លោក​ហ៊ុន ម៉ា​ណែ​ត ៖ ទីណា​មានការ​លំបាក ពេលណា​មានការ​លំបាក គឺមាន​ការជួយ​សង្គ្រោះ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

លោក​ហ៊ុន ម៉ា​ណែ​ត ៖ ទីណា​មានការ​លំបាក ពេលណា​មានការ​លំបាក គឺមាន​ការជួយ​សង្គ្រោះ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន

Published

on

​ភ្នំពេញ ៖ លោក​ហ៊ុន ម៉ា​ណែ​ត បាន​បញ្ជាក់ថា គោលការណ៍​ដឹកនាំ​ប្រទេស​របស់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី គឺ​ផ្តោត​កា​រលើ​ការជួយ​សង្គ្រោះ​ប្រជាពលរដ្ឋ​ដោយ​ជាក់ស្តែង និង​ប្រកបដោយ​និរន្តរភាព​។ គោលនយោបាយ​នេះ គឺ​ត្រូវបាន​អនុវត្ត​ជាប់​រហូតមក​ក្នុង​រយៈកាល​កន្លងមក​នេះ ហើយនឹង​បន្ត​អនុវត្ត​ជា​ហូរហែ​ជាប់​ទៅមុខទៀត​។ ទីណា​មានការ​លំបាក ពេលណា​មានការ​លំបាក គឺមាន​ការជួយ​សង្គ្រោះរ​បស់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​, មានការ​យកចិត្តទុកដាក់​របស់​ក្រុមការងារ​ថ្នាក់ជាតិ និង​មានការ​ចុះជួយ​ផ្ទាល់​របស់​អាជ្ញាធរ​ដែន​ដី​គ្រប់​លំដាប់ថ្នាក់ ដោយ​គ្មាន​ការរើសអើង​អ្វី​ទាំងអស់​។

ការ​បញ្ជាក់​របស់​លោក ហ៊ុន ម៉ា​ណែ​ត តំណាង​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ក្នុង​ពិធី​អញ្ជើញ​ចុះ​ចែក​អំណោយ​ជូន​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ទឹកជំនន់ នៅ​ខេត្តក្រចេះ កាលពី​ព្រឹក​ថ្ងៃទី​១១ ខែវិច្ឆិកា ឆ្នាំ​២០២០​។

លោក​បន្តថា នេះ គឺជា​ភាពជាក់ស្តែង នៃ​ការខិតខំ​ប្រឺ​ង​ប្រែង ដោយបាន​អនុវត្ត​ពិតប្រាកដ និង​មិនមែនជា​ការសន្យា ដោយ​ខុសពី​អ្នកនយោបាយ​មួយចំនួន ដែល​មិន​ខ្វល់ខ្វាយ​អើពើ​អំពី​សុខទុក្ខ​រាស្ត្រ ហើយ​អ្វីដែល​ពួកគេ​បានធ្វើ គឺ​ការ​ញុះញង់​បំបែកបំបាក់​មិន​រើស​ពេល មិន​រើស​វេលា សូម្បីតែ​ក្នុងពេល​រាស្ត្រ​មានទុក្ខ​នៅក្នុង​គ្រោះទឹកជំនន់​ដូច​ពេលនេះ ធ្វើយ៉ាងណា​បង្កចលាចល និង​អសន្តិសុខ ដើម្បី​បម្រើ​ឲ្យ​មហិច្ឆតា​នយោបាយ​របស់​ពួកគេ​។

លោក​ហ៊ុន ម៉ា​ណែ​ត បាន​នាំមក​នូវ​ការ​ផ្តាំផ្ញើ​របស់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ០៣ ចំណុច​៖ ទី​១. សូម​អរគុណ​ប្រជាពលរដ្ឋ​ខេត្តក្រចេះ​ទាំងអស់ ដែល​តែង​ជឿទុកចិត្ត និង​ការផ្តល់​ការទុកចិត្ត​លើ​ការដឹកនាំ​របស់ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី និង​រាជរដ្ឋាភិបាល​កម្ពុជា​។ ទី​២. សូម​អរគុណ​ចំពោះ​ការចូលរួម​របស់​ប្រជាពលរដ្ឋ​នៅ​ទូទាំងប្រទេស​ក្នុងការ​ថែរក្សា​សន្តិភាព​។ ថ្នាក់ដឹកនាំ​នយោបាយ គ្រាន់តែ​ជា​កត្តា​ដឹកនាំ​ប៉ុណ្ណោះ ប៉ុន្តែ​ការបង្កើត និង​ថែ​រក្សាបាន​នូវ​សន្តិភាព​បាន​ឋិតថេរ​យូរអង្វែង គឺ​អាស្រ័យ​លើ​ប្រជាពលរដ្ឋ ។ ជាក់ស្តែង សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី បានបញ្ចប់​សង្គ្រាមស៊ីវិល​នៅ​កម្ពុជា ដោយសារ​នយោបាយ​ឈ្នះ​-​ឈ្នះ ប៉ុន្តែ​ប្រសិនបើ​ប្រជាជន​មិន​ត្រូវរ៉ូវ​គ្នា និង​មិន​ទុកចិត្ត​គ្នា នោះ​សង្គ្រាម​មិនអាច​បញ្ចប់​ទេ ហើយក៏​គ្មាន​និរន្តរភាព​ផងដែរ​។ ដោយហេតុ​នេះហើយ ទើប​រាល់​ការប៉ុនប៉ង​នានា​ក្នុងការ​បង្កចលាចល និង​អសន្តិសុខ ដោយ​អ្នកនយោបាយ​មួយចំនួន ក្នុង​រយៈកាល​កន្លងមក ក្នុង​ចេតនា​បំផ្លិចបំផ្លាញ​គោលការណ៍​នីតិរដ្ឋ និង​លទ្ធិប្រជាធិបតេយ្យនៅ​កម្ពុជា មិនបាន​ទទួលជោគជ័យ​សោះឡើយ នេះ​ក៏​ដោយសារតែ​ប្រជាពលរដ្ឋ​មិន​គាំទ្រ និង​មិន​ចូលរួម​។

ប្រជាពលរដ្ឋ​យើង​ដែល​គិតគូរ​ដល់​ប្រទេសជាតិ ប្រាកដជា​យល់​ច្បាស់​ណាស់​ថា ប្រទេសជាតិ​មួយ​រីកចម្រើន​ទៅ​បាន​ដោយសារ​ប្រជាពលរដ្ឋ​ប្រទេស​នោះ ដែល​រួម​សាមគ្គី​គ្នា​។ បច្ចុប្បន្ននេះ យើង​ជា​ខ្មែរ​ដែល​លែង​បែកបាក់ ជា​ខ្មែរ​ដែល​រួបរួមគ្នា​ជួយ​គ្នា​។ ទី​៣. សូម​ចូលរួម​បង្ការ​ទប់ស្កាត់ និង​យកចិត្តទុកដាក់​បង្ការ​ថែទាំ និង​ពិនិត្យ​សុខភាព​ឱ្យបាន​ជាប់​ជាប្រចាំ ដើម្បី​រួមគ្នា​ជម្នះ​លើ​វិបត្តិ​នៃ​ជំងឺ​កូ​វីដ​-១៩​។ កត្តា​ជោគជ័យ​ធំ​ទៅកាន់​ជោគជ័យ​នេះ គឺ​ការចូលរួម​របស់​ប្រជាពលរដ្ឋ​ទាំងអស់ ដើម្បី​សេចក្តីសុខ​របស់​ជាតិ​យើង​ទាំងមូល៕

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ5 mins ago

ក្រុមហ៊ុន ប៉េង ហួត គ្រុប បន្ត​ចូលរួម​ឧបត្ថម្ភ​ទឹកប្រាក់​ចំនួន​១០​ម៉ឺន​ដុល្លារ ​ជូន​ដល់​សមាគម​មូលនិធិ​ត្រីចក្រយាន​កម្ពុជា​​

ព័ត៌មានជាតិ18 mins ago

អភិបាលខេត្ត​កោះកុង ស្នើឱ្យ​ឥណ្ឌា​ជួយ​លើកកម្ពស់​វិស័យ​អប់រំ សុខាភិបាល និង​កសិកម្ម​

ព័ត៌មានជាតិ36 mins ago

ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត ឧបត្ថម្ភ​ស្បៀងអាហារ ប្រេងឥន្ធនៈ និង​ថវិកា​ដល់​សាលា​ពលទាហាន​ទី​៥

ព័ត៌មានជាតិ38 mins ago

ស្ត្រីជា​ម្តា​យនៅ​ខណ្ឌដង្កោ ឆ្លងកូវីដពីកូនប្រុស​ មនុស្ស​៥០០នាក់ ត្រូវ​ធ្វើតេស្តសំណាក

ព័ត៌មានជាតិ41 mins ago

លោកជំទាវ​ ម៉ែន សំអន ធ្វើពិធីបុណ្យ​រំលឹក​ខួប​គម្រប់ ៥​ឆ្នាំ ដើម្បី​ឧទ្ទិស​កុសល​ជូន​​វិញ្ញាណក្ខន្ធ​នាយ​ឧ​ត្ត​ម​សេនីយ៍ ប៉េង ប៉ាត់​

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services