Connect with us

KPT+

គេនៅតែសង្ស័យ​អំពី​សកម្មភាព​មនុស្ស​ធម៌​របស់ក្រុមមហាសេដ្ឋី ថា​ជាយុទ្ធសាស្តរកស៊ី !

បានផុស

នៅ

សារព័ត៌មាន ​Bloomberg បានបញ្ចេញបទវិភាគ​ថ្មីមួយ​ថា ទោះបីជា​ទំហំ បរិច្ចាគ សម្រាប់សកម្មភាព​សប្បុរសធម៌ កាន់តែផុលផុសនិងធំឡើងៗជាលំដាប់ រហូតដល់តួលេខជំនួយខ្លះមិនធ្លាប់មានពីមុនមក – ក៏​សប្បុរសជន​មហា​សេដ្ឋី​ បច្ចេកវិទ្យា​នៅអាមរិក​ទំាងនោះ​គ្មាន​ថ្ងៃធ្លាក់ក្រ ហើយ​ថែមទំាង​មានឡើងៗជាលំដាប់។

ក្នុងចំណោម មហាសេដ្ឋី​ដែលមានជាងគេបំផុតទាំង ២០ រូប​ត្រូវបានគេលាតត្រដាងថា ទ្រព្យសម្បត្តិសុទ្ធ​របស់ពួកគេ​ បានកើនឡើងដល់រាប់ពាន់លានដុល្លារក្នុងមួយឆ្នាំៗ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដោយដកស្រង់ជាមួយ​ការអង្កេតរបស់​ Business Insiderផង គេបាន​វិភាគថា កាលឆ្នាំ​២០១៩ ការប្តេជ្ញាចិត្ត​ពីឧស្សាហកម្មបច្ចេកវិទ្យាក្នុងការ​តបស្នងតាមរយៈការ​ចំណាយទ្រព្យសម្បត្តិ​របស់ពួកគេ​លើការជំរុញការ​ឱ្យមាន​សកម្មភាពផ្លាស់ប្តូរជាវិជ្ជមាន​ផ្នែក​សង្គមឬនយោបាយក្តី ​វាប្រៀបបាន​ទៅនឹង​ការផ្តល់​ទឹកពីរបីដំណក់​ពីក្នុងចំណោម​ទឹកបឹងល្ហល្ហេវ​ដែលពួកគេមាន​តែប៉ុណ្ណោះ។

ខណៈពេលដែលជនជាតិអាមេរិកជាច្រើន បានស្គាល់យ៉ាងទូលំទូលាយ​ពីការពិត​នៅពីក្រោយ​ចរិត​មហាសេដ្ឋីទំាងនោះ សារព័ត៌មាន​ដដែល​បាន​វិភាគបន្ថែម​ថា ទ្រព្យ​សុទ្ធរបស់លោក Mark Zuckerberg បាន​កើនឡើងប្រហែល ៤០% ​គិតមកដល់បច្ចុប្បន្ន ដោយបន្ថែម ២០ ប៊ីលានដុល្លារដល់​ទ្រព្យសម្បត្តិ​កាលពីឆ្នាំ ២០១៩ ។ ទោះបីជាក្រុមហ៊ុនហ្វេសប៊ុក​មាន​វិបត្តិបន្តពី​មួយទៅមួយក៏ដោយ​ ប៉ុន្តែ​ចរន្ត​ហិរញ្ញវត្ថុនៅតែ​មានសន្ទុះអស្ចារ្យ។ ភាគហ៊ុនរបស់​ហ្វេសប៊ុកនៅតែ​កើនឡើង ២៥% បានពីឆ្នាំ ​២០១៨ ​​មកដល់ឆ្នាំនេះ។

ចំណែក លោក Steve Ballmer ដែលជាមហាសេដ្ឋីលេខ ២ នៅក្រុមហ៊ុន Microsoft ក៏​ជាមនុស្សម្នាក់ក្នុងចំណោមអ្នកមានបំផុតនៅលើពិភពលោក។ ប៉ុន្តែនៅឆ្នាំ ២០១៩ ទ្រពសម្បត្តិបុរសនេះបានកើនគុណជាពីរដង។

​Bloomberg ថា មាន​តែ​មហាសេដ្ឋីតែម្នាក់ក្នុងចំណោមមហាសេដ្ឋីទាំង ២០ លើកំពូលតារាង ធ្លាក់តួលេខទ្រព្យសម្បត្តិ ចុះនៅឆ្នាំ ២០១៩ គឺលោក Jeff Bezos ដោយ​សារ​ការលែងលះហើយ​ចែកកលុយគ្នាជាមួយអតីតភរិយា។

មហាសេដ្ឋីបច្ចេកវិទ្យាទំាងនោះ ត្រូវបានគេដឹងងថា ស្ថិតនៅក្រោមសម្ពាធពីគ្នាទៅវិញទៅមក​មុនធ្វើសកម្មភាពសប្បុរសធម៌និមួយៗ ។

សូម្បីតែសេដ្ឋី​ប៊ីលហ្គេតដែល​គេមើល​ឃើញថា​បានចំណាយ​យ៉ាង​ធ្ងន់​ជាងគេ​លើសកម្មភាព​បរិច្ចាគ​និងផ្តល់ជំនួយឥតសំណងប្រហែល ៥ ប៊ីលានដុល្លារក្នុងមួយឆ្នាំៗ ប៉ុន្តេ​ទ្រព្យសម្បត្តិគាត់នៅតែ​បន្ត​កើនឡើង ប្រមាណ​១៨ ប៊ីលានដុល្លារបន្ថែម​ក្នុងឆ្នាំ ២០១៩ ។

សារព័ត៌មាន​នៅតែ​យល់ថា​ ការបង្កើត​រូបភាពនៃមនុស្សធម៌ជា​មូលដ្ឋាន​គ្រឹះយូរអង្វែងដែលធ្វើឱ្យបុគ្គលិកពួកគេ​នៅតែ​មានទឹកចិត្ត​នឹងជឿជាក់លើសេដ្ឋីទំាងនោះព្រមទំាង​ដើរ​តាមនិងជួយ​ឱ្យពួកគេ​កាន់តែមាន​ខ្លំាងឡើង។

ដូច​មហាសេដ្ឋី​ Paul Allen ដែលជាសហស្ថាបនិកក្រុមហ៊ុន Microsoft ជាមួយ​ប៊ីលហ្គេតស៍ លោកបានទទួលមរណភាពកាលពីឆ្នាំ ២០១៨ បន្សល់នូវទ្រព្យសម្បត្តិជាង ២០ ប៊ីលានដុល្លារ។ ដោយគ្មាន​កូន​បន្តស្នង ទ្រព្យសម្បត្តិទំាងនោះ​បានធ្លាក់ទៅលើប្អូនស្រីបង្កើត jody allen។​

ទ្រព្យនោះមិនបានយកទៅប្រើក្នុងសកម្មភាព​មនុស្ស​ធម៌ឡើយ។

យោងតាម ft.com មហាសេដ្ឋីរាប់ពាន់លាននាក់ កំពុងមាន​វត្តមាន​នៅលើពិភពលោកយើងនេះ ប៉ុន្តែ​ពួកគេ​នៅ​តែគិតថា អំពើ​បរិច្ចាគ​គួរជាកាតាព្វកិច្ច​របស់ពួកអ្នកមាន​ជាងខ្លួន។

ការស្ទង់មតិរបស់ធនាគារ Barclays បង្ហាញថា មាន​មហាសេដ្ឋីចំនួន ៤០០ នាក់នៅទូទាំងប្រទេសចំនួន ៩ ដែលត្រូវបាន​គេសាកសួរ​នោះ មាន​ ៧៥% ​និយាយាថា គេ​ជឿជាក់ថាមូលនិធិមនុស្សធម៌​គឺជាទំនួលខុសត្រូវរបស់ពួកអ្នកមានជាងពួកគេទៅទៀត។

៤៦% ទៀត គិតថាការផ្តល់ហិរញ្ញប្បទានដើម្បីបុព្វហេតុល្អៗ គឺជាការងាររបស់រដ្ឋ ហើយ ២៩%  និយាយថា​ការប្តេជ្ញាចិត្តក្នុងការជំរុញ​សេដ្ឋកិច្ច​គ្រួសារខ្លួននិងអាជីវកម្មខ្លួន ទើបជាអទិភាព។ ចុងក្រោយ​មាន​ ២៧% និយាយថា ពួកគេកង្វះជំនឿលើដំណើរការចាយវាយ​របស់ក្រុមសប្បុរសធម៌៕

ប្រែសម្រួល៖ ចម្រើន តារា

ចុចអាន៖ របត់សំខាន់បី នៃជីវិតមនុស្ស​ដែលគ្រប់គ្នា​គួរដឹង នឹងត្រៀមខ្លួនទាន់ពេលវេលា

ចុចអាន៖ កំពូលអាថ៌កំបាំង៥យ៉ាង នៃ​ជីវិត​ឯកជន​ព្រះមហាក្សត្រ​ថៃ VAJIRALONGKORN

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ៥ នាទី មុន

លោក គួច ខេវិន ៖ ពិធីករ-ពិធីការិនី មានតួនាទីសំខាន់ក្នុងការបង្ហាញអត្តសញ្ញាណថ្លៃថ្នូរ​ជាតិសាសន៍ខ្លួន

ព័ត៌មានអន្ដរជាតិ៥ នាទី មុន

ហាងឆេងតម្លៃប្រេងសាំងពិភពលោក បន្តធ្លាក់ថ្លៃច្រើនគួរសម

ព័ត៌មានអន្ដរជាតិ១២ នាទី មុន

វៀតណាម ជាប់ចំណាត់ថ្នាក់ទី៦ ជាប្រជាជនមានសុភមង្គលបំផុតនៅ អាស៊ី

សន្តិសុខសង្គម១៧ នាទី មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះណែនាំដល់ម្ចាស់យានដ្ឋានជួសជុល និងកែច្នៃឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

ព័ត៌មានជាតិ២២ នាទី មុន

មន្ត្រីនាំពាក្យ៖ ការរឹតបន្ដឹងអាជីវកម្មគ្រាប់រំសេវ ជាវិធានការទប់ស្កាត់ ដើម្បីបញ្ចៀសរាល់បាតុភាពផ្សេងៗ

Sokha Hotels

ព័ត៌មានពេញនិយម