Connect with us

ព័ត៌មានជាតិ

គម្រោង​នៃ​ការស្ថាបនា​របង​ថ្ម នៅមុខ​ទីស្តីការ​គណៈរដ្ឋមន្ត្រី ការស្ថាបនា​លេចចេញ​ជា​របង​ថ្ម ជាច្រើន​រយ​ម៉ែត្រ​ហើយ

បានផុស

នៅ

ភ្នំពេញ​ ៖ គម្រោង​នៃ​ការស្ថាបនា​របង​ថ្ម នៅមុខ​ទីស្តីការគណៈរដ្ឋមន្ត្រី​តាម​បណ្តាយ​មហាវិថី​សហព័ន្ធរុស្ស៊ី ប្រវែង​ជិត​១​គីឡូម៉ែត្រ ចាប់ពី​កា​រ៉ា​ស​សាំង​តូ​តា​ល់​រហូតដល់​ស្តុ​ប​វត្ត​នាគ​វ័ន​បាន​ដំណើរការ​ស្ថាបនា​លេចចេញ​ជា​របង​ថ្ម ជាច្រើន​រយ​ម៉ែត្រ​ហើយ ក្រោយពី​រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​រៀប​ការ៉ូឡា ចាប់ពី​តារា​សាំង​តូ​តា​ល់ រហូតដល់​ផ្លូវ​R៦ (​ស្តុ​ប​ក្តាន់​២) រួចរាល់​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មន្ត្រី​រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹងថា គម្រោង​នៃ​ការរៀបចំ​សាងសង់​របង​ថ្ម នៅតាម​បណ្ដោយ​ផ្លូវ​សហព័ន្ធរុស្ស៊ី​ទល់មុខ​ទីស្ដីការគណៈរដ្ឋមន្ត្រី​នេះ​រដ្ឋបាល​រាជធានី​ភ្នំពេញ​គ្រោង​ធ្វើជា​ពីរ​ដំណាក់កាល​ក្នុង​នោះ​តំណាក់​កាល​ទី​១ ចាប់ផ្ដើម​អនុវត្ត ការដ្ឋាន​ចេញពី​កា​រ៉ា​ស​សាំង​តូ​តា​ល់ រហូតដល់​ផ្លូវ​R៦ (​ស្តុ​ប​ក្តាន់​២)​មាន​ប្រវែង ៦៥០​ម៉ែត្រ កម្ពស់​២​ម៉ែត្រ​។​ហើយ​ក្នុងតំណាក់កាល​ទី​១​នេះដែរ គិត​មក​ដល់​ពេល​នេះ ក្រុមការងារ​បាន​ស្ថាបនា​របង​ថ្ម​នេះ ទៅតាម​គម្រោង​បាន​សម្រេច​ជាច្រើន​រយ​ម៉ែត្រ​ហើយ ពោល​គឺ​បាន​លេចចេញ​ជា​របង (​ចាប់ពី​កា​រ៉ា​ស​សាំង​តូ​តា​ល់​ដល់​ជិត​កា​រ៉ា​សលក់​រថយន្ត​)​។

តំណាក់​ការ​ទី​២ ចាប់ផ្ដើម​ពី​ផ្លូវ​R៦ (​ស្តុ​ប​ក្តាន់​២)​នេះ រហូតដល់​ទប់​វត្ត​នាគ​វ័​ន្ត​ដែលមាន​ប្រវែង​៤៣៧​ម៉ែត្រ​។

មន្ត្រី​ដដែល​បាន​បញ្ជាក់​ថា ការរៀបចំ​ធ្វើ​របង​ថ្ម ជាមួយនឹង ការរៀបចំ​ការ៉ូឡា​សម្រាប់​ថ្មើរជើង​ខាងលើនេះ ធ្វើឡើង​ដើម្បី​លើក​សោភ័ណភាព​រាជធានី​ភ្នំពេញ ឲ្យ​កាន់តែ​ល្អប្រសើរ ដោយសារតែ​ផ្លូវ​សហព័ន្ធរុស្ស៊ី ជា​ផ្លូវ​មួយ​ដែល​ភ្ញៀវ​ជាតិ​និង​អន្តរជាតិ​ឆ្លងកាត់​រាល់ថ្ងៃ ដូច្នេះ​ដាច់ខាត​ត្រូវតែ​រៀបចំ​ផ្លូវ​នេះ​ឲ្យ​មាន​សោ​ភណ្ឌ​ភាព​និង​សណ្ដាប់ធ្នាប់​ល្អប្រសើរ។

គួរ​បញ្ជាក់​ថា កាលពីដើម​ខែកក្កដា​ឆ្នាំ​២០២០ កន្លង​នេះ​ លោក​ឃួ​ង ស្រេង​អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ ក៏បាន​ដឹកនាំ​អាជ្ញាធរ​ខណ្ឌដូនពេញ​និង​មន្ទីរជំនាញ​ចុះ​ពិនិត្យមើល​ស្ថានភាព នៃ​គម្រោង​ខាងលើនេះ​ផងដែរ និង​បាន​សូម​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ មេត្តា​យោគយល់​និង​ចូលរួម​សហការ​ជាមួយ​រដ្ឋបាល​រាជធានី​ភ្នំពេញ ដោយហេតុថា កំណាត់​ផ្លូវ​មួយ​នេះ មិនមាន​ផ្លូវ​ថ្មើរ​ជើង​ដើរ ដូច្នេះ​យើង​នឹង​ធ្វើ​ឲ្យ​មាន​ចិញ្ចើម​សម្រាប់​អ្នក​ថ្មើរ​ជើង​ដើរ​ឲ្យ​បាន​ស្អាត សមជា​ទីក្រុង​ដែលជា​បេះដូង​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​៕
ដោយ ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម