Connect with us

ព័ត៌មានជាតិ

អភិបាល​រាជធានី ៖ ក្រៅពី​ផាកពិន័យ​ ប៉ូលិស​ត្រូវ​ចែក​ម៉ាស់​ជូន​អ្នកដំណើរ​ជាមួយនឹង​ការណែនាំ​ឲ្យ​ពួកគាត់​ពាក់​ម៉ាស​ជាប្រចាំ​

បានផុស

នៅ

ភ្នំពេញ ​៖ អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ លោក​ឃួ​ង ស្រេង បាន​លើក​ឡើង​ថា ចំពោះ​ប៉ូលិស​ចរាចរណ៍ ដែល​ដាក់​គោលដៅ​ត្រួតពិនិត្យ​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ផ្សេងៗ ក្នុង​រាជធានី​ភ្នំពេញ អាច​ផាកពិន័យ​ទៅលើ​អ្នក​មិន​ពាក់មួក​សុវត្ថិភាព តែ​ក៏​ត្រូវ​ពិនិត្យមើល​ទៅលើ​ប្រជាពលរដ្ឋ​ផងដែរ បើ​ពួកគាត់ ធ្វើដំណើរ​តាម​ដងផ្លូវ​មិន​ពាក់​ម៉ាស់​យើង​ត្រូវ​ប្រគល់​ម៉ាស់​ជូន​ពួកគាត់​ជាមួយនឹង​ការណែនាំ​ឲ្យ​ពួកគាត់​ពាក់​ម៉ាស​ជាប្រចាំ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការលើកឡើង​របស់​លោក​ឃួ​ង ស្រេង បាន​ធ្វើ​ឡើង​នា​រាត្រី​ថ្ងៃទី​១១​ ខែវិច្ឆិកា ​ឆ្នាំ​២០២០​នេះ​ ក្នុង​ពិធី​ប្រគល់​និង​ទទួល​ម៉ាស់​របស់​សម្តេច​តេ​ជោ​ចំនួន​២​លាន​ម៉ាស់ ក្រោម​វត្តមាន លោក​ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល នៅ​សាលា​រាជធានី​ភ្នំពេញ ខណៈ​ដែល​ជំងឺ​នេះ​បាន​បន្ត​ការ​ឆ្លង​រាលដាល ក្រោយ​ព្រឹត្តិការណ៍ ថ្ងៃទី​៣​វិច្ឆិកា​នៅ​រាជធានី​ភ្នំពេញ​។

លោក​ឃួ​ង ស្រេង ​បាន​មានប្រសាសន៍​លើក​ឡើង​ថា ម៉ាស់​ក្រណាត់​ទាំង​២​លាន​នេះ ​គឺជា​អំណោយ​របស់​សម្ដេច​តេ​ជោ​ហ៊ុនសែន ​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ប្រគល់​ឲ្យ​មក​សាលា​រាជធានី​ភ្នំពេញ តាមរយៈ​រដ្ឋមន្ត្រីក្រសួង​សុខាភិបាល ដើម្បី​យក​ទៅ​ប្រគល់​ជូន​ទៅដល់​ប្រជាពលរដ្ឋ​ក្រីក្រ​ដែល​មិន​មាន​លទ្ធភាព​ក្នុង​ការទិញ​ម៉ាក់​យក​មក​ប្រើ​ប្រាស់ ខណៈ​ដែល​ជំងឺ​កូ​វីដ​-១៩​បាន​នឹង​កំពុង​រាលដាល​នៅក្នុង​រាជធានី​ភ្នំពេញ។ ម៉ាស់​ទាំងនេះ​នឹង​ប្រគល់​ជូន​ទៅ​ខណ្ឌ​ទាំង​១៤​នៅក្នុង​រាជធានី​ភ្នំពេញ ប្រគល់​ជូន​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​ប្រគល់ជូន​ស្នងការ​រដ្ឋា​ន​នគរបាល​រាជធានី​ភ្នំពេញ។

លោក​ឃួ​ង ស្រេង ក៏បាន​បញ្ជាក់​ផង​ដែរ​ថា សម្ដេច​តេ​ជោ​ហ៊ុនសែន តែង​យកចិត្តទុកដាក់​យ៉ាង​ខ្លាំង​ចំពោះ​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ដោយ​កន្លងមកនេះ សម្ដេច​បាន​ជួយ​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ការ​លិចលង់​ដោយ​ទឹកជំនន់ ហើយ​មកដល់ពេលនេះ​សម្ដេច​នៅ​បាន​បន្ត​ចែក​ម៉ាស់​ជូន​ប្រជាពលរដ្ឋ​ក្រីក្រ​ថែមទៀត ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​មានលទ្ធភាព​ក្នុង​ការ​ការពារ​នូវ​ជំងឺ​កូ​វី​-១៩។

លោក​បញ្ជាក់​ថា ម៉ាស់​នេះ អាច​ប្រគល់​ជូន​ប្រជាពលរដ្ឋ​ម្នាក់​២​ម៉ាស់ ដោយ​ម៉ាស​នេះ​អាច​បោកគក់​បាន ហើយក៏​អាច​ប្រើប្រាស់​បាន​ពី ២​ខែ​ទៅ​៣​ខែ​ផងដែរ បើ​យើង​ចេះ​ថែរក្សា​វា​បានល្អ​។

លោក​ក៏បាន​អំពាវនាវ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ត្រូវ​រួមគ្នា​ពាក់​ម៉ាស់​ការពារ​ទាំងអស់គ្នា​ដើម្បី​ទប់ស្កាត់​នូវ​ការឆ្លង​នូវ​ជំងឺ​កូ​វីដ​-១៩ ។

ដោយឡែក​លោក​ម៉ម ប៊ុនហេង​រដ្ឋមន្ត្រីក្រសួង​សុខាភិបាល​ក៏បាន​ធ្វើការ​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​រួមគ្នា ទប់ស្កាត់​ការឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩​នេះ ពិសេស​ចំពោះ​អ្នក​
​ដែល​កំពុង​ច​ត្តា​ឡី​ស័ក​ត្រូវអនុវត្ត​ឱ្យបាន​ត្រឹមត្រូវ​ទៅតាម​ការណែនាំ​របស់លោក​គ្រូពេទ្យ ក៏ដូចជា​ការណែនាំ​រប​ស់​ក្រសួងសុខាភិបាល ដោយ​ត្រូវ​នៅ​ដាច់ដោយឡែក​ពី​គេឯង ដើម្បី​កុំ​ឲ្យ មានការ​ចម្លង​ទៅ​អ្នកដទៃ​ផ្សេងទៀត៕
ដោយ ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៥ នាទី មុន

មហាសេដ្ឋី ឥណ្ឌា ផ្ដល់អំណោយតម្លៃមហាសាល ៤ មុខ ដល់អនាគតកូនប្រសាស្រី​​​

ព័ត៌មានអន្ដរជាតិ៥៣ នាទី មុន

មនុស្សស្លាប់គរជើងគ្នា ក្នុងវាយប្រហារភេរវកម្មដ៏រន្ធត់នៅផ្សារទំនើប រុស្ស៊ី

ព័ត៌មានជាតិ១ ម៉ោង មុន

កម្ពុជា ចូលរួមកិច្ចប្រជុំផែនការយុទ្ធសាស្ត្រ វប្បធម៌អាស៊ាន ក្រោយឆ្នាំ២០២៥

ព័ត៌មានជាតិ១២ ម៉ោង មុន

កម្មករ​នៃ​រោងចក្រ Y & W ជិត​២០០០​នាក់ បាន​បើកប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់ ដោយ​ពេញចិត្ត និង​មាន​ជំនឿ​លើ​រាជរដ្ឋាភិបាល

ព័ត៌មានជាតិ១២ ម៉ោង មុន

ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា បេ្ត​ជ្ញា​ចិត្ត​ក្នុង​ការជំរុញ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រ​វាង​មី​យ៉ាន់​ម៉ា​-​កម្ពុជា​ឱ្យ​កាន់តែ​រឹងមាំ

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម