KPT+
មនុស្សច្រណែន លេចសញ្ញាទាំងនេះ ទោះខំសម្ដែងយ៉ាងណាក្ដី
មនុស្សរស់នៅមានអ្នកស្រឡាញ់ មានអ្នកស្អប់ជារឿងធម្មតានោះទេ។ ជួនកាលមនុស្សកំពុងតែរាប់អានស្និទ្ធស្នាលគ្នា ក៏មើលមិនដឹងផងថា គេស្អប់ឬច្រណែននឹងខ្លួន។ ប៉ុន្តែបើអ្នកសង្កេតឃើញសញ្ញាទាំង ៧ ខាងក្រោមនេះ នោះបញ្ជាក់ថា មនុស្សដែលយើងកំពុងទុកចិត្តរាប់អានកំពុងឈ្នានីសយើងហើយ៖
១. សរសើរចំពោះមុខយ៉ាងផ្អែម

មនុស្សច្រណែននឹងសរសើរអ្នកនៅពេលជួបមុខគ្នា ប៉ុន្តែនិយាយដើមឬនិយាយកុហកនៅពីក្រោយខ្នង។ មនុស្សបែបនេះមានតែងតែមានមុខពីរ ល្អនឹងមុខ តែអាក្រក់នៅពីក្រោយ ហើយអ្នកពិបាកនឹងចាប់កំហុសពួកគេបានណាស់។ បើឃើញទង្វើបែបនេះ វាជាសញ្ញាថា ពួកគេបានច្រណែនជាសម្ងាត់ចំពោះភាពជោគជ័យរបស់អ្នក។
២. មើលងាយភាពជោគជ័យរបស់អ្នក
មនុស្សច្រណែននឹងព្យាយាមបន្ទាបបន្ថោកភាពជោគជ័យរបស់អ្នក ដោយសារតែពួកគេមិនអាចសម្រេចបានដូចអ្នក។ ពួកគេតែងតែព្យាយាមប្រាប់អ្នកដទៃថា អ្នកមិនល្អអ្វីនោះទេ ហើយអ្វីដែលអ្នកធ្វើបានប្រៀបនឹងកំទេចនំប៉ុណ្ណោះ។
៣. អួតពីជោគជ័យរបស់ខ្លួន

មនុស្សច្រណែនពេលជោគជ័យអ្វីមួយភ្លាម ចាប់ផ្ដើមអួតអាងប្រាប់ពិភពលោកពីសមិទ្ធិផលរបស់ខ្លួនភ្លែត។ ពួកគេក៏ផ្ដើមប្រៀបធៀបលទ្ធផលរវាងអ្នកនិងពួកគេ ហើយមើលងាយអ្នកដទៃមិនដាក់មាត់ឡើយ។
៤. មានចិត្តចង់តែប្រកួតប្រជែង
អ្នកចិត្តវិទ្យាលោក Melanie Greenberg ពន្យល់ថា នៅពេលនរណាម្នាក់ច្រណែនពួកគេមានតម្រូវការខ្ពស់ដើម្បីលើកតម្កើងខ្លួនឯង ហើយលទ្ធផលមនុស្សដែលមានការច្រណែនឈ្នានីសជាប្រចាំនឹងមានទំនោរទៅរកការប្រកួតប្រជែងហួសហេតុ។ ជាការពិតការប្រកួតប្រជែងអាចនាំទៅរកភាពជោគជ័យ ប្រសិនបើវាត្រូវបានបង្កឡើងដោយមហិច្ឆតាត្រឹមត្រូវ។ ប៉ុន្តែបុគ្គលច្រណែន ចូលចិត្តធ្វើឲ្យអ្នកដទៃអាម៉ាស់មុខ ឈឺចាប់ ហើយពួកគេកាន់តែសប្បាយចិត្តបើបានឈ្នះមនុស្សទន់ខ្សោយ។
៥. ចូលចិត្តចម្លងតាម
អ្នកចិត្តវិទ្យាអះអាងថា ការច្រណែននាំឲ្យមនុស្សស្អប់និងចូលចិត្តធ្វើអ្វីតាមអ្នកស្ទើរតែគ្រប់យ៉ាងទាំងអស់។ មិនថាជាសកម្មភាពប្រចាំថ្ងៃ ឬរបៀបរស់នៅ និងសូម្បីតែរឿងកំប៉ិកកំប៉ុកក៏ធ្វើតាមអ្នកដែរ។ មូលហេតុមិនពិបាកយល់ទេ ព្រោះមនុស្សឈ្នានីស ខ្លាចអ្នកធ្វើអ្វីលើសដែលពួកគេមិនដឹង ជាពិសេសពួកគេចង់ជោគជ័យដូចអ្នកដែរ។

៦. ផ្សព្វផ្សាយបង្ខូចកេរ្តិ៍ឈ្មោះ
ការស្រាវជ្រាវបង្ហាញថា អ្នកដែលនិយាយដើមអ្នកដទៃភាគច្រើនចង់បានពូកែជាងគេ និងចង់បានល្អជាងគេ។ មនុស្សដែលច្រណែននឹងភាពជោគជ័យរបស់អ្នក ព្យាយាមធ្វើអ្វីឲ្យខ្ពស់ជាងអ្នកដទៃ ហើយព្យាយាមធ្វើឱ្យខូចកេរ្តិ៍ឈ្មោះរបស់អ្នកដោយដើរនិយាយពីភាពអវិជ្ជមានឬផ្សព្វផ្សាយពាក្យចចាមអារ៉ាមមិនពិតពីអ្នក។
៧. អបអរការបរាជ័យរបស់អ្នក
មនុស្សច្រណែននឹងមានអារម្មណ៍សប្បាយរីករាយជានិច្ច ប្រសិនបើពួកគេដឹងថា អ្នកមិនបានសម្រេចគោលដៅ ទោះហេតុផលអ្វីក៏ដោយ។ ពួកគេនឹងជាន់ពន្លិចអ្នកថែមពេលអ្នកទន់ខ្សោយ។ មិនតែប៉ុណ្ណោះ ពួកគេចាំបំផ្លាញរាល់កិច្ចការរបស់អ្នកតាមដែលអាចធ្វើបាន៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ iheartintelligence
ចុចអាន៖ ចូលចិត្តប្រៀបធៀបរហូតជួនហួសដល់ចេះច្រណែន គួរផ្លាស់ប្ដូរខ្លួនឯងបែបណា?

-
សន្តិសុខសង្គម៧ ថ្ងៃ ago
ស្គាល់អត្តសញ្ញាណអ្នកបើកបររថយន្តបង្កគ្រោះថ្នាក់ស្លាប់មនុស្ស ៤ នាក់ នៅស្រុកស្នួល
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
មណ្ឌលគិរី! ជន្លង់ម្រេចរបស់កសិករ ត្រូវបានសមត្ថកិច្ចរឹបអូសដោយពុំមានមូលហេតុ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ប៉ាគីស្ថានបាញ់ទម្លាក់យន្តហោះចម្បាំងឥណ្ឌា៥គ្រឿង ខណៈជនស៊ីវិលស្លាប់កើនឡើងជាបន្ត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រុស្ស៊ីព្រមានអ៊ុយក្រែន បើហ៊ានវាយប្រហារថ្ងៃ៩ឧសភា ក្រុងកៀវទំនងមិនអាចរស់ដល់ថ្ងៃ១០ឧសភាទេ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ថៃបិទច្រកអានសេះ ដោយមិនជូនដំណឹងប្រាប់មុន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
បាតុករថៃចេញតវ៉ា ខណៈគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃជួបប្រជុំនៅបាងកក
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ត្រាំ ងាកទៅរកមេដឹកនាំដ៏មានឥទ្ធិពលមួយរូប ឲ្យជួយបញ្ចប់សង្គ្រាម រុស្ស៊ី-អ៊ុយក្រែន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រុស្ស៊ី បិទព្រលានយន្តហោះធំទាំងអស់នៅមូស្គូ ក្រោយអ៊ុយក្រែន បញ្ជូនដ្រូនវាយប្រហារទ្រង់ទ្រាយធំ ២យប់ជាប់គ្នា