អភិបាល​រាជធានី​ភ្នំពេញ​ ចែក​ម៉ាស់​ដោយ​ផ្ទាល់ដៃ​ ជូន​អ្នកដំណើរ​កំពុង​ធ្វើ​ចរាចរណ៍​តាម​ដងផ្លូវ​ដើម្បី​ការពារ​ជំងឺ​កូ​វីដ​-១៩ – Kampuchea Thmey Daily
Connect with us

ព័ត៌មានជាតិ

អភិបាល​រាជធានី​ភ្នំពេញ​ ចែក​ម៉ាស់​ដោយ​ផ្ទាល់ដៃ​ ជូន​អ្នកដំណើរ​កំពុង​ធ្វើ​ចរាចរណ៍​តាម​ដងផ្លូវ​ដើម្បី​ការពារ​ជំងឺ​កូ​វីដ​-១៩

Published

on

ភ្នំពេញ​ ៖ អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ​លោក​ឃួ​ង ស្រេង នា​វេលា​ថ្ងៃត្រង់​ថ្ងៃទី​១២​ខែវិច្ឆិកា ​ឆ្នាំ២០២០​នេះ បាន​ចុះ​ទៅលើ​គោលដៅ​រង្វង់​មូល​កួច​កាណុង​ខាងលិច​ស្ពាន​ជ្រោយចង្វារ ក្នុង​សង្កាត់​ស្រះចក ខណ្ឌដូនពេញ ដើម្បី​ចែក​ម៉ាស់​ក្រណាត់​ជូន​ទៅដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ធ្វើដំណើរ​តាម​ដងផ្លូវ។

ការ​ធ្វើ​បែបនេះ គឺ​ដើម្បី​ជាការ​រំលឹក​ឲ្យ​ប្រជាពលរដ្ឋ ពាក់​ម៉ាក់​ជាប់​ជានិច្ច​ទៅតាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល​ដើម្បី​ការពារ​នូវ​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩​។

ក្នុង​ការចែក​ម៉ាស់​ផ្ទាល់ដៃ​ជូន​ទៅដល់​អ្នកដំណើរ​នេះ​ អភិបាល​រាជធានី​ភ្នំពេញ​ក៏បាន​ណែ​នាំ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ អនុវត្ត​វិធាន​របស់​ក្រសួងសុខាភិបាល ​ដោយ​ត្រូវ​ពាក់​ម៉ាស់ លាងដៃ​នឹង​អាកុល ការ​សម្អាត​អនាម័យ​ខ្លួនប្រាណ និង​ការ​រក្សា​គម្លាត​សុវត្ថិភាព​ពោលគឺ ត្រូវ​អនុវត្ត​ឲ្យ​បាន​ទៅតាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល​ដើម្បី​ធ្វើ​យ៉ាង​ណា​ការពារ​ឲ្យ​បាន​នូវ​ការរីក​រាលដាល​នៃ​ជំងឺ​-១៩។

ក្នុង​នោះ​ដែរ លោក​អភិបាល​រាជធានី​ភ្នំពេញ​ក៏បាន​ផ្ដាំផ្ញើ​និង​ណែនាំ​ឲ្យ​ប៉ូលិស​ចរាចរណ៍​ដែល​ឈរ​នៅ​គោលដៅ​នោះ បន្ត​ការចែក​ម៉ាស់​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ដែល​មិនមាន​ម៉ាស់​ពាក់ អោយ​ពួកគាត់​មាន​ម៉ាស់​ពាក់។

លោក​បញ្ជាក់​ថា ម៉ាស់​ទាំងនេះ ​ជា​អំណោយ​របស់​សម្ដេច​តេ​ជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី ដោយ​សម្តេច​បាន​ប្រគល់​មក​រដ្ឋបាល​រាជធានី​ភ្នំពេញ ដើម្បី​ឲ្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ បន្ត​ចែក​ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ក្រីក្រ​នៅក្នុង​សហគមន៍​ដែល​មិន​មាន​ថវិកា​គ្រប់គ្រាន់​ក្នុង​ការទិញ​ម៉ាស់​ពាក់​ការពារ​ជំងឺ​កូ​វីដ​-១៩។ ​ចំណែក​ប្រជាពលរដ្ឋ​ដែល​ធ្វើដំណើរ​តាម​ដងផ្លូវ ដែល​មិន​មាន​ពាក់​ម៉ាស់ ក៏​យើង​ប្រគល់ជូន​ពួកគាត់​ផងដែរ ដើម្បី​ធ្វើ​យ៉ាងណា រួមគ្នា​ទប់ស្កាត់​ការ​រាលដាល​ជំងឺ​កូ​វីដ​-១៩​ទាំងអស់គ្នា៕
ដោយ ៖ ស្រីរ័ត្ន

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ9 mins ago

ពលរដ្ឋខ្មែរ៤នាក់ ដែលឆ្លងកូវីដ មកពីថៃ ត្រូវបានព្យាបាលជា​សះ​ស្បើយ​

ព័ត៌មានអន្ដរជាតិ45 mins ago

ព្រឹទ្ធសភាត្រៀមចាប់ផ្តើមការជំនុំជម្រះចោទប្រកាន់លោក Trump នៅសប្តាហ៍ក្រោយ

កីឡា8 hours ago

ខ្លាំង​មែន​! Capitan ផ្ដួល Ramazanov ដើម្បី​ក្លាយជា​ម្ចាស់​ខ្សែក្រវាត់​ពិភពលោក​ថ្មី

ព័ត៌មានជាតិ12 hours ago

លោកជំទាវ​ម៉ែន សំអន បាន​សម្របសម្រួល​បញ្ចប់​វិវាទ​ករណី​សំណង់​ផ្សារ​ទំនើប​សេន​ជូ​រី​ផ្លា​ហ្សា ស្របតាម​វិធីសាស្ត្រ ឈ្នះ ឈ្នះ របស់​សម្តេច​តេ​ជោ ហ៊ុន សែន

ព័ត៌មានជាតិ12 hours ago

ខេត្តស្ទឹងត្រែង​មាន​បញ្ហា​ប្រឈម​ច្រើន ដោយសារតែ​ស្ថានភាព​ព្រំដែន​មាន​សភាព​ស្មុគស្មាញ និង​មិនទាន់​បោះបង្គោល​ព្រំដែន

ព័ត៌មានពេញនិយម