KPT+
ស្មុគស្មាញ មិនសប្បាយចិត្ត ញ៉ាំអាហារបីមុខនេះ រីករាយវិញហើយ!
លើលោកនេះ គ្មានអាហារទិព្វណា ជួយឲ្យយើងជីវិតអមត ឬចង់បានរាងស្អាត ស្អាតភ្លាមៗនោះទេ។ ប៉ុន្តែអាហារមួយចំនួន គឺអាចជួយឲ្យយើងសប្បាយចិត្ត ពេលកំពុងស្មុគស្មាញ ឬមិនសប្បាយចិត្តរឿងអ្វីមួយ ដោយការសិក្សាជាច្រើនបញ្ជាក់ថា មានអាហារមួយអាចឲ្យយើងមានអារម្មណ៍រីករាយ ពេលយើងរីករាយ ធូរអារម្មណ៍ ក៏ធ្វើឲ្យជីវិតរស់បានយូរអង្វែងដូចគ្នា។ អត្ថបទនេះនឹងប្រាប់អាហារ ៣ប្រភេទ ជួយយើងសប្បាយចិត្តឡើយវិញ។
១- សូកូឡាខ្មៅ

សូកូឡាខ្មៅ ពោរពេញទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម អាចបន្ធូរសរសៃឈាម រក្សាសម្ពាធឈាមឲ្យនៅក្នុងកម្រិតល្អ និងជួយដល់ចរន្តឈាមរត់ទៀតផង។ មានការសិក្សាមួយរកឃើញថា ញ៉ាំសូកូឡាខ្មៅប្រមាណ ៤២,៥ ក្រាមជារៀងរាល់ថ្ងៃ រយៈពេល ២ សប្តាហ៍ជាប់គ្នា អាចជួយកាត់បន្ថយអ័រម៉ូនស្ត្រេសក្នុងខ្លួន ចំពោះគ្នាយើងឧស្សាហ៍ស្រ្តេស បានយ៉ាងច្រើន។ លើសពីនេះ សូកូឡាខ្មៅ ក៏មានសារធាតុម៉ាញ៉េស្យូម ជួយបន្ថយអាការៈពេលមករដូវទៀតផង ដូចជា អស់កម្លាំង ពិបាកចិត្ត និងថប់បារម្ភ។ លើសពីនេះ សារធាតុពីធម្មជាតិម្យ៉ាងមានក្នុងសូកូឡាខ្មៅ អាចជួយឲ្យខួរក្បាលមានអារម្មណ៍ល្អ ដូចនឹងអារម្មណ៍ត្រូវបានគេស្រឡាញ់អ៊ីចឹង។
២- ផ្សិត

ផ្សិត ក៏ត្រូវបានគេចាត់ទុកជាអាហារពិសេសដូចគ្នា ដោយសារសម្បូរសារធាតុចិញ្ចឹម និងការជួយផ្ចង់អារម្មណ៍។ ផ្សិត សម្បូរសារធាតុសេលេញ៉ូម ដែលពេលខ្វះសារធាតុនេះ អាចធ្វើឲ្យយើងប្រឈមបញ្ហាបាក់ទឹកចិត្ត ថប់បារម្ភ និងអស់កម្លាំង។ ផ្សិត ក៏មានផ្ទុកវីតាមីន D ហើយការសិក្សាមួយបញ្ជាក់ថា ផ្សិត អាចជួយឲ្យអារម្មណ៍មិនល្អតាមរដូវរបស់យើង បានធូរស្រាលផងដែរ។ ដើម្បីបង្កើនវីតាមីន D ជួយធ្វើឲ្យឆ្អឹងលូតលាស់បានល្អ គួរញ៉ាំម្ហូបចម្អិនពីផ្សិតឲ្យបានច្រើន។
៣- កាហ្វេ

គ្នាយើងមួយចំនួន ចូលចិត្តផឹកកាហ្វេ អាចនឹងមួម៉ៅពេលខ្លះ តែវិទ្យាសាស្រ្តបញ្ជាក់ថា ញ៉ាំជាតិកាហ្វេអ៊ីនជាប់ជាប្រចាំ មានគុណប្រយោជន៍ចំពោះយើង។ ផឹកកាហ្វេនៅពេលព្រឹក ជួយឲ្យមានថាមពល អារម្មណ៍ស្រស់ស្រាយ និងរីករាយ អាចផឹកជាមួយមិត្តភក្តិ និងមិត្តរួមការងារ កាន់តែជួយឲ្យទំនាក់ទំនងយើង ជិតស្និទ្ធគ្នា និងរីករាយ មួយកម្រិតទៀត ពិសេសពេលក្រេបរសជាតិកាហ្វេតិចៗ ជួយអោយអារម្មណ៍មិនឆេវឆាវ ស្ងប់ និងរីករាយ។ ការសិក្សារបស់សមាគមសារព័ត៌មានវេជ្ជសាស្ត្រអាមេរិក ហៅកាត់ JAMA បង្ហាញថា ស្រីៗផឹកកាហ្វេ ២-៣ ពែងក្នុងមួយថ្ងៃ ជួយកាត់បន្ថយការប្រឈម ជំងឺបាក់ទឹកចិត្ត បានដល់ទៅ ១៥% ឯណោះ ក្នុងអំឡុងពេល ១០ឆ្នាំ បើប្រៀបធៀបនឹងស្រីៗផឹកត្រឹមមួយពែង ក្នុងមួយថ្ងៃ ឬតិចជាងនេះ។
អាហារយើងញ៉ាំ មានឥទ្ធិពលយ៉ាងធំធេងលើអារម្មណ៍ និងរាងកាយយើង ជំរុញឲ្យមានភាពរីករាយ ស័ក្តិសមសម្រាប់ពេលយើងមានអារម្មណ៍មិនល្អ។ តែសម្រាប់សុខភាពយូរអង្វែង គួរគិតពីលំនឹង និងបរិមាណរបបអាហារយើងញ៉ាំប្រចាំថ្ងៃ ជាជាងអាហារវេទមន្ត៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ ៦ ក្បាច់ ជួយបង្កើនកម្លាំងក្នុងខ្លួន អត់ខ្ចីផឹកភេសជ្ជៈប៉ូវកម្លាំងនាំខូចសុខភាព
ចុចអាន៖ ឈឺចាប់ខ្លាំង មានគំនិតចង់សម្លាប់ខ្លួន សូមសាកល្បងវិធីសាស្រ្តទាំង ៥នេះ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


