ព័ត៌មានជាតិ
ក្រសួងការងារ ប្រកាសពីតម្រូវការកម្លាំងពលកម្មក្នុងស្រុកជាង ៦ ម៉ឺនកន្លែង បម្រើវិស័យធំៗ ៣
ក្រសួងការងារ និង បណ្ដុះបណ្ដាលវិជ្ជាជីវៈ ប្រកាសថា គិតត្រឹមថ្ងៃទី ២៨ ខែមីនា ឆ្នាំ ២០២៥ កម្ពុជា មានតម្រូវការកម្លាំងពលកម្មក្នុងស្រុកចំនួន ៦៤ ៩២៦ កន្លែង នៅទូទាំងប្រទេស សម្រាប់បម្រើទៅលើវិស័យធំៗ ៣ រួមមាន ៖ វិស័យឧស្សាហកម្ម សេវាកម្ម និង កសិកម្ម។

បើតាម ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ កម្លាំងពលកម្មក្នុងស្រុកចំនួន ៦៤ ៩២៦ កន្លែង ក្នុងនោះ វិស័យឧស្សាហកម្មមានតម្រូវការចំនួន ៥០ ០៥៩ កន្លែង វិស័យសេវាកម្មមានចំនួន ៤ ៦៥៦ កន្លែង និង វិស័យកសិកម្មមានចំនួន ១០ ២១១ កន្លែង។

ជាមួយនេះ នៅខេត្តកំពង់ឆ្នាំង មានតម្រូវការកម្លាំងពលកម្ម ១៧ ០០០ កន្លែង ក្នុងនោះ ផ្នែកឧស្សាហកម្ម ១៧ ០០០ កន្លែង។ រាជធានីភ្នំពេញ មានតម្រូវការកម្លាំងពលកម្ម ១០ ៦៩២ កន្លែង ក្នុងនោះ ផ្នែកឧស្សាហកម្ម ៨ ៣១៨ កន្លែង និង ផ្នែកសេវាកម្ម ២ ៣៧៤ កន្លែង។ ខេត្តស្វាយរៀង មានតម្រូវការកម្លាំងពលកម្ម ៩ ១៧១ កន្លែង ក្នុងនោះ ផ្នែកឧស្សាហកម្ម ៩ ១៣៤ កន្លែង និង ផ្នែកសេវាកម្ម ៣៧ កន្លែង។ ខេត្តក្រចេះ មានតម្រូវការកម្លាំងពលកម្ម ៧ ០០០ កន្លែង ក្នុងនោះ ផ្នែកកសិកម្ម ៧ ០០០ កន្លែង។ ខេត្តកណ្ដាល មានតម្រូវការកម្លាំងពលកម្ម ៦ ៤៧៣ កន្លែង ក្នុងនោះ ផ្នែកឧស្សាហកម្ម ៦ ៤៦១ កន្លែង និង ផ្នែកសេវាកម្ម ១២ កន្លែង។

ចំពោះ ខេត្តកំពង់ស្ពឺ មានតម្រូវការកម្លាំងពលកម្ម ៣ ៦២៦ កន្លែង ក្នុងនោះ ផ្នែកឧស្សាហកម្ម ៣ ៦២៣ កន្លែង និង ផ្នែកសេវាកម្ម ៣ កន្លែង។ ខេត្តរតនគិរី មានតម្រូវការកម្លាំងពលកម្ម ២ ៩០៩ កន្លែង ក្នុងនោះ ផ្នែកឧស្សាហកម្ម ៥ កន្លែង និង ផ្នែកកសិកម្ម ២ ៩០៤ កន្លែង។ ខេត្តកំពង់ចាម មានតម្រូវការកម្លាំងពលកម្ម ២ ៨៩៩ កន្លែង ក្នុងនោះ ផ្នែកឧស្សាហកម្ម ២ ៨៧៧ កន្លែង និង ផ្នែកសេវាកម្ម ២២ កន្លែង។ ខេត្តបន្ទាយមានជ័យ មានតម្រូវការកម្លាំងពលកម្ម ១ ១១៥ កន្លែង ក្នុងនោះ ផ្នែកឧស្សាហកម្ម ២៣៥ កន្លែង និង ផ្នែកសេវាកម្ម ៨៨០ កន្លែង។ ខេត្តព្រះសីហនុ មានតម្រូវការកម្លាំងពលកម្ម ៩៧៤ កន្លែង ក្នុងនោះ ផ្នែកឧស្សាហកម្ម ៨៩៥ កន្លែង និង ផ្នែកសេវាកម្ម ៧៩ កន្លែង និង ខេត្តផ្សេងៗ មានតម្រូវការកម្លាំងពលកម្ម ៣ ០៦៧ កន្លែង ក្នុងនោះ ផ្នែកឧស្សាហកម្ម ១ ៥១១ កន្លែង សេវាកម្ម ១ ២៤៩ កន្លែង និង កសិកម្ម ៣០៧ កន្លែង។

ចំពោះកម្លាំងពលកម្មជាង ៦ ម៉ឺនកន្លែង នឹងត្រូវបែងចែកទៅតាមប្រភេទមុខរបរចំនួន ១០ រួមមាន ៖ អ្នកបញ្ជាម៉ាស៊ីនដេរ កម្មករចម្ការដំណាំ កម្មករក្នុងផលិតកម្ម កម្មករវេចខ្ចប់ដោយដៃ មន្ត្រីឥណទាន និង ប្រាក់កម្ចី យន្តការី និង អ្នកដំឡើងអគ្គិសនី អ្នកបច្ចេកទេសត្រួតពិនិត្យដំណើរការផលិត អ្នកធ្វើការក្នុងកាស៊ីណូ អ្នកបម្រើ(Waiters) បុគ្គលិកការិយាល័យទូទៅ និង មុខរបរផ្សេងៗ។
សម្រាប់យុវជនទាំងអស់ដែលមានបំណងចង់ស្វែងរកការងារទាំងនេះ សូមទាក់ទងទៅកាន់ទីភ្នាក់ងារជាតិមុខរបរ និង ការងារ (NEA) នៃក្រសួងការងារ និង បណ្ដុះបណ្ដាលវិជ្ជាជីវៈ តាមរយៈលេខទូរស័ព្ទ ១២៩៧ ឬ ១២៨៦ ឬ តេលេក្រាម និង CoolApp លេខ ០៧៧ ២៣ ២៣ ៧៨៕
អត្ថបទ ៖ ពិសី



-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


