ប្រាក់​ សុខុន៖ រដ្ឋមន្រ្តីហុងគ្រីអះអាងថា បាន​ធ្វើ​តេស្ត​ មុន​មក​កម្ពុជា
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

ប្រាក់​ សុខុន៖ រដ្ឋមន្រ្តីហុងគ្រីអះអាងថា បាន​ធ្វើ​តេស្ត​ មុន​មក​កម្ពុជា

Published

on

ប៉ុន្មាននាទីមុននេះ រដ្ឋមន្រ្តីក្រសួង​ការបរទេស ឯកឧត្តម​ប្រាក់ សុខុន បាន​ប្រាប់​ពី​ស្ថានភាព​សុខ​ភាព​របស់លោក មិន​មាន​អី​ប្រែប្រួល​គួរ​ឲ្យ​បារម្ភ​ទេ។ លោក​រដ្ឋមន្រ្តី​ដែល​មាន​ទំនាក់ទំនង​ដោយ​ផ្ទាល់ជាមួយ​រដ្ឋមន្រ្តីហុងគ្រី ដែល​តេស្តឃើញ​កូវីដ១៩ និង​ដែលកំពុង​ធ្វើ​ចត្តាឡីស័កនៅ​ផ្ទះ​ប្រាប់​ថា លោករដ្ឋមន្ត្រី Szijjártó ក្រោយពីឡប់ដល់ស្រុកវិញ បានសំដែងការសោកស្តាយយ៉ាងខ្លាំង និងសុំផ្ញើនូវការសុំទោសចំពោះការលំបាកដែលបង្កឡើងដោយរូបលោក។

ឯកឧត្តម ប្រាក់ សុខុន បាន​​លើក​ពី​ការ​សន្ទនាជាមួយ​រដ្ឋមន្រ្តីហុងគ្រី។ រដ្ឋមន្រ្តី​រូបនោះ​អះអាងថា ​បានធ្វើតេស្តមុនចេញដំណើរមកកម្ពុជា លទ្ធផលពេលនោះគឺអវិជ្ជមាន។ ប្រពន្ធ និងកូនលោកក៏ដូចជាសមាជិកគណៈប្រតិភូរបស់លោកទាំងអស់គ្នា លើកលែងតែឯកអគ្គរដ្ឋទូតម្នាក់ សុទ្ធតែអវិជ្ជមានកូវីដ-១៩ ទាំងអស់ រហូតដល់ថ្ងៃនេះ៕

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services