ព័ត៌មានជាតិ
ចំការកញ្ឆាពីរទីតាំងផ្សេងគ្នានៅស្រុកគីរីវង់ ត្រូវកម្លាំងអធិការស្រុកកាប់បំផ្លាញចោល
តាកែវ ៖ ចំការកញ្ឆាដែលជលខិលខូចលួចលាក់ដាំដោយខុសច្បាប់២ទីតាំងផ្សេងគ្នា ត្រូវបានកម្លាំងអធិការដ្ឋាននគរបាលស្រុកគីរីវង់សហការគ្នា ឡើងភ្នំរុករកឃើញ និង កាប់បំផ្លាញចោលជាបន្តបន្ទាប់។

ដោយមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ ករណីដំណាំកញ្ឆានៅមូលដ្ឋានខេត្ត ជាពិសេសក្នុងស្រុកគីរីវង់ នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១ នេះ កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកបានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំទាំង១២ បើកប្រតិបត្តិការឡើងភ្នំរុករកដំណាំកញ្ឆាដែលជនខិលខួចលួចដាំខុសច្បាប់។
ក្នុងនោះបានប្រទះឃើញចំការកញ្ឆាចំនួន០២ទីតាំង អាងស្តុបទឹក០២នៅចំណុចដុបខាងលិចភ្នំតូច ស្ថិតក្នុងភូមិសាស្ត្រ ឃុំព្រះបាទជាន់ជុំ ស្រុកគីរីវង់ ដែលមានផ្ទៃដីប្រមាណ១២៦ម៉ែត្រក្រឡា។

បច្ចុប្បន្នកម្លាំងសមត្ថកិច្ចបានកាប់ដក់និងដុតបំផ្លាញដើមកញ្ឆាទាំងអស់ និងកំពុងបន្តស្រាវជ្រាវស្វែងរកម្ចាស់អ្នកដាំដំណាំកញ្ឆាដើម្បីយកមកផ្តន្ទាទោសតាមច្បាប់បន្ថែមទៀត៕
ដោយ ៖ វីរៈ


-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


