ព័ត៌មានជាតិ
ប្រធានក្រុមការងារចុះមូលដ្ឋានក្រុងបាវិតថា វឌ្ឍនភាពរបស់ក្រុង ធ្វើឱ្យពលរដ្ឋខេត្តស្វាយរៀង មានការងារធ្វើគ្រប់ៗគ្នា
លោក សាម អ៊ីន រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងបាវិត ខេត្តស្វាយរៀង បានថ្លែងថា វឌ្ឍនភាពរបស់ក្រុងបាវិត ជាកត្តាធ្វើឱ្យពលរដ្ឋខេត្តស្វាយរៀង មានការងារធ្វើគ្រប់ៗគ្នា។ លោកបានលើកឡើងបែបនេះ ក្នុងកិច្ចប្រជុំក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានក្រុងបាវិត នៅព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥។

លោកបានបញ្ជាក់ថា «វឌ្ឍនភាពរបស់ក្រុងបាវិតនាថ្ងៃនេះ ពិតជាមានការរីកចម្រើនគួរឱ្យកត់សម្គាល់ ទាំងតំបន់រោងចក្រសហគ្រាស តំបន់សេដ្ឋកិច្ចពិសេសទាំង១២ ដែលកំពុងតែដំណើរការយ៉ាងសស្រាក់សស្រាំ ដែលជាកត្តាធ្វើឱ្យប្រជាពលរដ្ឋក្នុងខេត្តស្វាយរៀង មានការងារធ្វើគ្រប់ៗគ្នា និងមានជីវភាពសមរម្យក្នុងពេលបច្ចុប្បន្ន»។
លោកបានបន្ថែមថា ក្រោមការដឹកនាំដ៏ឈ្លៀសវៃរបស់ប្រមុខរាជរដ្ឋរដ្ឋាភិបាលកម្ពុជា ដែលមាន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ រួមមាន កំណើនសេដ្ឋកិច្ច, ការងារ, សមធម៌, ប្រសិទ្ធិភាព, និងចីរភាព។
ចំណែក លោក ម៉ែន អេង អភិបាលរងខេត្ត បានរំលេចពីសេចក្តីត្រូវការកម្លាំងពលកម្មនៅក្នុងខេត្តស្វាយរៀង លោកបានគូសបញ្ជាក់ផងដែរថា ក្នុងខេត្តស្វាយរៀងមានតំបន់សេដ្ឋកិច្ចពិសេសចំនួន ១២កន្លែង រោងចក្រសហគ្រាសចំនួន ១ ០០៣ កន្លែង ដែលមាន កម្មករ-កម្មការិនី កំពុងបម្រើការងារក្នុងរោងចក្រសហគ្រាសចំនួន ១៥ម៉ឺននាក់៕
ដោយ៖ភក្ដី


-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១០ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


