Connect with us

KPT+

ហេតុអ្វី​យើង​តែង​មាន​អារម្មណ៍​ដក់​ជាប់​​ ទៅ​លើ​រឿង​អ្វី​មួយ​បាន​យូរ​ជាង​គេ?

បានផុស

នៅ

គ្នាយើង​មាន​ឆ្ងល់​អត់​ថា​ ហេតុអ្វី​មនុស្ស​តែង​ដាក់​អារម្មណ៍​ ឬ​ហៅ​ម៉្យាង​ទៀត​ថា​ដ្រាម៉ា​ ចំពោះ​ព្រឹត្តិការណ៍​មួយ​នោះ ​បាន​យូរ​ជាង​គេ?
ខាងក្រោម​នេះ​ ជា​ហេតុផល​មួយ​ចំនួន​ដែល​មនុស្ស​តែង​ដាក់​អារម្មណ៍​ជ្រុល ​ជាមួយ​រឿង​ដែល​កើត​ឡើង​លើ​ពួកគេ។

១. ដិតជាប់​ជាមួយ​មនុស្ស​ជា​ទី​ស្រលាញ់

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រសិន​បើ​មនុស្ស​ជា​ទី​ស្រឡាញ់​ស្លាប់ ​ឬ​បាត់បង់​អ្វី​មួយ ​អ្នក​ប្រាកដជា​យំ​យែកដូច​មនុស្ស​ទូទៅ។​ តែ​បើ​រក​ឃើញ​ថា​ ខ្លួនឯង​យំ​តែ​ម្នាក់​ឯង ​ឬ​កាន់​ទុក្ខ​យូរ​ជាង​អ្នក​ដទៃ ​វា​មិន​មាន​ន័យ​ថា​ ចម្លែក​ឬ​ខុស​គេ​ឡើយ។ គ្រាន់​តែ​រំលឹក​ខ្លួន​ឯង​ថា​ មនុស្ស​គឺ​ខុស​គ្នា ដូច្នេះ​យើង​ក៏​មាន​ការ​សោកសៅ​ខុស​គ្នា​ដែរ។

ការ​ពិត​ដែល​ថា​អ្នក​ផ្សេង​ទៀត​មិន​យំ​ ឬ​បង្ហាញ​ពី​អារម្មណ៍​របស់​ពួកគេ ​មិន​មែន​មាន​ន័យ​ថា​ពួកគេ ​មិន​មាន​អារម្មណ៍​ដូច​អ្នក​ទេ។ ដូចគ្នា​នេះ​ដែរ ​អារម្មណ៍​របស់​អ្នក​បាន​កើន​ឡើង​ដោយសារ​តែ​កត្តា​ជា​ច្រើន ​ដូចជា​កង្វះ​ការ​គេង ​ឬ​ស្ត្រេស​ជាដើម។

. ហ្សែន​ពី​គ្រួសារ

អារម្មណ៍​គឺ​ជា​ធម្មជាតិ ​ប៉ុន្តែ​ប្រសិន​បើ​មាន​មនុស្សម្នាក់​ប្រាប់​អ្នក​ថា​ អ្នក​មាន​អារម្មណ៍​រំជួល​ចិត្ត​ពេក​ វា​អាច​បណ្ដាល​មក​ពី​សមាសធាតុ​ហ្សែន​របស់​អ្នក។

ការ​សិក្សា​ខ្លះ​បាន​បង្ហាញ​ថា ​បម្រែបម្រួល​ហ្សែន​អាច​បណ្ដាល​​ឲ្យ​ខួរក្បាល​របស់​អ្នក ​កាន់​តែ​ងាយទទួល​អារម្មណ៍​ទាំងនោះ។ ហ្សែន​ដូចជា​អ្នក​បញ្ជូន​សេរ៉ូតូនីន (ហ្សែន​ប្រែប្រួល) ហ្សែន​ដូប៉ាមីន ​និង​ហ្សែន​រស់រវើក​នៃ​អារម្មណ៍​ដែល​អាច​បង្ក​ឱ្យ​មាន​សកម្មភាព​ខ្ពស់​ នៅ​ផ្នែក​ខ្លះ​នៃ​ខួរ​ក្បាល។

បើ​សិន​អ្នក​មាន​សមាជិក​គ្រួសារ​ដែល​មាន​ជំងឺ​ធ្លាក់​ទឹកចិត្ត​ ឬ​ការ​ថប់បារម្ភ​ នោះ​អ្នក​នឹង​ជា​មនុស្ស​ដែល​ស្នង​ហ្សែន​នៃ​ជំងឺ​នោះ​ត​គ្នា។

៣. មិន​បាន​សម្រាក​គ្រប់គ្រាន់

យើង​ទាំងអស់​គ្នា​សុទ្ធ​តែ​ដឹង​ថា ​កង្វះ​ដំណេក​អាច​ធ្វើ​​ឲ្យ​មាន​បញ្ហា ​ហើយ​វា​អាច​បង្ក​ជា​កំហឹង​ឬ​ការ​អាក់​អន់​ចិត្ត​ នៅ​ពេល​ដែល​អ្នក​ភ្ញាក់​ពី​គេង ​ឬ​ធ្វើឲ្យ​ឆាប់​ខឹង​សូម្បី​រឿង​តិចតួច។

ប្រសិន​បើ​អ្នក​បន្ត​ធ្វើការ​ច្រើន​ថ្ងៃ​ ឬ​ច្រើន​សប្ដាហ៍​ដោយ​គេង​តិច​ពេក ​វា​ក៏​អាច​ជះឥទ្ធិពល​ដល់​កម្រិត​នៃ​ការ​ផ្ដោត​អារម្មណ៍​របស់​អ្នក ​ដោយ​បង្កើន​ហានិភ័យ​នៃ​ការ​ថប់បារម្ភ​ និង​ជំងឺ​ធ្លាក់​ទឹកចិត្ត ហើយ​តុល្យភាព​រាងកាយ​របស់​អ្នក​នឹង​ចុះ​ខ្សោយ។

. នៅ​ដាច់​ឆ្ងាយ​ពី​គេ​ឯង​យូរ​ពេក

ប្រាកដ​ណាស់​ ការ​ផ្ដល់​ពេល​វេលា​នៅ​ម្នាក់​ឯង ​ពិត​ជា​អស្ចារ្យ​ ហើយ​អាច​ធ្វើ​ឲ្យ​មាន​ភាព​ស្រស់ស្រាយ​ឡើង​វិញ។ ប៉ុន្តែ​នៅ​ពេល​អ្នក​ដក​ខ្លួន​ចេញ​ពី​គេ​ឯង​មក​ដាច់​ឆ្ងាយ​ពេក ​វា​នឹង​ធ្វើ​ឲ្យ​អ្នក​អាច​ឯកា​បាន។ ហើយ​ភាព​ឯកា​គឺ​ជា​អារម្មណ៍​អវិជ្ជមាន​ ដែល​អាច​ធ្វើ​​ឲ្យ​អ្នក​រំជួលចិត្ត​ជ្រុល។

៥. របប​អាហារ​មិន​គ្រប់គ្រាន់

ព្យាយាម​ពិនិត្យ​ឡើង​វិញ​នូវ​របប​អាហារ​របស់​អ្នក។ អាហារ​ដែល​អ្នក​ទទួលទាន​ឬ​ធ្វេសប្រហែស​អាច​ប៉ះពាល់​ដល់​អារម្មណ៍​អ្នក​ដោយ​ផ្ទាល់។

ការ​ញ៉ាំ​អាហារ​ដែល​មាន​សុខភាព​ល្អ​ ដូចជា​ផ្លែឈើ ​ប្រូតេអ៊ីន​ និង​បន្លែ​នឹង​ធ្វើ​​​ឲ្យ​អ្នក​ស្រស់ស្រាយ​ហើយ​មិន​ឆាប់​ទទួល​អារម្មណ៍​ជ្រុល​ជាង​មុន៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម