KPT+
មនុស្សលួចច្រណែនឫស្សា លើអ្នកដែលលើសខ្លួន នឹងជួបឥទ្ធិពលអវិជ្ជមាន ៥ នេះក្នុងជីវិត
ការច្រណែនគឺជាលក្ខខណ្ឌមួយ ដែលមនុស្សម្នាក់ចង់បានរបស់ដែលអ្នកដទៃមាន ហើយខ្លួនឯងបែរជាមិនអាចមាន ដូចជាវត្ថុ សម្ភារៈ សមិទ្ធផល ឬការស្រលាញ់ពីមនុស្សជុំវិញ។
ឥឡូវនេះការច្រណែន អាចកើតឡើងបានយ៉ាងងាយស្រួលពីខាងក្នុង ឬខាងក្រៅ ដូចជានៅក្នុងប្រព័ន្ធផ្សព្វផ្សាយសង្គម ដែលជាមធ្យោបាយសម្រាប់អ្នកប្រើប្រាស់ ដើម្បីបង្ហាញពីអ្វីដែលពួកគេមាន។ រឿងបែបនេះ ងាយនឹងច្រណែនណាស់ ហេតុអ្វីបានជាយើងមិនអាចមានអ្វីដែលគេនោះមាន? បើយើងមិនពូកែគ្រប់គ្រងការច្រណែនរបស់យើង យើងនឹងជួបបញ្ហាដូចខាងក្រោមនេះ៖
១ ចិត្តងាយផុយស្រួយណាស់

តាមពិត អ្នកដែលងាយច្រណែន ឬខឹង មានអារម្មណ៍ថាខ្លួនមិនមានសំណាង គឺជាមនុស្សដែលមានចិត្តផុយស្រួយណាស់។ វាដូចជាគ្មានគោលការណ៍ នៅពេលដែលនរណាម្នាក់មានរបស់ដែលមាន។ រឿងតែមួយគត់នៅក្នុងគំនិតរបស់មនុស្សច្រណែន គឺធ្វើយ៉ាងណាឲ្យខ្លួនឯងទទួលបានរបស់នោះដូចគ្នា ទៅនឹងអ្នកដទៃ ទោះបីជារឿយៗ វាកំពុងតែជះឥទ្ធិពលដល់ហិរញ្ញវត្ថុខ្លួនឯងក៏ដោយ។ នេះក៏ដោយសារតែចិត្ត កំពុងតែផុយស្រួយ ជាមួយអារម្មណ៍ឫស្សាលើអ្នកអ្នកដទៃ ដែលគេមិនដឹងអ្វីសោះ។
២ ជឿលើសមត្ថភាពខ្លួនឯងពេក
មនុស្សគ្រប់រូបមានចំណុចខ្លាំង និងចំណុចខ្សោយរៀងៗខ្លួន។ ភាពខុសគ្នាទាំងនេះ មានដើម្បីបំពេញគ្នាទៅវិញទៅមក ។ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើអ្នកមិនអាចទទួលយកភាពខុសគ្នានៃសមត្ថភាព និងសម្ភារៈដែលខ្លួនឯងមានទេ នោះនឹងកាត់បន្ថយទំនុកចិត្តរបស់អ្នកគ្មានសល់ សូម្បីតែមួយ។ ដូច្នេះមនុស្សគ្រប់គ្នា មានចំណុចល្អអាក្រក់ខុសៗគ្នា គេរួសរាយ គេគួរឲ្យស្រលាញ់ ប្រាកដជាមានអ្នកចូលចិត្តហើយ។ ចំណែកយើ ងមិនសូវមាត់ក មិនសូវញញឹម អ្នកណាមកហ៊ានរាក់ទាក់ជាមួយបានទៅ។
៣ តែងបង្កភាពតានតឹងដល់ខ្លួនឯង
នៅពេលដែលការច្រណែនកើតមាន មនុស្សម្នាក់នឹងបន្តគិតអំពីរបៀបដែលខ្លួនឯងអាចមានអ្វីដែលអ្នកដទៃទទួលបាន។ មនុស្សដែលច្រណែនដល់កម្រិតនៃអំពើអាក្រក់ គឺសុខចិត្តព្យាយាមយកសុភមង្គលអ្នកដទៃមកជារបស់ខ្លួន។ ជាការពិតណាស់ យើងមិនគួរធ្វើបែបនេះទេ ព្រោះវាអាចបង្កគ្រោះថ្នាក់ដល់ខ្លួនឯង និងអ្នកដទៃវិញទេ។ មនុស្សច្រណែននឹងគិតអំពីនរណាម្នាក់ ដែលគេតែងចាត់ទុកថាជាគូប្រជែង។ ការគិតអំពីរឿងដែលមិនអាចមាន នឹងមានឥទ្ធិពលដល់ចិត្ត ហើយអាចបង្កើតភាពតានតឹងដល់ការធ្លាក់ទឹកចិត្ត នោះគឺជារឿងគួរឲ្យយកចិត្តទុកដាក់បំផុត។
៤ មិនស្ងប់ស្ងាត់ក្នុងចិត្ត
ការព្យាយាមគ្រប់គ្រងអ្វីដែលហួសពីកម្រិតនៃសមត្ថភាពរបស់ខ្លួន គឺមិនអាចទៅរួចទេ។ ហេតុអ្វីបានជាត្រូវបង្ខំឲ្យវាសនាធ្វើតាមបំណងប្រាថ្នារបស់យើង។ យើងគួរតែជាអ្នកចុះចាញ់នឹងជោគវាសនា ដែលបានកំណត់ទុក។ ការកំណត់អ្វីៗចេញពីការគ្រប់គ្រង គឺគ្មានប្រយោជន៍ទេ ពីព្រោះវាសនាជាអ្នកកំណត់រៀងរហូត ហើយមិនផ្លាស់សម្រាប់យើងទេ (បើយើងគ្មានការព្យាយាមចេញពីចិត្ត)។ ជាឧទាហរណ៍ ការច្រណែននឹងសមិទ្ធិផលរបស់អ្នកដ៏ទៃ នឹងធ្វើឲ្យចិត្តរបស់យើងមិនស្ងប់ ព្រោះត្រូវគិតច្រើនពេកអំពីសមិទ្ធផលរបស់ខ្លួន។ ប៉ុន្តែបើជីវិតគ្មានភាពស្ងប់ស្ងាត់ នឹងប៉ះពាល់ដល់សុភមង្គល។
៥ ធ្វើអ្វីដែលបំផ្លាញតែខ្លួនឯង
ការច្រណែនដែលជាប់ក្នុងចិត្តរួចហើយ គឺជាគ្រោះថ្នាក់ខ្លាំងណាស់។ ការច្រណែនប្រភេទនេះ អាចនាំឲ្យមានគំនិតបំផ្លិចបំផ្លាញចំពោះខ្លួនឯង និងអ្នកដទៃ។ ប្រសិនបើការច្រណែនមិនអាចគ្រប់គ្រង និងលុបបំបាត់បាន នោះការបាត់បង់គឺចៀសមិនរួច។ ការបំផ្លិចបំផ្លាញ មានន័យថា ព្យាយាមបំផ្លាញ ឬធ្វើបាបខ្លួនឯង និងអ្នកដទៃ។ មនុស្សដែលមានអារម្មណ៍ថាខ្លួនឯងខ្វះខាត អាចធ្វើអ្វីក៏បាន ដើម្បីធ្វើឲ្យបំណងប្រាថ្នារបស់ខ្លួនក្លាយជាការពិត។

តាមពិតទៅ មនុស្សប្រភេទនេះមិនស្ទាក់ស្ទើរក្នុងការបំផ្លាញខ្លួនឯង ហើយដោយមិនដឹងខ្លួនថែមទៀត។ ពីធម្មជាតិនៃការច្រណែន អាចធ្វើឲ្យនរណាម្នាក់ក្លាយជាមនុស្សលោភលន់ សម្រាប់អ្វីគ្រប់យ៉ាង។ ព្រោះតណ្ហាគ្មានដែនកំណត់ឡើយ បើធ្វើបន្តទៀត វានឹងធ្វើបាបខ្លួនឯង ហើយថែមទាំងធ្វើបាបអ្នកដទៃទៀត។ ការបាត់បង់នេះ បណ្ដាលមកពីរវល់គិតរឿងអ្នកដទៃពេក។ ទោះបីជាជីវិតខ្លួនឯង នៅមានរឿងច្រើន ដែលត្រូវដោះស្រាយ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
-
កីឡា១ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា


