KPT+
បុគ្គល ៧ រូប ជាប់ឈ្មោះមានឥទ្ធិពល នៃពិភពម៉ូដប្លែកៗ រហូតមកដល់សព្វថ្ងៃនេះ
និន្នាការម៉ូដ បាននឹងកំពុងផ្លាស់ប្ដូរយ៉ាងលឿន ក្នុងមួយសម័យ ទៅមួយសម័យកាល។ យ៉ាងណាមិញ ក្នុងនោះមានមនុស្សជំនាន់មុនខ្លះ បានក្លាយជារូបតំណាងនៃម៉ូដដ៏ទាន់សម័យ និងបានធ្វើឲ្យមនុស្សសម័យក្រោយ ចងចាំពួកគេគ្មានថ្ងៃភ្លេច ដោយសារតែឥទ្ធិពលរបស់ពួកគេ ដែលមានកាលពីជំនាន់មុន។
១ Audrey Hepburn
សំលៀកបំពាក់ដែលនាងស្លៀក បានបំផុសគំនិតស្ត្រីជុំវិញពិភពលោក អស់ជាច្រើនទសវត្សរ៍មកហើយ។ ស្នេហារបស់នាងខាងម៉ូដ បានចាប់ផ្តើមនៅពេលដែលនាងបានជួប Hubert de Givenchy ក្នុងឆ្នាំ ១៩៥០ ហើយតួនាទីរបស់នាងជា Holly Golightly ក្នុង Breakfast at Tiffany’s បានធ្វើឲ្យនាង ក្លាយជាតួឯកស្រីដ៏ល្បីល្បាញបំផុតក្នុងវិស័យភាពយន្ត និងម៉ូដក្នុងសម័យនោះតែម្ដង។
២ David Bowie
សិល្បករមួយទៀត ដែលមនុស្សគ្រប់គ្នាចងចាំ គឺបុរសម្នាក់នេះតែងតែផ្តល់អ្វីថ្មីដល់ពិភពម៉ូដបានទទួល។ មិនថាជាម៉ូតសក់ដ៏ពេញនិយមដូចជា Mullet Hair ដែលបានក្លាយជាម៉ូតសក់ដែលបុរសសម័យនោះ ត្រូវកាត់តាមផ្ទះពេញទីក្រុង ។ លោកត្រូវបានគេស្គាល់ថា ជាសិល្បករដំបូង ដែលប្រឆាំងនឹងម៉ូដ និងបទដ្ឋានយេនឌ័រ ហើយតែងតែបង្ហាញខ្លួនឯងយ៉ាងច្បាស់ ថាជានរណា។
៣ Jackie Kennedy
បើនិយាយពីនារីដែលជាតារាបង្ហាញម៉ូដសម័យនោះ តាមរយៈការបង្កើតវប្បធម៌ម៉ូដ និងឆ្លងកាត់ស្ទីលប្លែកៗផ្ទាល់ខ្លួន គឺ Jackie Kennedy។ ថ្វីត្បិតតែនាងមិនមែនជាតារាសម្ដែងក៏ដោយ តែ Jackie Kennedy គឺជាតារាបង្ហាញម៉ូតដ៏មានឥទ្ធិពលម្នាក់ នៃសម័យកាល ជាមួយនឹងរូបបបដ៏ល្បីរបស់នាង។
៤ Josephine Baker
តារាចម្រៀង និងជាតារាសម្តែងចង្វាក់ jazz Harlem និងជាស្ត្រីស្បែកខ្មៅដំបូងគេ ដែលបានសម្តែងក្នុងរឿងគំនូរជីវចលដ៏សំខាន់មួយក្នុងឆ្នាំ ១៩២៧ រចនាប័ទ្មមានឥទ្ធិពល ដែលបានកំណត់ម៉ូដទាន់សម័យយ៉ាងឆាប់រហ័ស ទៅក្នុងសម័យរបស់នាង។ សំលៀកបំពាក់ភ្លឺ ប៊ីគីនីប្រណីត ខ្សែកគុជខ្យង និងគ្រឿងអលង្ការដ៏អស្ចារ្យ រចនាប័ទ្មរបស់ Josephine Baker បានបង្កើតនូវកេរដំណែលមួយ ដែលមិនអាចបំភ្លេចបានបន្ទាប់ពីជាង ១០០ ឆ្នាំ។
៥ ម្ចាស់ក្សត្រី Diana
មិនមែនគ្រាន់តែជាសម្លៀកបំពាក់ក្រៅកាយ របស់ម្ចាស់ក្សត្រី Diana ប៉ុណ្ណោះទេ ។ ប៉ុន្តែការស្លៀកពាក់ធម្មតានៅថ្ងៃធម្មតា ក៏បានក្លាយជារបស់ដែលពេញនិយមនៃសម័យកាលនោះ រហូតឆ្លងសម័យ ក្លាយជារបស់ពេញនិយមរហូតមកដល់សព្វថ្ងៃនេះ។ សូម្បីតែម្ចាស់ក្សត្រី Diana បានសោយទិវង្គតក្ដី ប៉ុន្តែម៉ូដ និងវត្ថុបុរាណដែលទ្រង់បានបន្សល់ទុក ជាអ្វីដែលគេចងចាំ និងនិយមធ្វើតាមមកដល់ពេលនេះ។
៦ Marilyn Monroe
ម៉ូដរបស់តារាហូលីវូដ ដែលត្រូវបានគេដាក់រហស្សនាមថា និមិត្តសញ្ញានៃសិច ពីរឿង The Seven Year Itch ជាមួយនឹងរូបភាពសិចស៊ី រួមទាំងម៉ូដឈុតហែលទឹក និងភាពអស្ចារ្យរបស់ Marilyn ដែលមានឥទ្ធិពលលើពិភពម៉ូដ នាងបានក្លាយជានិមិត្តរូបមួយនៃម៉ូដ តាំងពីទសវត្សរ៍ទី ៥០ រហូតមកដល់សព្វថ្ងៃនេះ។
៧ Elvis
The King of Rock ‘n’ Roll Elvis មិនត្រឹមតែជាស្តេច Rock ‘n’ Roll ប៉ុណ្ណោះទេ ថែមទាំងមានតែមួយគត់។គាត់គឺជាឥស្សរជនដ៏មានឥទ្ធិពលម្នាក់ ដែលបានផ្លាស់ប្តូរម៉ូដបុរសនៃទសវត្សរ៍ឆ្នាំ ១៩៥០ ជារៀងរហូត ជាមួយនឹងពណ៌ដែលទាក់ទាញភ្នែករបស់គាត់ និងពន្លឺភ្លឺចែងចាំងទាំងនៅលើឆាក និងក្នុងជីវិតពិត។ ម៉ូដសក់ដ៏ពេញនិយមដូចជា pompadour ដែលបានក្លាយជាម៉ូតសក់មួយទៀត ដែលបុរសសម័យនោះត្រូវដើរចូលទៅក្នុងហាង ហើយរង់ចាំជាជួរវែងៗ ដើម្បីទទួលបានវា។ គាត់ក្លាយជាបុរសដែលមានឥទ្ធិពលបំផុត នៅក្នុងពិភពម៉ូដ និងតន្ត្រីនៃទសវត្សរ៍ទី ៥០ និងរហូតមកដល់សព្វថ្ងៃនេះ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖រឿងរ៉ាវចាក់ស្រេះ របស់ Hermès Birkin មុនក្លាយជាកាបូបប្រេន លំដាប់ពិភពលោក
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


