Connect with us

ព័ត៌មានជាតិ

ក្រសួង​រកឃើញ​សាលា​រដ្ឋ​និងឯកជន​ រួមទាំងអង្គភាព​១៩​ ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​០៣​វិច្ឆិកា​

បានផុស

នៅ

​លោក ​រស់ សុ​វាចា អ្នកនាំពាក្យ ​ក្រសួង​យុវជន​និង​កីឡា ​បាន​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​១១​វិច្ឆិកា​នេះ​ថា​ គិត​ត្រឹម​យប់​ថ្ងៃ​ទី​១០ ខែ​វិច្ឆិកា ឆ្នាំ​២០២០ ក្រសួង​បាន​រក​ឃើញ​អង្គភាព​ក្រោម​ឱវាទ​ក្រសួង ​ដែល​ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​០៣ វិច្ឆិកា សរុប​មាន​ចំនួន​១៩​ហើយ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក​បាន​បន្ត​ថា​ ក្នុងចំណោម​១៩​នោះ​រួមមាន មន្ទីរអប់រំ យុវជន​និង​កីឡា​ ខេត្ត​ចំនួន​០២ ក្លឹប​ហាត់​កីឡា​កា​រ៉ា​តេ​ដូ​ចំនួន​១ ​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក គ្រឹះស្ថានសិក្សា​សាធារណៈ​ចំនួន​៦ និង​គ្រឹះស្ថានសិក្សា​ឯកជន​ចំនួន​១០​។

​លោក​បាន​បន្ត​ទៀត​ថា អង្គភាព​ក្រោម​ឱវាទ​ក្រសួង​អប់រំ យុវជន និង​កីឡា​ទាំងនេះ បាន​ចាត់ចែង​អនុវត្ត​វិធានការ​ តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល​យ៉ាង​ខ្ជាប់ខ្ជួន​។​ ក្រសួង​បាន​ផ្អាក​ដំណើរ​ការសិក្សា ​ក្នុង​ថ្នាក់រៀន​ជា​បណ្ដោះអាសន្ន​រយៈ​ពេល​០២​សប្តាហ៍ និង​បន្ត​ការសិក្សា​តាម​អន​ឡាញ​នៅ​រាជធានី​ភ្នំពេញ ទី​រួម​ខេត្ត​កណ្តាល និង​ទីតាំង​គោលដៅ​។ ជាមួយគ្នានេះដែរ ​ក្រសួង​បាន​ផ្អាក​ដំណើរការ​ជា​បណ្ដោះអាសន្ន​ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក​រហូតដល់​មានការ​ជូនដំណឹង​ជាថ្មី​។ លទ្ធផល​តេស្ត​កូ​វីដ​-១៩ របស់​អ្នកពាក់ព័ន្ធ​ស្ថិត​ក្នុង​ការ​ផ្សព្វផ្សាយរ​បស់​ក្រសួងសុខាភិបាល​។

​ក្រសួង​អប់រំ យុវជន​និង​កីឡា ​សូម​អំពាវនាវ​ដល់​អ្នក​ពាក់ព័ន្ធ​ក្រោម​ឱវាទ​ក្រសួង​អប់រំ យុវជន និង​កីឡា​ទាំងអស់ មេត្តា​បន្ត​រាយការណ៍​ជូន​ក្រសួង​តាម​រយៈ​លេខ​ទូរស័ព្ទ​០១២៣៣៥៩៩៩​។ ​ចំពោះ​មុខ​នេះ អង្គភាព​ក្រោម​ឱវាទ​ក្រសួង​អប់រំ យុវជន​និង​កីឡា គណៈ​គ្រប់គ្រង​គ្រឹះស្ថានសិក្សា លោកគ្រូ​-​អ្នកគ្រូ បុគ្គលិក​អប់រំ សិស្សានុសិស្ស មាតាបិតា និង​គ្រប់​ភាគី​ពាក់ព័ន្ធ ត្រូវ​បន្ត​ការអនុវត្ត​យ៉ាង​ខ្ជាប់ខ្ជួន​នូវ​វិធានការ​សុវត្ថិភាព​សុខភាព​ តាម​គោលការណ៍​ប្រតិបត្តិ​ស្តង់ដារ​របស់​ក្រសួង​អប់រំ យុវជននិង​កីឡា និង​តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល​៕

អត្ថបទ៖ ​សំអឿន

សូមចុចអាន៖ មន្រ្តី​មន្ទីរសាធារណការ​ខេត្តកណ្តាល ៥ រូប មាន​ការ​សង្ស័យត្រូវ​ធ្វើ​ចត្តាឡីស័ក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៨ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២៣ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១១ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម