Connect with us

ព័ត៌មានជាតិ

ធនាគារ អេស៊ីលីដា បំពេញ​សេចក្តី​ត្រូវការ​របស់​អតិថិជន​ជា​ប្រក្រតី ទោះ​អតិថិជន​នៅផ្ទះ​ក៏ដោយ

បានផុស

នៅ

​ធនាគារ អេស៊ីលីដា នៅតែ​បំពេញ​សេចក្តី​ត្រូវការ​របស់​អតិថិជន​បាន​ដដែល ​ជាមួយនឹង​ហេ​ដ្ឋា​រចនាសម្ព័ន្ធ​ឌីជីថល​ដ៏​ធំ​ទូលាយ​គ្រប​ដណ្តប់​គ្រប់​ទីកន្លែង ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ទោះជា​ស្ថានភាព​កូ​វីដ​-១៩ កំពុង​រីក​រាលដាល​យ៉ាង​ក៏ដោយ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក អ៉ិន ចាន់នី ប្រធាន​នាយក​ប្រតិបត្តិ​ធនាគារ អេស៊ីលីដា ភីអិលស៊ី បាន​មានប្រសាសន៍ថា ដើម្បី​ចូលរួម​ទប់ស្កាត់​ការឆ្លង​រីក​រាលដាល​កូ​វីដ​-១៩ និង​ដើម្បី​អនុវត្ត​សេចក្តី​សម្រេច​របស់​ប្រមុខ​រាជរដ្ឋាភិបាល​ធនាគារ អេស៊ីលីដា បាន​រៀបចំ​បើក​ការិយាល័យ​ធនាគារ អេស៊ីលីដា ៤ កន្លែង​នៅ​រាជធានី​ភ្នំពេញ រួមមាន ការិយាល័យ​កណ្តាល សាខា​បឹងត្របែក សាខា​ស្ទឹងមានជ័យ និង​សាខា​ចោមចៅ នឹង​បើក​បម្រើ​ប្រតិបត្តិការ​សេវា​ធនាគារ តាម​បញ្ជរ ជូន​អតិថិជន និង​សាធារណជន​ជាធម្មតា ​ដើម្បី​បំពេញ​សេចក្តី​ត្រូវការ​ចាំបាច់រ​បស់​អតិថិជន នៅក្នុង​ពេលដែល​រាជរដ្ឋាភិបាល​បានសម្រេច​បិទ​ខ្ទប់​រាជធានី​ភ្នំពេញ និង​ក្រុង​តាខ្មៅ​នៃ​ខេត្ត​កណ្តាល នាពេលនេះ។​ លោក​បាន​បន្តទៀតថា​ដោយឡែក​ចំពោះ​សាខា​ខេត្ត​-​ក្រុង​ដទៃ​ទៀត​ ដែល​មិន​ស្ថិតក្នុង​ភូមិសាស្ត្រ​បិទ​ខ្ទប់​នឹង​ត្រូវ​បើក​បម្រើ​ប្រតិបត្តិការ​ជាធម្មតា។

​លោក​ប្រធាន​នាយក​ប្រតិបត្តិ​ក៏បាន​អរគុណ​អតិថិជន​ផងដែរ ​ដែល​តែងតែ​គាំទ្រ​ប្រើប្រាស់​សេវាកម្ម​ធនាគារ អេស៊ីលីដា ជា​រៀង​រហូតមក ហើយ​ប្រសិនបើ​អតិថិជន​មាន​ចម្ងល់​ឬ​សំណូមពរ​ផ្សេងៗ សូម​ទាក់ទង​មក​ការិយាល័យ​ទំនាក់ទំនង​អតិថិជន តាមរយៈ​ទូរ​សព្ទ​លេខ 023 99 4444 ឬ 015 999 233៕​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម