីនៅជប៉ុន កាល​ពីឆ្នាំ​២០១៨​បង្ហាញ​ថា មាន​មនុស្ស​៣២ភាគរយ ក្នុង​ចំណោម​អ្នក​ដែល​កំពុង​ស្មុគស្មាញ​ការងារ​​ បាន​សម្រេចចិត្ត​ផឹក​ស្រា ហើយ​២៤ភាគរយ​ទៀត សម្រេចចិត្ត​រក​ការ​រួមភេទ ចំណែក១២ភាគរយ​ចង់​ទៅ​កម្សាន្ត​នឹង​ធម្មជាតិ ៧ភាគរយ​ចង់​ទៅ​ធ្វើ​កីឡា និង​៧ភាគរយទៀត​ចង់​ទិញ​ខោអាវ​ថ្មី កាត់សក់​ឬ​តុបតែង។

តើ​អ្នក​កំពុង​ស្ថិត​ក្នុង​ជំពូកណា?

១ ការផឹកជាតិអាកុលនៅពេលកំពុងស្មុគ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គំនិតដែលគិតថា ស្រាអាចកាត់បន្ថយភាពតានតឹង គឺកំពុងនៅជាការភាន់ច្រលំ មិនថា​នៅ​ប្រទេស​អ្នក​មាន ឬ​ក្រីក្រ​ព្រោះ ជាតិអាល់កុលគឺជាថ្នាំងងុយគេង។ វា​ចូល​ទៅ​កាត់​បន្ថយ​ការ​គិត​និង​បំភ្លេច​រឿងរ៉ាវបានតែបន្តិច តែវា​នាំមកនូវការ​ការធ្លាក់ទឹកចិត្តធ្ងន់​នៅព្រឹកឡើង​ស្មើ​១៧ដង​ នៃ​ម្សិលមិញដែលមុនពេលផឹកនោះទៅទៀតព្រោះ​វា​ប៉ះពាល់​ដល់​ប្រព័ន្ធ​សរសៃ​ប្រសាទ​កណ្ដាល​ដោយ​ឥទ្ធិពល​សុរា។

ដំបូងការផឹក អាចកាត់បន្ថយការភ័យខ្លាចនិងការគិតពីបញ្ហា អាចជួយ​ឲ្យ​អ្នកផឹកមាន​អារម្មណ៍​អៀន​តិចតួច កាត់បន្ថយ​ការ​បន្ទោសខ្លួន និងផ្តល់កម្លាំងចិត្តរយៈពេលខ្លី និងធ្វើ​ឲ្យ​មាន​អារម្មណ៍​ធូរស្បើយ តែជាទូទៅវានឹង​ធ្វើ​ឲ្យ​វិបត្តិផ្លូវចិត្ត​រឹតតែ​ធ្ងន់ធ្ងរឡើងនៅ​ពេលបន្ទាប់។

កុំ​ញាំ​ស្រា​ពេល​ស្មុគស្មាញ!

២ កម្សាន្ត​ធម្មជាតិ

ការធ្វើដំណើរជួយលើកកម្ពស់សុភមង្គលនិងជួយឲ្យអ្នកគិតពីស្ថានភាពស្ត្រេសឈានដល់ដំណោះស្រាយបានយ៉ាងល្អ​ជាងអ្វីទំាងអស់​ព្រោះ​ការរំកិលប្តូរ​ទីតាំង​បាន​ញាំង​​ឲ្យ​កម្រិតអរម៉ូន cortisol ចុះ​ទាប ធ្វើឲ្យអ្នកមានអារម្មណ៍ស្ងប់ស្ងាត់​និង​ផ្តោត​យ៉ាងភ្លឺស្វាង។
ការសម្លឹង ឬរស់នៅគេងក្នុងធម្មជាតិ ជួយ​ឲ្យ​យើងប្រមូលកម្រិតIQមកវិញស្មើនឹង​ការ​គេងស្កប់១៥ថ្ងៃ។ តោះ​ដើរលេង!

៣ ការ​រួមភេទ

វិទ្យាសាស្ត្រ​ប្រាប់ថា ការរួមភេទអាចជួយបន្ធូរភាពតានតឹងបានមានប្រសិទ្ធិភាព ដោយការ​បង្កើន​អ័រម៉ូន endorphins និង​អរម៉ូន​ដទៃទៀត ដែល​ជួយជំរុញ​អារម្មណ៍​សុទិដ្ឋិនិយម។ ជា​ទម្រង់​នៃការ​ធ្វើ​លំហាត់ប្រាណមួយជួយធ្វើ​ឲ្យ​ស្ងប់ចិត្តដែរ។

លើសពីនេះទៀតការសិក្សារបស់ ស្កុតឡេន​ដែលបានចុះផ្សាយ​ក្នុង​ទស្សនាវដ្តី​ជីវសាស្ត្រ​ចិត្តវិទ្យា​បាន​រក​ឃើញ​ថា សកម្មភាពផ្លូវភេទអាចការពារការកើនឡើងនៃចរន្ត​សម្ពាធឈាម​អំឡុង​ពេល​យើង​កំពុង​ស្ត្រេស។

ប្រែសម្រួល៖ស្រស់

ចុចអាន៖ប្រភេទក្លិន​ទឹកអប់​ដែល​បុរស​គួរ​ប្រើ​ ​ដើម្បី​ទាក់ទាញ​​​​ការ​ចាប់​អារម្មណ៍​ពីមនុស្សស្រី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម