Connect with us

KPT+

រៀន​ភាសា​ឲ្យ​ឆាប់​ចេះ អាច​មើល​លើ​កម្មវិធី​រៀន​ភាសាបរទេស​ទាំង ៨ នេះ

បានផុស

នៅ

សម្រាប់​អ្នក​ចង់​រៀន​ភាសា​បរទេស​ឲ្យ​ឆាប់​ចេះ​លឿន​រហ័ស​និង​មាន​គុណភាព​ល្អ អាច​ស្វែងរក​កម្មវិធី​រៀន​ទាំង ៨ ខាងក្រោម​នេះ​បាន៖

/ Java

Java ជា​កម្មវិធី​សិក្សា​ភាសា​ដែល​ផ្ដោត​លើ​ថ្នាក់​រៀន និង​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ក្រុមហ៊ុន​កុំព្យូទ័រ Sun Microsystems ក្នុង​ទសវត្ស​ឆ្នាំ ១៩៩០ ។ វា​ជា​កម្មវិធី​ភាសា​មួយ​ក្នុង​ចំណោម​កម្មវិធី​ស្តង់ដារ​សម្រាប់ software របស់​សហគ្រាស មាតិកា​គេហទំព័រ មាតិកា​ហ្គេម និង​កម្មវិធី​ទូរស័ព្ទ​ក៏​ដូចជា​ប្រព័ន្ធ​ប្រតិបត្តិការ Android ផង​ដែរ។

លោក​អ្នក​អាច​ស្វែងរក​រៀន​ពី​កម្មវិធី​នេះ​នៅ​លើ​គេហទំព័រ៖ Udemy, Lynda.com, Oracle.com និង LearnJavaOnline.org ។

/ C Language

កម្មវិធី​ភាសា​នេះ បង្កើត​ឡើង​នៅ​ដើម​ទសវត្ស​ទី ៧០។ C គឺ​ជា​ភាសា​ដែល​ចំណាស់​ជាង​គេ​និង​ត្រូវ​បាន​គេ​ប្រើ​យ៉ាង​ទូលំទូលាយ​បំផុត។

លោក​អ្នក​អាច​ស្វែងរក​រៀន​ពី​កម្មវិធី​នេះ​នៅ​លើ​គេហទំព័រ៖ Learn-C, Introduction To Programming, Lynda.com, CProgramming.com និង Learn C The Hard Way។

 C++

C ++ គឺ​ជា​កម្មវិធី​ភាសា​កម្រិត​មធ្យម​ជាមួយ​នឹង​លក្ខណៈ​ពិសេស​ដែល​ផ្ដោត​លើ​ការ​សិក្សា​ពី​វត្ថុ។ បាន​បង្កើត​ឡើង​ដើម្បី​បង្កើន​ការ​រៀន​ភាសា​បន្ថែម​ពី​លើ​កម្មវិធី C លោក​អ្នក​អាច​ស្វែងរក​រៀន​ពី​កម្មវិធី​នេះ​នៅ​លើ​គេហទំព័រ៖ Udemy, Lynda.com, CPlusPlus.com, LearnCpp.com និង CProgramming.com ។

/ C#

C-sharp ឬ C # ជា​កម្មវិធី​ពហុ​ភាសា​ដែល​បង្កើត​ឡើង​ដោយ​ក្រុមហ៊ុន Microsoft និង​ជា​ផ្នែក​មួយ​នៃ​គំនិត​ផ្ដួចផ្ដើម​របស់ NET ។ វា​រួម​បញ្ចូល​គ្នា​នូវ​គោលការណ៍​របស់ C និង C ++ ដោយ​ត្រូវ​បាន​ប្រើ​ដើម្បី​អភិវឌ្ឍ​វេទិកា Microsoft និង Windows ។

លោក​អ្នក​អាច​ស្វែងរក​រៀន​ពី​កម្មវិធី​នេះ​នៅ​លើ​គេហទំព័រ៖ Udemy, Lynda.com, Microsoft Virtual Academy និង TutorialsPoint.com ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

/ Objective-C

Objective-C ជា​កម្មវិធី​ភាសា​ដែល​ផ្ដោត​លើ​ភាសា​ទូទៅ និង​ត្រូវ​បាន​ប្រើ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ​របស់​ Apple ។ វា​អាច​ត្រូវ​បាន​ប្រើ​ដើម្បី​បង្កើត​កម្មវិធី​ទូរស័ព្ទ iPhone។

លោក​អ្នក​អាច​ស្វែងរក​រៀន​ពី​កម្មវិធី​នេះ​នៅ​លើ​គេហទំព័រ៖ Udemy, Lynda.com, Mac Developer Library, Cocoa Dev Central, Mobile Tuts+.

/ PHP

PHP (Hypertext Processor) ជា​កម្មវិធី​ភាសា​ដោយ​ឥតគិតថ្លៃ​ដែល​ត្រូវ​បាន​រចនា​ឡើង​សម្រាប់​វេបសាយ​និង​ការ​អភិវឌ្ឍ​កម្ម​វិធី។ PHP មាន​ឥទ្ធិពល​ដល់​គេហទំព័រ​ជាង ២០០ លាន​រួម​ទាំង WordPress, Digg និង Facebook ។

លោក​អ្នក​អាច​ស្វែងរក​រៀន​ពី​កម្មវិធី​នេះ​នៅ​លើ​គេហទំព័រ៖ Udemy, Codecademy, Lynda.com, Treehouse, Zend Developer Zone និង PHP.net។

/ Python

Python ជា​កម្មវិធី​ភាសា​មាន​កម្រិតខ្ពស់​សម្រាប់​គេហទំព័រ​និង​កម្មវិធី​ទូរស័ព្ទ។ វា​ជា​កម្មវិធី​ភាសា​ងាយស្រួល​សម្រាប់​អ្នក​ចាប់ផ្ដើម​ដំបូង​ដោយសារ​អ្នក​​រៀន​អាច​អាន​បាន​យ៉ាង​ងាយ​លើ​កម្មវិធី​នេះ។

លោក​អ្នក​អាច​ស្វែងរក​រៀន​ពី​កម្មវិធី​នេះ​នៅ​លើ​គេហទំព័រ៖ Udemy, Codecademy, Lynda.com, LearnPython.org និង Python.org។

/ Ruby

Ruby ត្រូវ​បាន​រចនា​ឡើង​ដើម្បី​ឲ្យ​មាន​លក្ខណៈ​សាមញ្ញ​និង​ងាយស្រួល​ក្នុង​ការ​សរសេរ។ វា​ត្រូវ​បាន​គេ​ចាត់​​ទុក​ជា​ភាសា​ដែល​ងាយស្រួល​ប្រើ​សម្រាប់​អ្នក​ទើប​ចាប់ផ្ដើម​ដំបូង។

លោក​អ្នក​អាច​ស្វែងរក​រៀន​ពី​កម្មវិធី​នេះ​នៅ​លើ​គេហទំព័រ៖ Codecademy, Code School, TryRuby.org និង RubyMonk ៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ Mashable

ចុចអាន៖តើ​ស្ត្រី​អាច​បង្កើន​អំណាច​ខាង​ក្នុង​តាម​វិធី​ណា​ក្នុង​វិជ្ជាជីវៈ​ជំនាញ?

ចុចអាន៖៥ ចំណុច​កម្រ​មាន​គេ​ដឹង​ពី​កំពូល​អ្នក​និពន្ធ​សោកសង្រេងSHAKESPEARE

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម