ព័ត៌មានជាតិ
លោក រស់ វរុណ ដាក់ចេញទិសដៅការងារ ៥ចំណុច សម្រាប់ខេត្តស្វាយរៀង
នៅព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥ លោក រស់ វរុណ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និង លោក ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង ជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារ អនុវត្តគោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាពប្រចាំត្រីមាសទី០១ និងទិសដៅអនុវត្តបន្តត្រីមាសទី០២ ឆ្នាំ ២០២៥។

លោក រស់ វរុណ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានដាក់ចេញនូវទិសដៅការងារសំខាន់ៗមួយចំនួនដូចជា៖ ១.បន្តពិភាក្សាជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ ដើម្បីធានារដ្ឋបាលថ្នាក់ក្រោមជាតិអាច ផ្តល់សេវារដ្ឋបាលជូនប្រជាពលរដ្ឋតាមយន្តការច្រកចេញចូលតែមួយដោយរលូន មានលក្ខណៈ សាមញ្ញប្រកបដោយគុណភាព តម្លាភាព ភាពជឿទុកចិត្តបាន និងទាន់ពេលវេលាកំណត់។ ២.គ្រោងរៀបចំកិច្ចប្រជុំតម្រង់ទិសកម្រិតថ្នាក់ដឹកនាំ អំពីការផ្តល់សេវារដ្ឋបាលតាមយន្ត ការច្រកចេញចូលតែមួយ និងការសម្រុះសម្រួលដោះស្រាយបណ្តឹងតាមការិយាល័យប្រជាពលរដ្ឋ។ ៣.បន្តរៀបចំបណ្តុះបណ្តាលពង្រឹងសមត្ថភាពដល់ថ្នាក់ដឹកនាំ និងបុគ្គលពាក់ព័ន្ធនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ពាក់ព័ន្ធនឹងការផ្តល់សេវារដ្ឋបាលតាមយន្តការច្រកចេញចូលតែមួយ និងការ សម្រុះសម្រួលដោះស្រាយបណ្តឹងតាមការិយាល័យប្រជាពលរដ្ឋ។

ចំពោះទី៤.បន្តពង្រឹង និងជំរុញអនុវត្តគ្រប់វិធានការជំនាញ សំដៅពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ សាធារណៈ និងសុវត្ថិភាពសង្គម ដោយខិតខំលុបបំបាត់នូវបញ្ហាប្រឈមនានា ដែលទាក់ទងនឹង ស្ថានភាពសង្គម និងកាត់បន្ថយនូវរាល់បទល្មើសគ្រប់ប្រភេទ ពិសេសបទល្មើសដែលជះឥទ្ធិពលប៉ះ ពាល់ដល់ចិត្តសាស្ត្រសង្គម ធ្វើឱ្យប្រជាពលរដ្ឋមានភាពភ័យខ្លាច ។ ទី៥ .ជំរុញសកម្មភាពក្រុមការងារសិក្សាស្រាវជ្រាវ ដើម្បីលើកកម្ពស់គុណភាព សមត្ថភាព ប្រតិបត្តិការរបស់ប៉ុស្តិ៍នគរបាលរដ្ឋបាល ឱ្យក្លាយជាបង្អែកដ៏រឹងមាំយ៉ាងពិតប្រាកដ និងត្រូវកសាងកម្ម វិធីបំប៉នជំនាញ “ការងារនគរបាល និងសហគមន៍” ព្រមទាំងបំផុសចលនា ឱ្យមានការចូលរួមរៀន សូត្រពីសំណាក់អាជ្ញាធរ ភូមិ-ឃុំ-សង្កាត់ ឱ្យបានយល់ដឹង និងគាំទ្រដល់កិច្ចការនេះផងដែរ។
ចំពោះ អភិបាលខេត្ត ស្វាយរៀង មានប្រសាសន៍ថា ស្របនឹងស្ថានភាព នៃសុខសន្តិភាព និងស្ថិរភាពនយោបាយដែលប្រទេសជាតិ នាពេលបច្ចុប្បន្ន កត្តាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សង្គម គឺជាបុរេលក្ខខណ្ឌ ដ៏ចាំបាច់ និងអាទិភាពបំផុត ដែលទាមទារឲ្យយើងត្រូវរួមគ្នាធានាឲ្យបាន ព្រោះកត្តាទាំងនេះ ជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍប្រទេសជាតិ ដែលយើងអាចនិយាយបានថា “មិនមានការអភិវឌ្ឍណា មួយអាចកើតឡើង ដោយគ្មានស្ថិរភាពនយោបាយ និងសន្តិសុខសណ្តាប់ធ្នាប់សង្គមនោះទេ”។

លោក បន្ថែមថា រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ត្រឹមត្រូវ ស្វាហាប់ និងឈ្លាសវៃ ប្រកបដោយភាពប្រាកដនិយម និងចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបានដាក់ចេញនូវការធានាមួយចំនួនរួមមាន៖ ការធានាការពារឲ្យបានជាដាច់ខាតនូវសន្តិភាព ស្ថិរភាព សន្តិសុខ និងសុវត្ថិភាពសម្រាប់ការរស់នៅដោយក្សេមក្សាន្តរបស់ប្រជាជនគ្រប់រូប ហើយការបន្តពង្រឹងសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ។ ការធានាក្នុងផ្នែកបរិស្ថានគ្រប់ដណ្តប់ នៃយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដែលរាជរដ្ឋាភិបាលចាត់ទុកជាមូលដ្ឋានគ្រឹះដ៏មានសារៈសំខាន់ គាំទ្រដល់ការអភិវឌ្ឍ ជាតិ ឈានឆ្ពោះទៅសម្រេចបាននូវចក្ខុវិស័យជាប្រទេសដែលមានប្រាក់ចំណូលមធ្យម កម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រទេសដែលមានប្រាក់ចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៥០។ ទន្ទឹមនេះដើម្បីធានាឲ្យសម្រេចបាននូវគោលដៅ និងចក្ខុវិស័យនេះ ពិតណាស់ ការពង្រឹងការអនុវត្ត គោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព គឺជារបៀបវារៈដ៏មានសារៈសំខាន់ និងចាំបាច់បំផុត ។
យ៉ាងណា កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី អនុរដ្ឋលេខាធិការ និងប្រតិភូក្រសួងមហាផ្ទៃ អភិបាលរងខេត្ត មេបញ្ជាការកងកម្លាំងទាំង៣ លោក លោកស្រីប្រធានមន្ទីរ-អង្គភាពនានា លោកអភិបាលក្រុង ស្រុកទាំង៨ មេឃុំ ចៅសង្កាត់ និងកងកម្លាំងទាំង៣ សរុបប្រមាណ២៥០នាក់៕


ដោយ៖ ភក្ដី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៥ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៣ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ១ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ២ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៣ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


