ទ្រូ​ម៉ាន់​នី ផ្តល់ជូន​ការទូទាត់​ចំណាយ​ដោយ​មិន​គិតថ្លៃ​សេវា ដើម្បី​សម្រាល​បន្ទុក​អតិថិជន ​ក្នុង​គ្រា​មានការ​រាតត្បាត​ជំងឺ​កូ​វីដ​-១៩
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

ទ្រូ​ម៉ាន់​នី ផ្តល់ជូន​ការទូទាត់​ចំណាយ​ដោយ​មិន​គិតថ្លៃ​សេវា ដើម្បី​សម្រាល​បន្ទុក​អតិថិជន ​ក្នុង​គ្រា​មានការ​រាតត្បាត​ជំងឺ​កូ​វីដ​-១៩

បានផុស

នៅ

​ក្រុមហ៊ុន ទ្រូ​ម៉ាន់​នី ដែលជា​ក្រុមហ៊ុន​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​ដ៏​ល្បីឈ្មោះ​មួយ​នៅ​កម្ពុជា កំពុងផ្តល់​ជូន​សេវា​ទូទាត់​វិក្កយបត្រ​ចំណាយ​ដោយ​មិន​គិតថ្លៃ​សេវា​ដល់​អតិថិជន​រប​ស់​ខ្លួន​ សម្រាប់​ការបង់​សង​ប្រាក់កម្ចី ការ​ទូទាត់​ថ្លៃ​ទឹក​និង​អគ្គិសនី និង​តម្រូវការ​ហិរញ្ញវត្ថុ​ប្រចាំថ្ងៃ​ផ្សេងទៀត ដើម្បី​សម្រាល​បន្ទុក​របស់​អតិថិជន​ ដែល​បង្ក​ឡើង​ដោយ​ជំងឺ​កូ​វីដ​-១៩​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ការផ្តល់ជូន​នេះ ដែ​លអាច​រកបាន​សម្រាប់​អ្នកប្រើប្រាស់​កម្មវិធី TrueMoney wallet នឹង​ដំណើរការ​ចាប់ពី​ថ្ងៃនេះ​តទៅ​រហូតដល់​ថ្ងៃទី​៣១ ខែឧសភា ឆ្នាំ​២០២១​។ ការផ្តល់ជូន​ការទូទាត់​ការចំណាយ​ដោយ​មិន​គិតថ្លៃ​សេវា​នេះ អាច​ត្រូវបាន​ប្រើ​ដោយ​អ្នកប្រើប្រាស់​កម្មវិធី e-wallet របស់​ក្រុមហ៊ុន ទ្រូ​ម៉ាន់​នី ដើម្បី​ទូទាត់​ការចំណាយ​ជូន​ស្ថាប័ន​ចេញ​វិក្កយបត្រ​ជាង ២០០​ស្ថាប័ន រួមមាន​ធនាគារ និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ធំៗ​ទាំងអស់ ការទូទាត់​ថ្លៃ​ទឹក​និង​អគ្គិសនី (​នៅ​រាជធានី​ភ្នំពេញ និង​ខេត្តកណ្តាល​) ការបញ្ចូល​ទឹកប្រាក់​ទូរស័ព្ទ និង​ការទូទាត់​ផ្សេងៗ​ទៀត​។​

​លោកស្រី ឃួន ហ្វ្រ​ង់​តារា អគ្គនាយិកា​ផ្នែក​យុទ្ធសាស្ត្រ​របស់​ក្រុមហ៊ុន ទ្រូ​ម៉ាន់​នី (​ខេ​ម​បូ​ឌា​) បាន​ថ្លែងថា “​នៅ​ក្រុមហ៊ុន​ទ្រូ​ម៉ាន់​នី យើង​ទទួលស្គាល់ថា ពេលនេះ​គឺជា​ពេលវេលា​ដ៏​លំបាក មិន​ត្រឹមតែ​លំបាក​ផ្នែក​ហិរញ្ញវត្ថុ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​បញ្ហា​ឡូ​ជី​ស្ទីក​ផងដែរ​។ ក្នុងនាម​ជា​ក្រុមហ៊ុន​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​ឈានមុខ​គេ​មួយ​នៅ​កម្ពុជា យើង​ក៏​ចង់​ធ្វើ​កិច្ចការ​ដើម្បី​ជួយ​សាធារណៈជន​ឲ្យ​មាន​សុវត្ថិភាព​ផងដែរ​ តាមរយៈ​ការផ្តល់ជូន​ការទូទាត់​ការចំណាយ​ដោយ​មិន​គិតថ្លៃ​សេវា​”​។​

​ក្រុមហ៊ុន TrueMoney ដែល​គាំទ្រ​ដោយ​ក្រុមហ៊ុន Charoen Pokphand Group (CP) ដែលជា​ក្រុមហ៊ុន​ពហុ​ផលិតផល​ធំ​បំផុត​របស់​ប្រទេស​ថៃ កំពុង​ផ្តល់ជូន​ការទូទាត់​វិក្កយបត្រ​ដោយ​មិន​គិតថ្លៃ​សេវា និង​ការបង់​សង​ប្រាក់កម្ចី​សម្រាប់​អ្នកប្រើប្រាស់​កម្មវិធី TrueMoney Wallet ដែលជា​មធ្យោបាយ​មួយ​ដើម្បី​លើកទឹកចិត្ត​ប្រជាពលរដ្ឋ​កម្ពុជា​ឱ្យ​ងាក​មក​ឆ្លើយតប​តម្រូវការ​សេវា​ធនាគារ​និង​ហិរញ្ញវត្ថុ​តាម​អន​ឡាញ​វិញ​។​

​លោកស្រី ឃួន ហ្វ្រ​ង់​តារា បាន​បន្ថែមថា “​បើទោះជា​យើង​ដឹងថា មនុស្ស​ជាច្រើន​ស៊ាំ​ទៅនឹង​ការទូទាត់​ការចំណាយ​ដោយផ្ទាល់ និង​ដោយ​ប្រើប្រាស់​សាច់ប្រាក់​ក្តី ក៏​យើង​ក៏​កំពុង​ព្យាយាម​លើកទឹកចិត្ត​ឲ្យ​អ្នក​ទាំងអស់គ្នា​ទូទាត់​ប្រាក់​តាម​ឌីជីថល​វិញ​ដើម្បី​ភាពងាយស្រួល និង​សុវត្ថិភាព​ផ្ទាល់​របស់​ពួកគេ​”​។​

​ចាប់តាំងពី​ចាប់ផ្តើម​ប្រតិបត្តិការ​ក្នុងប្រទេស​កម្ពុជា​ក្នុង​ឆ្នាំ​២០១៦ មក ក្រុមហ៊ុន ទ្រូ​ម៉ាន់​នី បាន​វិនិយោគ​យ៉ាងច្រើន​លើ​ផ្នែក​បច្ចេកវិទ្យា​ឌីជីថល ដើម្បី​ផ្តល់​សេវា​ទូទាត់​ការចំណាយ និង​សេវា​ផ្ទេរប្រាក់​ដល់​អ្នកប្រើប្រាស់​នៅ​គ្រប់​ទីកន្លែង​ទាំងអស់​នៅ​កម្ពុជា ដែល​មិន​ទាន់មាន​សេវា​ធនាគារ​។​

​ក្នុងនាម​ជា​ក្រុមហ៊ុន​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​ដ៏​ល្បីឈ្មោះ​បំផុត​នៅ​តំបន់​អាស៊ីអាគ្នេយ៍ ក្រុមហ៊ុន​ក៏មាន​ការគាំទ្រ​ផ្នែក​បច្ចេកវិទ្យា​ពី​ក្រុមហ៊ុន Ant Financial ដែលជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន អា​លី​បា​បា ផងដែរ ដែល​ជួយ​ផ្គត់ផ្គង់​នូវ​សេវា​និង​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​ទំនើបៗ​ដ៏​មាន​សុវត្ថិភាព​ខ្ពស់​។​

​នាពេល​បច្ចុប្បន្ន ក្រុមហ៊ុន ទ្រូ​ម៉ាន់​នី កំពុងផ្តល់​សេវា​ទូទាត់​ប្រាក់​ជាច្រើន​ប្រភេទ​ដូចជា សេវា​ផ្ទេរប្រាក់​ក្នុងស្រុក ទូទាត់​វិក្កយបត្រ បញ្ចូល​លុយ​ទូរស័ព្ទ បង់ប្រាក់​កម្ចី និង​បើក​ប្រាក់ខែ​តាម​ទូរសព្ទ​ស្មា​ត​ហ្វ៊ូ​ន និង​តាម​ភ្នាក់ងារ​។ ទ្រូ​ម៉ាន់​នី ស្ថិតក្រោម​ការគ្រប់គ្រង​របស់​ក្រុមហ៊ុន Ascend Money ដែលជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន Charoen Pokphand Group (CP) និង​ជា​ដៃគូ​សហការ​របស់​ក្រុមហ៊ុន​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ Ant Financial របស់​ក្រុមហ៊ុន​អា​លី​បា​បា​។​

​សេវា​ទូទាត់​វិក្កយបត្រ​ថ្មី​នេះ​គឺ​គ្រាន់តែ​ជា​សេវា​មួយ​ប៉ុណ្ណោះ​ក្នុងចំណោម​គំនិត​ផ្តួចផ្តើម​ថ្មីៗ​ដែល​ក្រុមហ៊ុន ទ្រូ​ម៉ាន់​នី រំពឹងថា​នឹងដាក់​ដំណើរការ​សម្រាប់​អតិថិជន​របស់ខ្លួន​ក្នុងពេល​ឆាប់ៗ​ខាងមុខ​។​

​សូមបញ្ជាក់ថា ទ្រូ​ម៉ាន់​នី គឺជា​ក្រុមហ៊ុន​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​អន្តរជាតិ​ឈានមុខ​គេ និង​ជា​ផ្នែក​មួយ​នៃ​ក្រុមហ៊ុន Ascend Money ដែលជា​ក្រុមហ៊ុន​ផ្ដល់​សេវា​ហិរញ្ញវត្ថុ​ឌីជីថល​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន Charoen Pokphand Group (CP Group) និង​ក្រុមហ៊ុន Ant Financial (Alibaba) ដែលជា​ក្រុមហ៊ុន​ពីរ​ធំជាងគេ​បំផុត​នៅ​តំបន់​អាស៊ី​។ TrueMoney Group គឺជា​ផ្លែ​ត​ហ្វ​ម​ហិរញ្ញវត្ថុ​ដ៏​ពេញនិយម​បំផុត​មួយ​នៅ​អាស៊ីអាគ្នេយ៍ នាពេល​បច្ចុប្បន្ន​។ ទ្រូ​ម៉ាន់​នី បាន​ពង្រីក​វត្តមាន​ក្នុង​ទីផ្សារ​របស់ខ្លួន​ពី ១​ប្រទេស​ទៅជា ៦​ប្រទេស ក្នុង​រយៈពេល​ដ៏​ខ្លី​បំផុត​។

​បច្ចុប្បន្ន ទ្រូ​ម៉ាន់​នី មាន​ប្រតិបត្តិការ​យ៉ាងរឹងមាំ​នៅក្នុង​ប្រទេស​ថៃ កម្ពុជា មី​យ៉ាន់​ម៉ា ឥណ្ឌូនេស៊ី វៀតណាម និង​ហ្វីលីពីន​។ បច្ចុប្បន្ន ទ្រូ​ម៉ាន់​នី មាន​បណ្ដាញ​ភ្នាក់ងារ​ធំជាងគេ​បង្អស់​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍ ដោយមាន ៦៥.០០០ ភ្នាក់ងារ និង​មាន​បរិមាណ​ទូទាត់​ប្រាក់​ច្រើនជាងគេបង្អស់ ពោលគឺ​ចំនួន ៨ ពាន់​លាន​ដុល្លារ​អាមេរិក ក្នុង​ឆ្នាំ​២០១៩​។ លើសពីនេះ កម្មវិធី​ទូរស័ព្ទ TrueMoney Wallet ឈរ​នៅ​លំដាប់​ទី​១ នៃ​កម្មវិធី E-wallet ទាំងអស់​ក្នុងប្រទេស​ថៃ​៕ ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services