Connect with us

ព័ត៌មានជាតិ

​ផ្លូវ​ច្រើន​ខ្សែ​នៅ​ខេត្ត​ព្រះវិហារ និង​តាម​ក្រវាត់​ព្រំដែន​កម្ពុជា-ឡាវ-ថៃ បាន​ជួសជុល​រួចរាល់

បានផុស

នៅ

ផ្លូវតាមក្រវាត់ព្រំដែនកម្ពុជា-ឡាវ-ថៃ និងផ្លូវជាច្រើនខ្សែទៀត នៅខេត្តព្រះវិហារ ដែល​រងការខូចខាត​ដោយ​ជំនន់ទឹកភ្លៀង នាពេលកន្លងមក ត្រូវបានមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តព្រះវិហារ ធ្វើការជួស​ជុល​បានរួចរាល់ហើយ ដើម្បីសម្រួលដល់​ការធ្វើដំណើរ​ និងដឹកជញ្ជូន​។

លោក សំ លាងទ្រី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តព្រះវិហារ បានឲ្យដឹងនៅព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ​២០២០ នេះថា ​ក្រោយជំនន់ទឹកភ្លៀង មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តព្រះវិហារ បាន​ធ្វើការស្តារ និងជួសជុលឡើងវិញ នូវ​ផ្លូវជាតិលេខ៩៤ ពីស្រុកឆែប ទៅព្រំដែនឡាវ ប្រវែង៦៥គីឡូម៉ែត្រ ផ្លូវជាតិលេខ៩៥ ពីស្រុកឆែប ទៅស្រុក​ជ័យសែន ផ្លូវក្រាលគ្រួសក្រហម ប្រវែង១៣​គីឡូ​ម៉ែត្រ ពីផ្លូវជាតិ​លេខ៦២ ពីភូមិភ្នំដែក ឃុំរម្មណីយ៍ ទៅភូមិស្វាយដំ​ណាក់​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក សំ លាងទ្រី បានបន្តទៀតថា ដោយឡែក កាលពីថ្ងៃទី១២ ខែវិច្ឆិកា ក្រុមការងារថែទាំផ្លូវថ្នល់​នៃមន្ទីរ​សាធារណ​ការ ខេត្តព្រះវិហារ បានបញ្ចប់ការជួសជុលផ្លូវជាតិលេខ៩២ ជាប្រភេទផ្លូវក្រាលគ្រួស​ក្រហម ប្រ​វែង៨៧.៨​គីឡូ​ម៉ែត្រ ចាប់ពីព្រំប្រទល់ខេត្តស្ទឹងត្រែង-ព្រះវិហារ ឆ្លងកាត់ឃុំកំពង់ស្រឡៅមួយ កំពង់​ស្រ​ឡៅ​ពីរ(ព្រំដែនកម្ពុជា-ឡាវ) ឆ្ពោះទៅកាន់បន្ទាយស្រម៉ោច នៃស្រុកជាំក្សាន្ត(ព្រំដែនកម្ពុជា-ថៃ) និងផ្លូវ​ខេត្ត2PVH7 ប្រវែង១៧.៧៩គីឡូម៉ែត្រ ពីអូរជុងទៅកាន់របុញ នៃស្រុកជាំក្សាន្ត ក៍ត្រូវបានជួសជុល​រួចរាល់​ហើយដែរ។

សរុបមកផ្លូវដែលគ្រប់គ្រងដោយមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តព្រះវិហារ ក្រោយរងការខូច​ខាត​ដោយជំនន់​ទឹកភ្លៀង គឺត្រូវបានស្តារ និងជួសជុលឡើងវិញ សម្រេចបានលទ្ធផល​ស្ទើ១០០%ខណៈ​បច្ចុប្បន្ន​នេះ​ ​ក្រុមការងារថែទាំផ្លូវថ្នល់ ដែលកំពុងឈរជើងតាមគោលដៅក្នុង​ស្រុកនីមួយៗកំពុង​យកចិត្ត​ទុក​ដាក់ជួសជុល និង​លុប​សំបុក​មាន់ និង​កាត់​ស្មៅ​តាម​ដង​ផ្លូវ​ផងដែរ។

លោក​បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ដែលធ្វើដំណើរតាមដងផ្លូវ ត្រូវ​គោរព​ច្បាប់​ចរាចរណ៍ ឲ្យបាន     គ្រប់ៗ​គ្នា ពិសេសត្រូវចូលរួមថែរក្សាផ្លូវថ្នល់ ដោយមិនត្រូវដឹក​លើស​ទម្ងន់ និងយកចំណីផ្លូវ​ធ្វើអាជីវកម្ម​ជាដាច់​ខាត​៕

អត្ថបទ ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៧ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម