Connect with us

ព័ត៌មានជាតិ

ក្រសួងពាណិជ្ជកម្មថា តម្លៃទំនិញ​​​ ក្នុងទីក្រុងមានស្ថិរភាពល្អ

បានផុស

នៅ

មន្ត្រីជំនាញនៃក្រសួងពាណិជ្ជកាលពីពេលថ្មីៗនេះ បានចុះត្រួតពិនិត្យ និងតាមដានតម្លៃទំនិញ នៅតាមផ្សារមួយចំនួន ដូចជាផ្សារថ្មី ផ្សារច្បារអំពៅ ផ្សារទួលសង្កែ និង ផ្សារសាំហាន់ ដើម្បីទប់ស្កាត់ការលក់ដូរបំប៉ោងតម្លៃទំនិញ នៅក្នុងរាជ​ធានីភ្នំពេញ ដើម្បីទប់ស្កាត់ការលក់បំប៉ោងតម្លៃទីផ្សារ។

ទំព័រហ្វេសបុក​​ក្រសួង​ពាណិជ្ជកម្ម​បាន​ឱ្យដឹង​ថា​ ការចុះត្រួតពិនិត្យ និងតាមដានតម្លៃទំនិញនេះ ធ្វើឡើងក្រោមដឹកនាំដោយលោក សុខ សុភ័ក្ត្រ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងលោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយក អគ្គនាយដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រគួតប្រជែង និងបង្រ្កាបការក្លែងបន្លំ (ក.ប.ប.)។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាលទ្ធផលនៃការចុះត្រួតពិនិត្យនេះ ឃើញថា តម្លៃទំនិញគឺមានស្ថេរភាពល្អ ហើយក្រុមការងារក៏បានណែនាំដល់អាជីវករទាំងអស់ ឲ្យបិទស្លាកថ្លៃនៅលើមុខទំនិញ និង កុំឲ្យមានការតម្លើងថ្លៃទំនិញហួសពីតម្លៃដែលបានលក់កន្លង​មក(តម្លៃមុនពេលបិទខ្ទប់ LOCKDOWN) ហើយបើមានករណីលួចបន្លំតម្លើងថ្លៃណាមួយកើតឡើង សូមឲ្យអតិថិជនរាយការណ៍ជាបន្ទាន់មកកាន់អាជ្ញាធរមានសមត្ថកិច្ច និង អង្គភាពពាក់ព័ន្ធ ដើម្បីចាត់វិធានការណ៍ឱ្យបានទាន់ពេលវេលា។

ជាមួយគ្នានេះ ក្រុមការងារអគ្គនាយកដ្ឋាន ក.ប.ប. ក៏បានធ្វើការដកហូតអាល់កុលប្រភេទមេតាណុលចំនួន​០២ប៊ីដុង ស្មើនឹង៦០លីត្រ នៅក្នុងផ្សារសាំហាន់ ផងដែរ។

កាលពីសប្តាហ៍​មុន​ប្រជាពលរដ្ឋជាច្រើន​នាក់​បាន​ត្អូញត្អែរពីការហក់​ឡើង​តម្លៃ​មុខទំនិញមួយចំនួន​លើ​ទីផ្សារពិសេស​នៅរាជធានី​ភ្នំពេញ​។​​ភ្លាម​ៗ​មន្ត្រីជំនាញនៃក្រសួងពាណិជ្ជកាលពីពេលថ្មីៗនេះ បានឱ្យ​ពលរដ្ឋរាយការណ៍ និងតាមដានតម្លៃទំនិញ នៅតាមផ្សារមួយចំនួន និងរក​ឃើញ​ថា អាជីវករ​មួយ​ចំនួន​ពិតជាបាន​តម្លើង​ថ្លៃ​ពិត​ប្រាកដមែន​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២១ នាទី មុន

លម្អិតការវាយប្រហារភេរវកម្មនៅរុស្ស៊ី ខណៈមនុស្សស្លាប់ កើនដល់ ១៣៧នាក់

បច្ចេកវិទ្យា១៥ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ១៥ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ១៧ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច១៧ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម