Connect with us

ព័ត៌មានជាតិ

កម្លាំងអាវុធហត្ថចូលរួមយ៉ាងមុឺងម៉ាត់អនុវត្តសេចក្តីសម្រេច របស់រាជរដ្ឋាភិបាលកម្ពុជាលេខ៥០សសរ (Lockdowns)

បានផុស

នៅ

អនុវត្តតាមប្រសាសន៍សារជាម្លេងណែនាំបន្ថែម របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១ និងយោងតាមសេចក្តីសម្រេចលេខ ៥០ សសរ ចុះថ្ងៃ​ទី១៧ ខែមេសា ឆ្នាំ២០២១ ស្តីពីការក្រើនរំលឹកការរឹតបន្តឹង និងអនុវត្តវិធានការផ្លូវច្បាប់ ចំពោះជនដែលបំពានលើបម្រាម ទៅលើអនុក្រឹត្យ និងបទបញ្ញត្តិទាំងឡាយ ដែលបានកំណត់ក្នុងរយៈពេលកន្លងទៅនោះរួចមក កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ បានចេញប្រតិបត្តិការយ៉ាងមុឺងម៉ាត់ នូវវិធានការណ៍អនុវត្តអំឡុងពេលបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្ដាល ជាបណ្តោះអាសន្នសម្រាប់រយៈពេល១៤ថ្ងៃ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មន្ត្រីអាវុធហត្ថរាជធានីបានឲ្យដឹងថា ក្នុងអំឡុងពេលនៃការអនុវត្តវិធានការបិទខ្ទប់នេះ បុគ្គលគ្រប់រូបត្រូវបានហាមមិន​ឱ្យធ្វើដំណើរចេញពីលំនៅឋាន ឫទីសំណាក់របស់ខ្លួន។ ក្នុងករណីមានការបំពានវិធានការហាមឃាត់ការធ្វើដំណើរនេះ អាជ្ញាធរអនុវត្តវិធានការបិទខ្ទប់ត្រូវអនុវត្តវិធានការយ៉ាងម៉ឺងម៉ាត់ ដោយរួមទាំងការឃាត់ទុកជាបណ្តោះអាសន្ននូវមធ្យោ​បាយធ្វើដំណើរ ដោយអនុលោមតាមបទប្បញ្ញត្តិ និងនិតិវិធីជាធរមាន។ ប៉ុន្តែការធ្វើដំណើរចេញក្រៅលំនៅឋាន ឫទីសំណាក់បច្ចុប្បន្ន អាចត្រូវបានអនុញ្ញាត ក្នុងករណីចាំបាច់ ដោយតម្រូវឱ្យមាន ឯកសារបញ្ជាក់តាមការកំណត់ដែលមានក្នុងសេចក្តីសម្រេច រីឯការធ្វើដំណើរចេញ-ចូលឆ្លងកាត់ព្រំប្រទល់ភូមិសាស្រ្តបិទខ្ទប់ ត្រូវបានហាមឃាត់ លើកលែងតែការធ្វើដំណើរដើម្បីបំពេញមុខងារក្នុងការផ្តល់សេវាសង្រ្គោះបន្ទាន់ សេវាសាធារណៈចាំបាច់ និងបន្ទាន់ សេវាពាក់ព័ន្ធនឹងការងារសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ ឬសេវាដឹកជញ្ជូនទំនិញ និងករណីចាំបាច់ផ្សេងទៀតដោយមានការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ច៕

អត្ថបទ ៖ វិមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម