ក្រសួងទំនាក់ទំនងផ្អាកសកម្មភាពបំពេញការងារប្រចាំថ្ងៃបណ្តោះអាសន្នចំនួន២សប្តាហ៍​ ដើម្បីអនុវត្តមុឺងម៉ាត់នូវអនុសាសន៍សម្តេចតេជោ
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

ក្រសួងទំនាក់ទំនងផ្អាកសកម្មភាពបំពេញការងារប្រចាំថ្ងៃបណ្តោះអាសន្នចំនួន២សប្តាហ៍​ ដើម្បីអនុវត្តមុឺងម៉ាត់នូវអនុសាសន៍សម្តេចតេជោ

បានផុស

នៅ

អនុវត្តតាមប្រសាសន៍សារជាម្លេងណែនាំបន្ថែម របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១ និងយោងតាមសេចក្តីសម្រេចលេខ ៥០ សសរ ចុះថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១ ស្តីពីការក្រើនរំលឹកការរឹតបន្តឹង និងអនុវត្តវិធានការផ្លូវច្បាប់ ចំពោះជនដែលបំពានលើបំរាម ទៅលើអនុក្រឹត្យ និងបទបញ្ញត្តិទាំងឡាយ ដែលបានកំណត់ក្នុងរយៈពេលកន្លងទៅនោះរួចមកលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានណែនាំដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការស៊ីវិល និងមន្ត្រីជាប់កិច្ចសន្យា ចំណុះឲ្យក្រសួងទាំងអស់ត្រូវផ្អាកការងារជាបណ្តោះអាសន្នចំនួន២សប្តាហ៍ចាប់តាំងពីថ្ងៃទី១៨មេសានេះតទៅ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ខ្លឹមសារនៃសេចក្តីជូនដំណឹងបានបញ្ចាក់ថា ដើម្បីអនុវត្ត នូវសេចក្តីសម្រេច និងប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ឲ្យបានប្រសិទ្ធិភាព លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានណែនាំដល់ថ្នាក់ដឹកនាំ មន្ត្រី​រាជការស៊ីវិល និងមន្ត្រីជាប់កិច្ចសន្យា ចំណុះឲ្យក្រសួងទាំងអស់ត្រូវអនុវត្តឲ្យបានដោយស្មារតីទទួលខុសត្រូវខ្ពស់ និងម៉ឺងម៉ាត់បំផុត។

ក្នុងអំឡុងពេល នៃការអនុវត្តវិធានការបិទខ្ទប់នេះ ក្រសួងសូមដាក់ចេញនូវការងារមួយចំនួនដូចខាងក្រោម៖
១- ផ្អាកសកម្មភាពបំពេញការងារប្រចាំថ្ងៃបណ្តោះអាសន្ន នៅទីស្តីការក្រសួងចំនួន២សប្តាហ៍ចាប់ពីថ្ងៃជូនដំណឹង រហូតដល់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ ។
២- លោក ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋាន រដ្ឋបាល និងកិច្ចការទូទៅ រៀបចំអ្នកប្រចាំការទទួលសំបុត្រ២នាក់ សន្តិសុខយាមប្រចាំការ និងរៀបចំលិខិតបេសកកម្ម ជូនដល់សាមី ដែលត្រូវប្រចាំការ។
៣- រាល់ការឆ្លងយោបល់ឯកសារផ្សេងៗ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ អាចធ្វើការងារតាមអនឡាញ នៅតាមផ្ទះ រួចបញ្ជូនឯកសារតាមប្រព័ន្ធបណ្តាញសង្គម ( តេឡេក្រាម ) ក្នុងករណីចាំបាច់។
៤- មន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ចរាជធានី-ខេត្ត ត្រូវអនុវត្តតាមការណែនាំរបស់រដ្ឋបាលខេត្តសាមីនីមួយៗ ។
៥- អំឡុងពេល នៃការអនុវត្តវិធានការបិទខ្ទប់ ហាមដាច់ខាតនូវរាល់ការជួបជុំ ដែលមានមនុស្សចំនួនច្រើន ឬទង្វើណា ដែលផ្ទុយពី សេចក្តី សម្រេច និងប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
៦- ត្រូវមានកាតព្វកិច្ច អនុវត្តវិធានការសុខាភិបាល ជាពិសេសពាក់ម៉ាស និងរក្សាគម្លាតសុវត្ថិភាព ព្រមទាំងប្រកាន់ខ្ជាប់ការធ្វើអនាម័យ ដើម្បីសម្លាប់មេរោគ និងការវាស់កម្តៅ ដើម្បីទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩៕

អត្ថបទ ៖ វិមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

បុគ្គល​សង្ស័យ​ម្នាក់ទៀត​ ដែល​ជា​មិត្ត​ភ័ក្តិ​អ្នកវិជ្ជមាន​កូវី១៩ ត្រូវ​បាន​រក​ឃើញ​ផ្ទុក​វិជ្ជមាន​មេរោគ​កូ​វីដ​១៩​ដែរ

ចរាចរណ៏៤ ម៉ោង មុន

រថយន្ត​ដឹក​ថ្ម​គ្រួស​បុក​ម៉ូតូ​ពីក្រោយ​ រួច​កិន​បណ្តាល​ឲ្យ​បុរស​ម្នាក់​ស្លាប់​ពេល​បញ្ជូនទៅ​មន្ទីរពេទ្យ

ព័ត៌មានជាតិ៥ ម៉ោង មុន

រដ្ឋមន្រ្តីក្រសួងសុខាភិបាលណែនាំ ឱ្យ គ្រប់ មន្ទីរពេទ្យរដ្ឋទាំងអស់ តេស្តជំងឹ កូវីដ១៩ មុននឹងអនុញ្ញាតឱ្យ សម្រាក ព្យាបាល

ព័ត៌មានជាតិ៦ ម៉ោង មុន

ដំណឹង​ល្អ!! ​ រដ្ឋាករ​ទឹក​ក្រុង​ភ្នំពេញ ជួយបង់ថ្លៃប្រើប្រាស់ទឹកស្អាតជំនួស​កម្មករ សិស្ស និស្សិត ដែល​ស្នាក់នៅតាមបណ្តាផ្ទះជួល ក្នុងតំបន់ក្រហម កំពុងបិទខ្ទប់៣ខែ

ព័ត៌មានជាតិ៦ ម៉ោង មុន

គិត​ត្រឹម​ព្រឹក​ថ្ងៃទី​៨​ឧសភា​នេះ ខេត្តកំពង់ស្ពឺ​មាន​អ្នក​ឆ្លង​កូ​វីដ ១៩​កើនឡើង​ដល់​ជាង​១០០​នាក់​និង​ស្លាប់​៥​នាក់

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services