មក​រៀន​សរសេរ​បទបញ្ជា​ផ្ទៃក្នុង​សម្រាប់​ក្រុមហ៊ុន ឬ​សមាគម
Connect with us
Helistar Cambodia - Helicopter Charter Services

KPT+

មក​រៀន​សរសេរ​បទបញ្ជា​ផ្ទៃក្នុង​សម្រាប់​ក្រុមហ៊ុន ឬ​សមាគម

Published

on

ច្បាប់ទម្លាប់ និង​គោលការណ៍​ផ្ទៃក្នុង ជា​កត្តា​ចាំបាច់​សម្រាប់​គ្រប់គ្រង​ស្ថាប័ន និង​តម្រូវ​ឲ្យ​នាយក​ប្រតិបត្តិ​ចេះ​បង្កើត​ដើម្បី​អនុវត្ត​ក្នុង​ក្រុមហ៊ុន​ទាំងមូល។ ប្រសិន​បើ​លោក​អ្នក​ទើប​តែ​ចាប់ផ្ដើម​ស្ថាប័ន​មួយថ្មីៗ លោក​អ្នក​អាច​អាន​គន្លឹះ​ខាងក្រោម​នេះ​ជា​ការ​បង្ហាញ​ផ្លូវ​បាន​ខ្លះៗ។

គោលការណ៍​ផ្ទៃ​ក្នុង

គ្រប់​កន្លែង​ធ្វើការ ត្រូវ​តែ​ចាប់ផ្ដើម​ការងារ​ជាមួយ​គោលការណ៍​ឯកជន​ភាព​ផ្ទៃក្នុង​ឲ្យ​បាន​ច្បាស់លាស់ ពុំនោះ​ទេ​ភាព​រញ៉េរញ៉ៃ​ក្នុង​ក្រុមហ៊ុន​នឹង​កើត​មាន​ក្នុង​ចំណោម​បុគ្គលិក និង​រវាង​ចៅហ្វាយ​និង​កូនចៅ​មិនខាន។

ខាងក្រោម​នេះ​ជា​គោលការណ៍​មួយ​ចំនួន​ដែល​គប្បី​កំណត់​សម្រាប់​និយោជិក ក៏​ដូចជា​ស្ថាប័ន​ទាំងមូល៖

-កំណត់ត្រា​និយោជិក​ដូចជា ព័ត៌មាន​ផ្ទាល់ខ្លួន និង​ប្រវត្តិ​សុខភាព​របស់​ពួកគេ

-អ៊ីមែល​សម្រាប់​បុគ្គលិក និង​គោលការណ៍​ណែនាំ​ពី​ការ​ប្រើប្រាស់​អ៊ីនធឺណិត​ក្នុង​ក្រុមហ៊ុន

-គ្រប់គ្រង​ព័ត៌មាន​របស់​អតិថិជន

-កំណត់​ប្រព័ន្ធ​ផ្ទៃក្នុង ដូចជា ការអនុញ្ញាត​និង​ការ​ទទួលខុសត្រូវ​ពេល​ចូល​ប្រើ​ឯកសារ​ជាដើម។

-ច្បាប់​ពី​ការ​ប្រើប្រាស់​សម្ភារ​ក្រុមហ៊ុន​ដូចជា ទូរសព្ទ កុំព្យូទ័រ និង​ឧបករណ៍​ផ្សេង​ទៀត

-ផលវិបាក​សម្រាប់​ការ​បំពាន​គោលការណ៍​ថា តើ​និយោជិក​នឹង​ប្រឈម​អ្វីខ្លះ?

-បង្កើតច្បាប់និងបទប្បញ្ញត្តិនានាពាក់ព័ន្ធការទទួលខុសត្រូវ ម៉ោងធ្វើការ និងទោសទណ្ឌ។ល។

ក្រោយកំណត់ពីគោលការណ៍ផ្ទៃក្នុងរួចរាល់ និយោជកត្រូវធ្វើការតាមដាន និងត្រួតពិនិត្យពីគោលនយោបាយភាពឯកជនជាមួយបុគ្គលិករបស់ខ្លួន តាមរយៈសំណួរមួយចំនួនរួមមាន៖

. តើនិយោជិកបានអនុវត្តតាមគោលការណ៍ប្រើប្រាស់សម្ភារបានត្រឹមត្រូវដែរទេ?

២. តើ​និយោជិក​បាន​គោរព​ម៉ោង​ការងារ​បាន​ល្អ​ដែរ​អត់?

៣. តើ​ក្រុមហ៊ុន​បាន​ចាត់ចែង​ឲ្យ​បុគ្គលិក​មាន​សុវត្ថិភាព​ពេល​ប្រើ​ទិន្នន័យ​ដែរ​ទេ? និង​តើ​ពួកគេ​មាន​បាន​បំពាន​លេខ​សម្ងាត់​ក្រុមហ៊ុន​ដោយ​ប្ដូរ​វា​ញឹកញាប់​ឬ​អត់?

៤. តើ​បុគ្គលិក​ចូលរួម​ក្នុង​កម្មវិធី​បណ្ដុះបណ្ដាល​បាន​ទៀងទាត់​ ដើម្បី​បង្កើន​បច្ចេកទេស​ផ្ទាល់ខ្លួន​ដែរ​ឬទេ?

៥. តើក្រុមហ៊ុនបានបង្កើតផែនការឆ្លើយតបការរំលោភបំពានសុវត្ថិភាពក្នុងករណីក្រុមហ៊ុនឬអង្គភាពរបស់អ្នកជួបប្រទះនឹងការរំលោភទិន្នន័យដែរឬទេ?

៦. តើក្រុមហ៊ុនបានបង្កើតគោលការណ៍ណែនាំសុវត្ថិភាពសម្រាប់កុំព្យូទ័រនិងឧបករណ៍ ចល័តផ្សេងទៀតនៅពេលយកទៅកន្លែងឆ្ងាយដែរទេ?

៧. តើក្រុមហ៊ុនមាននីតិវិធីដើម្បីការពារអតីតបុគ្គលិក ពី​ការ​ចូល​ប្រើ​កុំព្យូទ័រ​និង​ឯកសារ​ក្រដាស​ដែរ​ឬ​ទេ?

កម្រង​សំណួរ​ទាំង​នេះ​ជា​ការ​វាយតម្លៃ​លើ​ការអនុវត្ត​គោលការណ៍​ផ្ទៃក្នុង​ក្រុម​ក្នុង​ចំណោម​និយោជិក ក៏​ដូចជា​វាយតម្លៃ​ក្រុមហ៊ុន​ផ្ទាល់​ថា តើ​បាន​ផ្ដល់​អត្ថប្រយោជន៍​គ្រប់គ្រាន់​សម្រាប់​បុគ្គលិក​ខ្លួន​ដែរ​ទេ?

ប្រែសម្រួល៖ សន្យា

ប្រភព៖ i-Sight

ចុចអាន៖បើ​មិន​ដឹង​រឿង​ទាំងនេះ រើស​អ្នក​គ្រប់គ្រង​ខុស វិនិយោគ​ធំ​ប៉ុណ្ណា​ក៏​ចុងក្រោយ​ដួល​គ្រេង

ចុចអាន៖ហេតុផលដែលគួរគិត​មុនឈប់ធ្វើការ ជាជាង​វិប្បដិសារីទៅថ្ងៃមុខ

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ18 mins ago

ពលរដ្ឋ​ផ្អើល​នាំគ្នា​ទៅ​មើល​បាតុភូត​ចម្លែក​ទឹកធ្លាក់​ពីលើ​មែកឈើ​មិន​ឈប់​នៅ​វត្ត​ត្បូង​

ព័ត៌មានជាតិ29 mins ago

លោក ហ៊ុន ម៉ា​ណែ​ត ចុះ​ត្រួត​ពិនិត្យ​សកម្មភាព​ហ្វឹកហ្វឺន​កង​កម្លាំង​ត្រៀម​ចូលរួម​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩

ព័ត៌មានជាតិ1 hour ago

មកលេង​ផ្ទះ​២​ថ្ងៃ​នៅ​តាកែវ ត្រឡប់​ទៅ​កំពង់សោម​វិញ ធ្វើតេស្ត​ឃើញ​វិជ្ជមាន​កូ​វីដ​-១៩

ព័ត៌មានជាតិ1 hour ago

អ្នកជំនាញ​អះអាង​ថា តម្លៃ​ដំឡូង​មី​នៅ​ឆ្នាំនេះ​ខ្ពស់​ជាង​ឆ្នាំមុន

នយោបាយ1 hour ago

ផែនការ​ខ្មៅ​កខ្វក់ ៩ វិច្ឆិកា គឺជា​ផែន​ការធ្វើ​រដ្ឋប្រហារ ដែលជា​បទល្មើស​ឧក្រិដ្ឋ​ធ្ងន់ធ្ងរ !

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services