KPT+
បណ្ដុំម៉ូដសក់ខ្លី ពីតារាស្រីកូរ៉េទាំង ១០ រូបនេះ ឃើញហើយចង់កាត់តាមមិនខាន
កំពុងស្មុគស្មាញចង់កាត់សក់ខ្លី តែមិនដឹងថាកាត់ម៉ូដអ្វី ឲ្យសមនឹងទម្រង់មុខមែនទេ? ខាងក្រោមនេះ កម្ពុជាថ្មី នឹងបង្ហាញពីម៉ូដសក់របស់តារាល្បីៗ ជាពិសេសតារាស្រីកូរ៉េ ធានាថា ឃើញហើយចង់កាត់តាមមិនខានឡើយ។
១ Lisa សមាជិក Black Pink

គ្មានអ្នកណាម្នាក់ដែលមិនស្គាល់ Lisa ដែលជាតារាល្បីប្រចាំប្រទេសកូរ៉េនោះទេ។ ជាមួយនឹងម៉ូដសក់ខ្លីដ៏ពេញនិយមនោះ មើលទៅហាក់សាមញ្ញ តែគួរឲ្យស្រឡាញ់ខ្លាំង។
២ IU

សក់ខ្លីប្រវែងស្មារបស់ IU ក៏ស្រស់ស្អាតមិនធម្មតាដែរ សក់បស់នាងមើលទៅ បន្ថែមភាពគួរឲ្យស្រលាញ់និងមុខក្មេងជាងមុន។ អ្នកណាថាសក់ខ្លីមិនអាចចងបាន មើលតែ IU ចងសក់ពាក់កណ្តាលរបស់នាង វាជាការបង្កើតម៉ូដសក់សាមញ្ញមួយ។
៣ Yoona

ស្ទីលម៉ូដសក់របស់តារាស្រី Yoona មួយម៉ូដនេះ មើលទៅឡូយណាស់។ នារីដែលមានស្ទីលបែបនេះ គឺជានារីដែលឡូយខ្លាំងណាស់ មើលទៅល្អឥតខ្ចោះ។
៤ Song Hye Kyo

ម៉ូដសក់ខ្លីរបស់ Song Hye Kyo ធ្វើឲ្យនាងមានសម្រស់កាន់តែក្មេងជាងអាយុរបស់ទៅទៅទៀត។
សក់ម៉ូតនេះ ក្ដោបថ្គាមឲ្យឃើញតូច ដែលសាកសមសម្រាប់មនុស្សគ្រប់គ្នា ក្នុងការកាត់ឲ្យមុខក្មេងជាងវ័យ ។ ប្រសិនបើស្រីៗមានទំនុកចិត្តថា អាចកាត់វាបានម៉ូដសក់ខ្លីនេះ ជាម៉ូដមួយទៀតដែលត្រូវសាកល្បង!
៥ Kim Da Mi

ម៉ូដខ្លីនេះមើលទៅសាមញ្ញណាស់ ដោយសារតែចុងសក់មានពណ៌រំលេចនៅចុងសក់ ដើម្បីឲ្យមើលទៅជានារីមានទំនុកចិត្តដូចតារាស្រី Kim Da តួឯកស្រីក្នុងរឿង itaewon ម្នាក់នេះ។
៦ Lee Joo Young

ម៉ូដសក់ដ៏ល្បីល្បាញនេះ បានមកពីតារាស្រី Lee Joo Young ដែលជាតួស្រីក្នុងរឿង itaewon ម្នាក់ទៀត ។ បើអ្នកជានារីដែលមានស្ទីលបែបនេះ មើលទៅ ឡូយ និងទាន់សម័យមិនធម្មតា។
៧ Park Bo Young

អ្នកណាក៏ដឹងថា តារាសម្ដែងរូបនេះនិយមសក់ខ្លី ហើយតែងកាត់ឲ្យសមនឹងទម្រង់មុខមូលរបស់នាង។ មើលទៅពិតជាទាន់សម័យខ្លាំងណាស់។
៨ Taeyeon សមាជិក SNSD

សក់ប្រវែងស្មា និងរួញខ្លីចុងនេះ កាន់តែបង្កើនភាពគួរឲ្យស្រលាញ់ទ្វេដងនិងមិនចេះធុញទ្រាន់ឡើយ បើទោះបីជាមើលច្រើនដងយ៉ាងណា។
៩ Joy សមាជិកRed Velvet

សម្រាប់នារីដែលមានមុខខ្លី អាចកាត់ម៉ូដនេះបាន មើល Joy ជាឧទាហរណ៍ សក់ខ្លីប្រវែងស្មាជាមូលដ្ឋាន ដែលផ្តល់ឲ្យនូវរូបរាងដែលស្រស់ស្អាតខ្លាំង និងមើលទៅក្មេងជាងវ័យពិតមែន។
១០ Suzy អតីតសមាជិក Miss A

ស្ទីលសក់ខ្លីរបស់តារាស្រី Suzy និងបន្ថែមវ៉ែនតាមូលៗមើលទៅកាន់តែស្អាតខ្លាំងមែនទែន៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ងាយៗច្នៃម៉ូដ បិតបាំងសក់ស្កូវ មិនបាច់លាបពណ៌ នាំខាតលុយ
ចុចអាន៖បុគ្គល ៧ រូប ជាប់ឈ្មោះមានឥទ្ធិពល នៃពិភពម៉ូដប្លែកៗ រហូតមកដល់សព្វថ្ងៃនេះ

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
រុស្ស៊ីនឹងបញ្ជូនប្រតិភូកងការពារដែនអាកាសមកបង្កើតកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
បច្ចេកវិទ្យា២ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ