ព័ត៌មានជាតិ
ទឹកហូរច្រោះទីតាំងស្ថាបនាស្ពានថ្មីអាជ្ញាធរស្រុកសំរោងផ្អាករថយន្ដដឹកទំនិញធ្ងន់ៗជាបណ្ដោះអាសន្ន
អាជ្ញាធរស្រុកសំរោងសម្រេចផ្អាករថយន្ដដឹកទំនិញធុនធ្ងន់ជាបណ្ដោះអាសន្ន ខណៈដែលទឹកកំពុងហូរច្រោះទីតាំងស្ថាបនាស្ពានថ្មីមួយកន្លែង នៅស្រុកសំរោង ដែលអាចបង្កការគ្រោះថ្នាក់ជាយថាហេតុចំពោះរថយន្តដឹកទំនិញធុនធំ។

បើតាមការឲ្យដឹងពីមន្ត្រីជំនាញមន្ទីរសាធារណៈការនិងដឹកជញ្ជូនខេត្តតាកែវ បានបញ្ជាក់ថា ទឹកបានហូរច្រោះទីតាំងស្ថាបនាស្ពានមួយកន្លែងតាំងពីថ្ងៃទី១៨ ខែឧសភា រហូតមកដល់ព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១នេះ ក៏នៅតែហូរខ្លាំងដដែល ដែលមានទីតាំងស្ពាននៅខាងជើងផ្សារស្វាយព្រៃ នៅបណ្ដោយផ្លូវជាតិលេខ២ ស្ថិតនៅភូមិស្វាយព្រៃ ឃុំលំចង់ ស្រុកសំរោង ខេត្តតាកែវ។
មន្ត្រីដដែលបញ្ជាក់ថា ទឹកបានកំពុងហូរច្រោះខ្លាំង គឺមិនទាន់ជួសជុលស្ពាននិងទំនប់សម្រាប់ផ្លូវវាងរួចរាល់នោះទេ ដូច្នេះសូមបងប្អូនធ្វើដំណើរតាមផ្លូវវាងជាបណ្ដោះអាសន្ន៕
អត្ថបទ ៖ វីរៈ


-
ព័ត៌មានជាតិ១ សប្តាហ៍ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម២ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង


