Connect with us

KPT+

ហេតុអ្វី រុស្ស៊ី គឺជាប្រទេសធំជាងគេ លើពិភពលោក?

បានផុស

នៅ

ស្របពេលដែលស្ថានការណ៍រុស្ស៊ី និងអ៊ុយក្រែនកំពុងក្តៅគគុក មានមនុស្សជាច្រើនពិតជាចង់ដឹងថាតើប្រទេសរុស្ស៊ី មានទំហំធំប៉ុនណា និងហេតុអ្វីបានជារុស្ស៊ី មានផ្ទៃដីធំបែបនេះ។

ថ្ងៃនេះ កម្ពុជាថ្មី សូមជូនព័ត៌មានលម្អិត ទាក់ទងនឹងទំហំផ្ទៃដីរបស់ប្រទេសរុស្ស៊ី៖

នៅ​លើ​ផ្ទៃ​ដី ១៧ លាន​គីឡូម៉ែត្រ​ការ៉េ រុស្ស៊ី​គឺជា​ប្រទេស​ធំ​ជាង​គេ​របស់​ពិភពលោក។ រុស្ស៊ីធំជាងប្រទេសបារាំង២៥ដង និងធំជាងប្រទេសអាល្លឺម៉ង់៤៧ដង។ ហេតុផលនៅពីក្រោយទំហំដ៏ធំសម្បើមរបស់ប្រទេសរុស្ស៊ី អាចត្រូវបានរកឃើញនៅក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន។

100,016 Russia Map Stock Photos, Pictures & Royalty-Free Images - iStock
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាដំបូង រុស្ស៊ី​ក៏​ដូច​បណ្តា​ប្រទេស​អឺរ៉ុប​ជាច្រើនទៀត​ដែរ ដែល​បាន​ឆ្លង​កាត់​រយៈពេល​នៃ​ការ​ពង្រីក​ទឹកដី។ រហូតមកដល់សតវត្សរ៍ទី១៥និងទី១៦ អ្នកដឹកនាំជាច្រើនបានបន្តធ្វើសង្រ្គាមជាមួយគ្នា រហូតទាល់តែទីក្រុងមូស្គូបានឈ្នះអំណាច ដោយបង្ក្រាបគូប្រជែងទាំងអស់របស់ខ្លួននិងបង្រួបបង្រួមទឹកដីដែលមានប្រជាជនរុស្ស៊ី។

ដំណើរឆ្ពោះទៅទិសខាងកើត

នេះគឺជាពេលដែលអ្វីៗមានការចាប់អារម្មណ៍។ នៅក្រោមការដឹកនាំរបស់ Ivan the Terrible (ពីឆ្នាំ១៥៣៣ ដល់១៥៨៤) ជនជាតិរុស្ស៊ី Cossack បានទៅដណ្តើមយកទឹកដីនៅម្ខាងទៀតជួរនៃភ្នំ Ural ក្នុងតំបន់ស៊ីបេរី និងចុងបូព៌ា។ តំបន់ទាំងនេះមានចំនួន ៧៧% នៃផ្ទៃដីសរុបរបស់ប្រទេសរុស្ស៊ី។ និយាយម្យ៉ាងទៀត វាគឺជាការច្បាំងដណ្តើមយកទឹកដីស៊ីបេរី ដែលបានប្រែក្លាយរុស្ស៊ី ទៅជាប្រទេសធំបំផុត បើគិតតាមភូមិសាស្ត្រ។

ទីក្រុងមូស្គូ មិនបានជួបប្រទះនឹងបញ្ហាធំណាមួយទេក្នុងការដណ្តើមយក និងបញ្ចូលទឹកដីភាគខាងកើត ហើយនៅឆ្នាំ១៦៤៥ ជនជាតិរុស្ស៊ីបានទៅដល់មហាសមុទ្រប៉ាស៊ីហ្វិក។

Why was Ivan so terrible? | Sky HISTORY TV Channel
Ivan the Terrible

លោក Vladimir Kolosov ប្រធានអង្គការ សហភាពភូមិសាស្ត្រអន្តរជាតិ បានចង្អុលទៅហេតុផលសំខាន់ចំនួនពីរ ដែលការពង្រីកទៅតំបន់ស៊ីបេរី និងចុងបូព៌ា មិនជួបប្រទះនឹងការតស៊ូខ្លាំងក្លាណាមួយសោះ។

ទីមួយគឺ ទឹកដីដ៏ធំ និងត្រជាក់ទាំងនេះមានប្រជាជនតិច។ លោក Kolosov បានប្រាប់ RBTH ថា “សូម្បីតែឥឡូវនេះក៏ដោយ ដង់ស៊ីតេប្រជាជននៅទីនោះគឺ ២នាក់ក្នុងមួយគីឡូម៉ែត្រការ៉េ ហើយនៅសតវត្សរ៍ទី១៧ តួលេខគឺកាន់តែទាបជាងនេះ”។ ទីពីរគឺ កុលសម្ព័ន្ធ​ដែល​មាន​ប្រជាជន​នៅតំបន់​ស៊ីបេរី ​ភាគច្រើន​មិន​មាន​ការ​ជំទាស់​នឹង​ការ​ចូល​រួម​ជាមួយ​រុស្ស៊ីនោះទេ។

ចក្រភពដ៏ធំសម្បើម

លោក Kolosov ពន្យល់ថា “ជនជាតិរុស្ស៊ី មិនបានព្យាយាមគាបសង្កត់កុលសម្ព័ន្ធក្នុងស្រុកឡើយ។ ពួកគេចាប់អារម្មណ៍ជាចម្បងទៅលើរោមសត្វ ដែលជាទំនិញដ៏មានតម្លៃក្នុងពាណិជ្ជកម្មរបស់ពួកគេជាមួយអឺរ៉ុប”។

កុលសម្ព័ន្ធក្នុងស្រុក មានសិទ្ធិសេរីភាពក្នុងការបន្តរបៀបរស់នៅបែបប្រពៃណីរបស់ពួកគេ ហើយប្រទេសរុស្ស៊ី បានធានាសន្តិសុខរបស់ពួកគេ ជាថ្នូរនឹងការបង់ថ្លៃសួយសារអាករតាមកាលកំណត់ដែលគេហៅថា Yasak។ លោក Kolosov និយាយថា ស្ថានភាពនេះគឺអាចទទួលយកបានសម្រាប់គ្រប់ភាគី ដែលជាមូលហេតុ ការដណ្តើមយកតំបន់ស៊ីបេរី ជាដំណើរការសន្តិភាព។

ប៉ុន្តែការពង្រីករបស់រុស្ស៊ី ហាក់មានភាពយឺតយ៉ាវនៅភាគខាងលិច និងភាគខាងត្បូង ព្រោះត្រូវប្រជែងជាមួយប៉ូឡូញ តួកគី និងមហាអំណាចដ៏មានឥទ្ធិពលផ្សេងទៀតនៅលើទឹកដីថ្មី។ ទោះបីជាយ៉ាងណាក៏ដោយ ចក្រភពរុស្ស៊ីបានបន្តពង្រីក ដែលនៅទីបំផុត គ្របដណ្តប់លើផ្ទៃដីដ៏ធំ ២១.៨លានគីឡូម៉ែត្រការ៉េ ពោលគឺធំជាងប្រទេសរុស្ស៊ីសម័យទំនើបទៅទៀត។

Alexander Polovtsov - Wikipedia
រដ្ឋបុរសរុស្សី Alexander Polovtsov

នៅឆ្នាំ១៨៦៥ រដ្ឋបុរសរុស្សី Alexander Polovtsov បានកត់សម្គាល់ថា ទំហំដ៏ធំនៃប្រទេសរុស្ស៊ីបានធ្វើឲ្យមានការលំបាកយ៉ាងខ្លាំង ក្នុងការគ្រប់គ្រងហើយថា ជួនកាលមន្រ្តីរដ្ឋមិនដឹងអ្វីទាល់តែសោះ អំពីរឿងដែលកើតឡើងនៅតាមព្រំដែនរបស់ប្រទេស។

របាយការណ៍មួយនិយាយថា មេទ័ព Mikhail Chernyayev បានកាត់យកទីក្រុង Tashkent ដែលជារដ្ឋធានីបច្ចុប្បន្នរបស់ប្រទេស អ៊ូសបេគីស្ថាន។ គ្មាន​នរណា​ដឹង​ឡើយ ថា​ហេតុ​អ្វី​បាន​ជា​គាត់​ធ្វើ​បែប​នេះ។

ទឹកដីធំ តែប្រជាជនតិច

សហភាពសូវៀត ដែលបានជំនួសចក្រភពរុស្ស៊ី គឺមានទំហំធំជាងនេះ ពោលគឺគ្របដណ្តប់លើផ្ទៃដី ២២.៤លានគីឡូម៉ែត្រការ៉េ។ ព្រំដែនបច្ចុប្បន្នរបស់ប្រទេសរុស្ស៊ី ត្រូវបានបង្កើតឡើងបន្ទាប់ពីការដួលរលំនៃសហភាពសូវៀត។ ប្រទេសដ៏ធំមួយនេះ បានបរាជ័យក្នុងការសាងចក្រភពកុម្មុយនិស្ត ហើយបានបែកបាក់ទៅជារដ្ឋឯករាជ្យចំនួន១៥។

The end of the Soviet Union — Adam Smith Institute
ទាហានសូវៀត

ទោះបីជាប្រទេសរុស្ស៊ីមានទំហំភូមិសាស្ត្រដ៏ធំសម្បើមក៏ដោយ ក៏ប៉ុន្តែប្រជាជនរបស់ខ្លួន មានចំនួន១៤៦លាននាក់ ឈរនៅលំដាប់ទី៨លើពិភពលោក។ លោក Kolosov សង្កត់ធ្ងន់ថា ផ្នែកដ៏ធំនៃតំបន់ស៊ីបេរី និងចុងបូព៌ា ជាពិសេសនៅភាគខាងជើង គឺនៅតែគ្មានមនុស្សរស់នៅ ហើយមានលក្ខណៈអាកាសធាតុដ៏អាក្រក់ ជាហេតុធ្វើឲ្យមនុស្សពិបាករស់នៅ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ RBTH

ចុចអាន៖ រោងចក្រនុយក្លេអ៊ែរ Zaporizhzhia ធ្លាក់ដល់ដៃ កងទ័ពរុស្ស៊ី ហើយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សេចក្ដីជូនដំណឹង១ ម៉ោង មុន

មោទនភាព! ផលិតផលកម្ពុជារីកមុខរីកមាត់ នៅលើកម្មវិធីតាំងពិព័រណ៌អាហារនិងភេសជ្ជៈលំដាប់ពិភពលោក

ព័ត៌មានជាតិ២ ម៉ោង មុន

ដើម្បីប្រសិទ្ធភាព ប្រើឱ្យចំគោលដៅ តម្លាភាព! រដ្ឋ នឹងបង្កើតមូលនិធិគ្រប់គ្រងថវិកាបានមកពីការបរិច្ចាគគាំទ្រកងទ័ពកម្ពុជា

ព័ត៌មានជាតិ២ ម៉ោង មុន

អគ្គសេនាធិការទ័ពវៀតណាម ជួបប្រជុំទ្វេភាគីជាមួយអគ្គបញ្ជាការកងទ័ពកម្ពុជា

ជីវិតកម្សាន្ដ៣ ម៉ោង មុន

Kim Soo-hyun ដែល​ជួបរឿងអាស្រូវ របូតតំណែងជាតួឯកទៅ​ Kim Woo-bin តំណាង​ភោជនីយដ្ឋានល្បីមួយ

KPT+៣ ម៉ោង មុន

ប្លែកភ្នែក AI បង្កើតរូបភាពមហេសីស្អាតដាច់គេក្នុងប្រទេសចិន ផ្ទុះការសរសើរព្រោងព្រាត

Sokha Hotels

ព័ត៌មានពេញនិយម