Connect with us

KPT+

សម្គាល់​មើល​មនុស្ស​ប្រុស ដែល​ចូលចិត្ត​តោង​កូនស្រី​អ្នកមាន​ដើម្បី​ជោគជ័យ

បានផុស

នៅ

Sugar mama ជា​ពាក្យ​ដែល​បស្ចិម​ប្រទេស​ប្រើ​សំដៅ​លើ​នារី​អ្នកមាន​ស្តុក​ស្ដម្ភ​ដែល​អាច​ទាក់ចិត្ត​ពួក​មនុស្ស​ប្រុស​ល្មោភ​លុយ​បាន​ឲ្យ​មក​ស្នេហ៍​នាង​ទាំង​គ្មាន​ចិត្ត​ស្រលាញ់។

សង្ស័យ​ថា គេ​ទុក​យើង​ជា Sugar mama អាន​ចំណុចទាំង៤ខាងក្រោម៖

១ មនុស្ស​ស្រី​មាន​បាន ដល់​ថ្នាក់​ចូល​លំដាប់ Sugar mama

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ស្ត្រី​ម្នាក់​ក្នុង​ចំណោម​ស្ត្រី​ជា​ច្រើន​ដែល​ពូកែ​រកលុយ និង​មាន​ការងារ​ធំ​ដុំ អាច​ក្លាយ​ជា​ចំណុច​ចង់​តោង​នៃ​មនុស្ស​ប្រុស​ដែល​មិន​ជឿជាក់​សមត្ថភាព​ខ្លួនឯង​ហើយ​និយម​ការ​ចាយរាង​ចាយ​សម្រស់ ខ្មែរ​យើង​ហៅ​ថា​«ប្រុស​ក្មេង​ឬ​ស្ទាវ»។

អ្នកស្រី Julie Spira គ្រូ​បង្វឹក​ចិត្ត​ ឯកទេស​ជីវិត​និង​ស្នេហា​រួម​ជាមួយ​ទំនាក់ទំនង​នានា បាន​និយាយ​ថា «ពេល​ខ្លះ​នាង​មាន​សុវត្ថិភាព​ហិរញ្ញវត្ថុ ដោយសារ​តែ​ការ​លែងលះ​ប្តី​អ្នក​មាន ឬ​មាន​ឪពុក​ម្ដាយ​អ្នក​មាន​ស្រាប់ នាង​ចោមរោម​ដោយ​ពួក​បុរស​ចាយរាង! ពេលខ្លះស្ត្រីដែលមាន​អាជីព​ជោគជ័យ ក៏​ក្លាយ​ជា​គោលដៅ​ពួកគេ​ដែរ​ដើម្បី​តោងឡើង! បុរស​បែបនេះ មាន​ជំនាញ​ណាស់ ហើយ​ពួកគេ​ចេះ​យកចិត្ត​យក​ថ្លើម យ៉ាង​ដិតដល់!» ។

២ ដំបូង​បុរស​នេះ​ចំណាយ​សិន

ចិត្តវិទូ​វេជ្ជបណ្ឌិត Diana Kirschner សង្កត់​ធ្ងន់​ថា ពួក​បុរស​ប្រភេទ​នេះ​បន្លំ​ជា​សុភាព​បុរស​នៅ​ពេល​ជួប​គ្នា​លើក​ដំបូង ដែលគេមាន​បំណង​ទុក​ជា​មុន​នឹង​បង្ហាញ​ខ្លួន​យ៉ាង​ស្រស់សង្ហានៅ​កន្លែងគោលដៅ​ដែលគេ​ដឹង​ថាកូនអ្នកមាន​នឹង​ទៅ។

បុរស​ដែល​មាន​ល្បិច​ទាំង​នោះ មិន​ដែល​ចំណាយ​ពេល​ជាមួយ​ស្រី​ធម្មតាឬស្រីអ្នកក្រទេ។ មន្ត​ស្នេហ៍​ទាំងអស់​របស់គេ នឹង​បង្ហាញជាប់លាប់នៅ​តំបន់​ដែល​គេ​រាយសន្ទូច​គឺ​ប្លុក​កូន​ស្រី​អ្នកមាន ឬស្រីម៉េម៉ាយអ្នកមាន ឧស្សាហ៍​ទៅ។ គេ​មិន​ដែល​ខ្លាច​ក្នុង​ការ​ចូល​ឌឺដង​នាង​មុនទេ។ ដំបូងពួកគេនឹងបង់ប្រាក់សម្រាប់អ្វីៗគ្រប់យ៉ាងដោយ​ខ្ចីប្រាក់ពីវីសាកាត ដើម្បីបង់បង្កើត​ទំនាក់ទំនង​នេះ​រហូត​ដល់​ខាងស្រីលង់ជាប់ចិត្តសិន” ។

នៅ​ទីបំផុតគេដល់​ពេលវេលា​នឹងត្រូវឈប់ចំណាយលើរបស់របរ​ហើយ​ទាញ​យកប្រាក់​ចំណេញ​មកវិញ ដូចជា ធ្វើ​ពុត​មាន​វិបត្តិ ចាញ់​ការ​ឆបោក ប្អូន​មាន​ជំងឺ។ល។សន្មត​ថា​ខាងស្រី​នឹង​ផ្គត់ផ្គង់​ប្រាក់​ម្ដង​ច្រើនលើគេ គេ​ក៏បាត់ស្រមោលឬគេមិនយកទេ គេចាំ​យក​នាង​មក​ជា​ភរិយា​តែ​ម្តង។

៣ រសនិយមរ៉ូមែនទិក

យោងតាមគ្រូបង្វឹកណាត់ជួបនិងទំនាក់ទំនង នីកូលចនសុនបាននិយាយថា «បុរសប្រភេទ​នេះ​មានស្នៀត​ណាត់សែនរ៉ូមែន​ទិក ដូចតួប្រុសក្នុងរឿងកុន! ស្នើសុំឲ្យខាងស្រីដើរទិញឥវ៉ាន់ជាមួយគ្នា ធ្វើ​សេចក្ដី​យោងឥត​ឈប់ឈរ​អំពីការ​ធ្វើដំណើរ​ជាមួយ​ទៅ​កន្លែង​ថ្លៃ ៗ អួតអាង​លុយ​និង​រូបថត លេង​សម្រស់ និងHigh Show »។

គេ​ដាក់​អន្ទាក់​ទិញ​អំណោយ​ដែល​ធំ​ថ្លៃ ព្រោះ​ក្រោយ​ពេល​បានរៀបការជាមួយនាង​គេ​នឹង​កើប​មក​វិញ។ មនុស្ស​ប្រុស​ប្រភេទ​នេះ​ពេល​ខ្លះ​មាន​ក្រុម​គាំទ្រ​ជួយ​រៀបចំ​​ឲ្យ​ទៀត ដូចជា​ឪពុកម្ដាយ​គេ បងប្អូន​គេ មិត្ត​គេ​ដែល​មក​និយាយ​កុហក​ខាង​ស្រី​ថា គេ​ជា​មនុស្ស​ល្អ ពូកែ​ការងារ​រកស៊ី។ល។

៤ តាម​ចិត្ត​ខាងស្រី​មិន​ជំទាស់

ពួកគេ​គ្មាន​ភាពជាខ្លួនឯងទេ។ បណ្តាញ​សង្គមមានច្រើន ក្លែងក្លាយ​ទាំងអស់​ហើយ​ដែល​ប្រើ​ជាមួយ​យើង​គឺ​បិទបាំង​គ្មាន​មិត្ត​គ្មាន​បណ្តាញ ព្រោះ​គេមានបញ្ហា​ក្នុងជីវិតឯកជន។

ប្រសិនបើសង្ស័យថា មិត្ត​ប្រុសយើង​កំពុង​កសាងស្នេហា​របៀប​ជាសេណារីយោ​តោងយើង ដើម្បីប្រាក់ឬឋានៈ រក​សើបមើលពីការ​ជំពាក់បំណុលរបស់គេ នៅឯប្រភពពិតរបស់គេយើងនឹង​ដឹង។ ចំណេកបុរសខ្លះមាន​បានពិតមែន​តែមានស្នេហាជាមួយនាង​ព្រោះតោងដដែល មិនស្មោះត្រង់។​ពេលបានអ្វីៗក្នុងដៃគេហើយ នាង​នឹង​ដឹងការពិត ដែលធ្វើឱ្យជីវិតទាំងស្រុងពិបាកកែលម្អ។

មនុស្ស​ប្រុស​ប្រភេទនេះមាន​ល្បិចកិច្ចកលខ្ពស់ និយាយស្តីដូចចេះដឹងបើកចំហរ​ តែតាមពិតមិនចង់ជោគជ័យ​ដោយកម្លាំងខ្លួនទេ។ បើអស់ពីនាង ឬនាងអស់លុយ​គេនឹង​ហក់ឡើងទៅទៀត​ទៅតោងនារីដែលខ្ពស់ជាង។

ដំណោះស្រាយ

ប្រយ័ត្នចំពោះបុរសដែលតាមចិត្ត​យើងពេក បាត់ភាពជាម្ចាស់ការ បុរសដែលនិយាយនិយាយស្តីបន្ទោសបញ្ហាទៅលើស្ត្រីជាសង្សារឬប្រពន្ធមុន។ បុរសដែលទុកនាងដូចព្រះនាងហើយ​មើលស្រីដទៃ​ជាសម្រាម។ មិនដឹងមានអាជីពអ្វីជោគជ័យ ជួនកាលមានសញ្ញាប័ត្រខ្ពស់​តែមិនចង់លំបាកតស៊ូ​យកបទពិសោធន៍ គិតតែពីចង់បានតំណែង​ខ្ពស់តាមរយៈដៃគូអ្នកមាន​ទាំងគ្មាន​សមត្ថភាពពិត ។

មនុស្សប្រុសប្រភេទនេះភាគច្រើន​ខា្លចការ​ហត់នឿយ​ ខ្លាចតំណែងទាប និងខ្លាចស្លៀកពាក់សាមញ្ញ ចង់ស្អាត​ចង់ឡូយជាងតារាៗទៅទៀត។ គេបាញ់ទឹកអប់ឆួល ស្រើបស្រាលជាមួយសម្ភារៈថ្លៃ និងបង្អួត។

ប្រែសម្រួល៖តុងឡុង​
ប្រភព៖ YourTango

ចុចអាន៖ការអភ័យទោសឲ្យ​អ្នក​ដទៃ មាន​ប្រយោជន៍​ដល់សុខភាពផ្លូវចិត្ត?

ចុចអាន៖សមាជិក TVXQ មានឈ្មោះជាសេដ្ឋីនិងជា​តារា​ដែល​មាន​ជាង​គេ​បំផុតក្នុង​វិស័យ K-POP

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម