ព័ត៌មានជាតិ
ទីតាំង៤កន្លែងដែលកម្លាំងអាវុធហត្ថឈរជើងប្រចាំការបានដំឡើងវិញហើយ ក្រោយខូចខាតស្ទើរទាំងស្រុង ដោយខ្យល់កន្ត្រាក់
ជម្រកស្តង់ប្រចាំការឈរជើង២៤ម៉ោងលើ២៤ម៉ោងរបស់កម្លាំងអាវុធហត្ថរាជធានីភ្នំពេញនៅតាមមណ្ឌលសម្រាកព្យាលបាលអ្នកជំងឺកូវីដ១៩ចំនួន៤ទីតាំងបានដំឡើងវិញហើយនៅថ្ងៃនេះ ក្រោយខូចខាតស្ទើរទាំងស្រុង ដោយខ្យល់កន្ត្រាក់នាល្ងាចថ្ងៃម្សិលមុិញនេះរួចមក។

មន្ត្រីអាវុធហត្ថរាជធានីភ្នំពេញបានឲ្យដឹងមុននេះថា ទំតាំងចំនួន៤កន្លែងដែលជាជម្រកប្រចាំការ២៤ម៉ោងលើ២៤ម៉ោងរបស់កម្លាំងអាវុធហត្ថរាជធានី ដើម្បីការពារនៅតាមមណ្ឌលដែលទទួលរងការខូចខាតដោយសារភ្លៀងខ្យល់កន្ត្រាក់នៅល្ងាចម្សិលមុិញនេះ រួមមានមណ្ឌលសម្រាកព្យាលបាល ហ្លួងម៉ែ, ទីតាំងសណ្ឋាគារ The Great Duke អតីតសណ្ឋាគារ អាំងទ័រកុងទីណង់តាល់, ទីតាំងវិទ្យាល័យជាស៊ីមសាមគ្គី និងទីតាំងដឹព្រីមៀរសែនសុខ។ ខ្យល់កន្ត្រាក់នោះបានបណ្តាលឲ្យខូចខាតជម្រកទាំងស្រុងរួមនឹងសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃមួយចំនួនផងដែរ។

សូមបញ្ចាក់ថា កាលពីល្ងាចថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២១ ម្សិលមិញនេះ នៅរាជធានីភ្នំពេញមានភ្លៀងមួយមេធំ លាយទ្បំនឹងខ្យល់កន្រ្តាក់ខ្លាំង បានបង្កការខូចខាតដល់ជំរុំជម្រក ស្តង់ និងសម្ភារៈមួយចំនួន ដែលអាវុធហត្ថរាជធានីភ្នំពេញ ដំឡើងត្រៀមទុកសម្រាប់កម្លាំងឈរជើងនៅតាមបណ្ឌលសម្រាកព្យាបាលជំងឺកូវីដ-១៩ ចំនួន០៤ទីតាំង គឺមណ្ឌលសម្រាកព្យាលបាល ហ្លួងម៉ែ, ទីតាំងសណ្ឋាគារ The Great Duke អតីតសណ្ឋាគារ អាំងទ័រកុងទីណង់តាល់, ទីតាំងវិទ្យាល័យជាស៊ីមសាមគ្គី និងទីតាំងដឹព្រីមៀរសែនសុខ។

ដោយមិនបង្អង់យូរ កម្លាំងឈរជើងនៅតាមទីតាំងទាំងនោះធ្វើការជួសជុលដំឡើងជំរុំជម្រក ស្តង់ និងសម្ភារៈដែលខូចខាត ដើម្បីបានស្នាក់នៅ ក៏ដូចជា អនុវត្តការងារប្រចាំថ្ងៃឡើងវិញនៅព្រឹកនេះផងដែរ៕
អត្ថបទ ៖ វិមាន








-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២២ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?