KPT+
មនុស្សជោគជ័យធ្វើអ្វីខ្លះ រាល់ពេលពួកគេបាក់ទឹកចិត្ត?
យើងប្រហែលជាស្រមៃថា ពេលបុគ្គលជោគជ័យ ឬមហាសេដ្ឋីខូចចិត្ត ពួកគេនឹងជិះយន្តហោះផ្ទាល់ខ្លួនដើរលេង ឬចូលបារថ្លៃៗញាំស្រាកប់ៗ ឬដើរទិញប្រេនៗ?
គិតបែបខុសនេះហើយ ដែលយើងតែងតែអនុវត្តិដោយភាន់ច្រឡំក្នុងការក្លាយជាមនុស្សជោគជ័យបាន។
ពួកគេធ្វើការ ២៤ម៉ោង និង៧ថ្ងៃក្នុង១សប្តាហ៍ ។ ហើយខណៈពេលដែលពួកគេអាចដាក់ម៉ោងបំពេញការងារ ច្រើនជាងមនុស្សធម្មតាពួកគេថែមទាំងមានពេលវេលាខ្លះសម្រាប់ព្យាបាលចិត្តផង។
ពេលវេលាដើរមិនសូវអស្ចារ្យទេប្រសិនមនុស្សមិនចេះប្រើប្រាស់។ ប៉ុន្តែទម្លាប់និងជម្រើសដែលមនុស្សជោគជ័យលើលោកនិយមធ្វើក្នុងពេលវេលាមិនល្អ មិនស្បាយចិត្ត មិនមែនផឹកស្រា កាត់សក់ ទិញថ្នាំសម្រក ឬអង្គុយត្អូញត្អែរឡើយ បន់ទេវតាឡើយ។
១ ពួកគេធ្វើលំហាត់ប្រាណ
និយមន័យនៃជីវិតមួយដែល“ ទទួលបានជោគជ័យ” ពួកគេធ្វើលំហាត់ប្រាណជាទៀងទាត់។ ទាក់ទងអ្វីដែរ?
ទាក់ទងសំខាន់! ព្រោះសកម្មភាពនិងបង្កើតជាចរិតលក្ខណៈរបស់មនុស្សដែលមានគោលបំណងនិងគោលដៅច្បាស់។ មនុស្សជោគជ័យអាចបន្ធូរភាពតានតឹងនិងការជំរុញថាមពលពីសកម្មភាពពួកគេ ដុះខាត់ផលិតភាពនិងធ្វើឲ្យអារម្មណ៍ធូរស្រាលបានវិញយ៉ាងស័ក្ដិសិទ្ធិ។
២ រក្សាទឹកមុខរីករាយ

កុំឃើញមុខស្រស់ស្មានថាគ្មានទុក្ខ!មនុស្សដែលទទួលបានជោគជ័យរួមទាំង សេដ្ឋី ប៊ីល ហ្គេត សេដ្ឋី រីឆាត ប៊ឺរសុន និង Sheryl Sandberg តែងវិនិយោគទៅលើសុខភាពផ្លូវចិត្តនិងសុខុមាលអារម្មណ៍។ ពួកគេប្រឆាំងនឹងការបំភិតបំភ័យខ្លួនឯងឬការ“ គិតខុស” ក្នុងការឈប់សម្រាកវិស្សមកាល ដែលតាមពិតជាពេលវេលាស្ងប់ស្ងាត់ដេកសញ្ជឹងគិត ស្រូបខ្យល់អាកាសថ្មី អានសៀវភៅ ហែលទឹក មិនមែនសម្រាប់បង្អួត Postឬ សំញ៉ែងឡានខោអាវដូចមនុស្សជាច្រើននិយមធ្វើនោះឡើយ។
៣ សមាធិ

ចំណាយពេលខ្លះ ដើម្បីរៀនធ្វើសមាធិឱ្យបានត្រឹមត្រូវ ហើយយើងនឹងលែងឆ្ងល់ថា តើអ្នកមានអនុវត្តសមាធិជាទម្រង់ជាមូលដ្ឋានគ្រឹះនៃសុភមង្គលបានព្រោះអ្វី?
សូម្បីតែ ១០ នាទីក្នុងមួយថ្ងៃក៏អាចជួយសម្អាតគំនិតកែលម្អការចងចាំនានាឱ្យកាន់តែផ្តោតអារម្មណ៍បាននឹងនរ និងកាត់បន្ថយស្ត្រេស។ គ្មានអ្វីប្លែកទេដែលការធ្វើសមាធិគឺជាយុទ្ធសាស្ត្រទូទៅមួយក្នុងចំណោមមនុស្សជោគជ័យ។
៤ ការអាន
ការរើសអ្នកនិពន្ធ និងរើសចំណងជើង ព្រមទាំងទម្លាប់អានជាប្រចាំមិនសំខាន់ត្រូវចាប់ផ្តើមនៅកន្លែងណា ទេ។ ការអានកាសែត ទស្សនាវដ្តី សៀវភៅមិនប្រឌិត និងរឿងប្រឌិត ទាំងអស់នោះអាចជួយឱ្យអារម្មណ៍ស្ងប់ដូចទឹក ក៏ជាចំណុច ធំបង្អស់នៃសេចក្តីសុខនិងប្រាជ្ញាលើលោក។ មនុស្សឆេវឆាវនិងក្លាយជារាបទាប មនុស្សកម្រោលនិងដាក់អាវុធ។ សកម្មភាពនេះ ខុសពីមនុស្សមួយភាគធំដែលតែងតែចាក់ភ្លេងខ្ទរខ្ទារបើកឡានលឿនស្លេវ។ល។
៥ ប្រើពេលជាមួយមនុស្សជាទីស្រឡាញ់

ចុងបញ្ចប់មនុស្សជោគជ័យបំផុតព្យាយាមឆ្លៀតពេលកោតសរសើរនិងរស់នៅស្និទ្ធជាមួយក្រុមមនុស្សជាទីស្រលាញ់របស់ពួកគេ ដែលមិនមានគ្រោះថ្នាក់។ មនុស្សខ្លះមានគំនិតចង់រកលុយឱ្យបានច្រើន មានអំណាចធំ និងជឿនលឿនផ្នែកអាជីព ល្បីល្បាញ តែបែរមកធ្វេសប្រហែសចំពោះមនុស្សក្បែរៗ ដែលល្អៗ ដែលធ្វើឱ្យមានវិប្បដិសារី។ មានតែគ្រួសារ និងសាច់ញាតិ មិត្តល្អប៉ុណ្ណោះដែលជួយយើងឱ្យឆ្លងបានត្រឹមត្រូវរាល់គ្រាមានទុក្ខលំបាក មិនមែនមិត្តភក្តិដែលបបួលផឹកស៊ីឡើយ។
ប្រែសម្រួល៖ សុភា
ចុចអាន៖សង្សារខ្ចីលុយ គួរឱ្យដែរ?
ចុចអាន៖សិក្សាពីមហាសេដ្ឋីជប៉ុនដែលជោគជ័យព្រោះបង្កើតក្រុមហ៊ុនផ្តល់ប្រឹក្សា

-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?