Connect with us

ព័ត៌មានជាតិ

គិត​ត្រឹម​ថ្ងៃទី​១៩​មេសា​នេះ​ ខេត្តស្វាយរៀង​មាន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩​កើនឡើង​ដល់​ជាង​៣០០​នាក់​ហើយ

បានផុស

នៅ

លោក បណ្ឌិត កែរ រដ្ឋា ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តស្វាយរៀង​បាន​មានប្រសាសន៍​នៅ​ថ្ងៃទី​១៩​មេសា​នេះ​ថា​ គិត​ត្រឹម​ថ្ងៃទី​១៩​មេសា​នេះ​ ខេត្តស្វាយរៀង​មាន​អ្នក​ឆ្លង​ក្នុង​ព្រឹត្តិការណ៍​សហគមន៍​២០​កម្ភៈ​កើនឡើង​ដល់​៣០៧​នាក់​ហើយ​។

លោក​បាន​បន្ត​ថា ​ក្នុងចំណោម​អ្នក ជំងឺ កូ​វីដ​-១៩ ចំនួន សរុប ៣០៧​នាក់ ស្រី ១២៤​នាក់​ជនជាតិ​ខ្មែរ​២៧១​នាក់​,​ជនជាតិ​បរទេស ៣៦​នាក់​ អ្នកជំងឺ​ជាសះស្បើយ​៧៤​នាក់ ស្រី៣៥​នាក់ និង​អ្នកជំងឺ​ស្លាប់​ម្នាក់ ភេទស្រី អាយុ ៧២​ឆ្នាំ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​បាន​បន្ត​ទៀត​ថា ចំពោះ​ល​ទ្ធ​ផល​ពី​ការយក​សំណាក​វិភាគ​ក្នុង​ព្រឹត្តិការ​ណ៍ ២០​កុម្ភៈ​វិញ​ក្រុមការងារ​បាន យក​សំណាក​លើក​ទី​១ ចំនួន​២២៧៥​នាក់ ស្រី​៨៣២​នាក់​និង​យក​សំណាក​លើក​ទី​២ សរុប ១៦៧៣​នាក់ ស្រី​៦២៩​នាក់​និង​យក​សំណាក​តាមដាន​អ្នកជំងឺ​សម្រាក​ពេទ្យ​បាន​ចំនួន​១០២​នាក់ ស្រី​៣៧​នាក់។

លោក​បាន​បន្ថែម​ថា ​អ្នកជំងឺ​ទាំងនោះ​ត្រូវបាន​ប​ញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក ស្វាយជ្រំ មន្ទីរពេទ្យ បង្អែក សាមគ្គី រំដួល​និង​មណ្ឌល​ព្យាបាល កូ​វីដ​-១៩​ក្រុង​បាវិត​។

លោក​បាន​ឲ្យ​ដឹង​ទៀត​ថា ​ចំពោះ ក្រុម គ្រូពេទ្យ ព្យាបាល នៅក្នុង មណ្ឌល​ព្យាបាល នេះ មន្ទីរ សុខាភិបាល​បាន ចល័ត ពី មន្ទីរពេទ្យ ផ្សេងៗ ក្នុង ខេត្ត មក​ជួយ ដោយ​ប្តូរ​វេន​វិល​ជុំ ១៤​ថ្ងៃ ម្តង។

លោក​បាន​បន្តទៀត​ថា ​ដូចជាថ្ងៃទី​១៨​មេសា​ក្រុម គ្រូពេទ្យ​ចំនួន​១៧​នាក់​របស់​មន្ទីរ ពេទ្យ​បង្អែក ស្វាយទាប​ចូល ក្រុម គ្រូពេទ្យ របស់​មន្ទីរ ពេទ្យ​បង្អែក​ជី​ភូ​ចេញ។ ប៉ុន្តែ ក្រុម គ្រូពេទ្យ របស់​មន្ទីរ ពេទ្យ​បង្អែក​ជី​ភូ ត្រូវ​បន្តច​ត្តា​ឡី​ស័ក នៅ​មណ្ឌល​ច​ត្តា​ឡី​ស័ក ១៤​ថ្ងៃ​បន្ថែម​ទៀត ទើប​អនុញ្ញាត​ឲ្យ ទៅផ្ទះ​ជួប​ជុំ គ្រួសារ។

ចំពោះ​វេន​បន្ត​បន្ទាប់ គឺ​ក្រុម​គ្រូពេទ្យ របស់​មន្ទីរ ពេទ្យ​បង្អែក​រមាសហែក រួច​ដល់​ក្រុម​គ្រូពេទ្យ របស់​មន្ទីរ ពេទ្យ​បង្អែក​ខេត្ត​ស្វាយរៀង។

លោក​បណ្ឌិត កែរ រដ្ឋា បាន​បញ្ជាក់ថា ការ​ផ្ទុះ​ជំងឺ​កូ​វីដ​-១៩ ភាគច្រើន នៅ ទី ក្រុង​បាវិត គី​ដោយ សារ ការ​មិន​គោរព នូវ​វិធានការ​សុខាភិបាល​៕

ដោយ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៣ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

ព័ត៌មានជាតិ៤ ម៉ោង មុន

នៅខែមេសា-ឧសភា កម្ពុជានឹងក្ដៅខ្លាំង កម្រិត៣៨°C និងមានបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

Sokha Hotels

ព័ត៌មានពេញនិយម