ព័ត៌មានជាតិ
អាជ្ញាធរស្រុករមាសហែកបើកការដ្ឋានសាងសង់ផ្លូវមួយខ្សែសម្រួលដល់ការធ្វើដំណើររបស់ពលរដ្ឋមូលដ្ឋាន
(ខេត្តស្វាយរៀង): អាជ្ញាធរស្រុករមាសហែក បានបើកការដ្ឋានសាងសង់ផ្លូវក្រាលថ្មបំបែកប្រវែង១០,៦៨១ម៉ែត្រ ទទឹង៤ម៉ែត្រ ដាក់លូមុខកាត់០.៦០ម៉ែត្រចំនួន៣កន្លែង ចាប់ពីភូមិត្រពាំងស្លា ដល់ភូមិស្វាយពក ឆ្លងកាត់ភូមិ ត្រពាំងក្រឡាញ់ និងចាប់ពីភូមិត្រពាំងរំពាក់ មកដល់ភូមិពោន ឆ្លងកាត់ភូមិជាធាច ភូមិស្វាយពក ស្ថិតនៅឃុំដូង នៅព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២។

លោក តឹក យី មេឃុំដូង បានឲ្យដឹងថា ឆ្នាំ២០២២ ឃុំដូង បានអនុវត្តគម្រោងសាងសង់ផ្លូវក្រាលគ្រួសក្រហមប្រវែង១២គីឡូម៉ែត្រ ចាប់ពីភូមិត្រពាំងផ្លុង បាននិងកំពុងអនុវត្តសាងសង់នៅមិនទាន់ហើយជាស្ថាពរទេ។ ក្រៅពីនេះឃុំបានទទួលនូវសមិទ្ធផលផ្សេងៗរួមមានសាលារៀន ទីចាត់ការ សម្ភារៈសម្រាប់កុមារ ប្រឡាយទឹក បង្គោលភ្លើងសូឡាជាដើម។

លោកមេឃុំបានបន្តថា សម្រាប់ឆ្នាំ២០២៣ ឃុំមានគម្រោងអនុវត្តការសាងសង់ផ្លូវក្រាលថ្មបំបែកពីភូមិត្រពាំងស្លាទៅភូមិព្រិច។
លោក ស៊ូ ម៉ុល អភិបាលស្រុកបានមានប្រសាសន៍ថា ការបើកការដ្ឋានជួសជុលផ្លូវលំក្រាលថ្មបំបែក នាពេលនេះគឺបញ្ជាក់ឲ្យឃើញថា អាជ្ញាធរស្រុកក៏ដូចជាអាជ្ញាធរឃុំ តែងតែយកចិត្តទុកដាក់ជាប់ជានិច្ចចំពោះទុក្ខកង្វល់របស់ប្រជាពលរដ្ឋ ក្នុងការធ្វើដំណើរឆ្លងកាត់ទៅមកនៅពេលពិបាក ជាពិសេសនោះ ក្រោមការដឹកនាំ របស់រាជរដ្ឋាភិបាល ដែលសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំដ៏ឈ្លាសវៃ តែងតែយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋជានិច្ច និងតែងតែគិតគូរអំពីជីវភាពប្រចាំថ្ងៃ របស់ពលរដ្ឋហើយទីណាមានប្រជាពលរដ្ឋ រស់នៅទីនោះត្រូវមាន ផ្លូវទឹកភ្លើងដល់ទីនោះជាចាំបាច់។

លោកអភិបាលស្រុក បានណែនាំដល់ពលរដ្ឋថា ពេលបានផ្លូវល្អងាយស្រួលធ្វើដំណើរ សូមចូលរួមថែរក្សាឲ្យបានគង់វង្ស ព្រោះផ្លូវទាំងនេះជារបស់យើងទាំងអស់គ្នា មិនរបស់បុគ្គលណាម្នាក់ឡើយ និងត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ ដើម្បីកាត់បន្ថយនូវគ្រោះថ្នាក់ ជាពិសេសគឺត្រូវចូលរួមអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាពទាំង៧ចំណុចឲ្យមានប្រសិទ្ធភាព៕ ដោយ: ភក្ដី

-
ព័ត៌មានជាតិ៥ ថ្ងៃ agoផ្លូវជាតិថ្មីកាត់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប និង ផ្លូវជាតិលេខ ៦០បេ កំពុងជំរុញឈានទៅបើកការដ្ឋានសាងសង់នៅពេលខាងមុខ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoសុខភាពបុត្រីស្ដេចថៃ ធ្លាក់ចុះដុនដាបខ្លាំង ដោយសារការឆ្លងមេរោគធ្ងន់ធ្ងរ
-
ចរាចរណ៍៥ ថ្ងៃ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
សន្តិសុខសង្គម១១ ម៉ោង agoនគរបាលព្រហ្មទណ្ឌ សហការជាមួយនគរបាលខេត្តព្រះសីហនុ ឃាត់ខ្លួនជនសង្ស័យ២នាក់ ករណីឃាតកម្ម នៅវៀតណាម
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអគារប្រណីតពន្ធដារថ្មី ដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក ជំរុញឱ្យសម្ព័ន្ធមិត្តណាតូ ជួយរួមដៃគ្នាបញ្ចប់សង្គ្រាមអ៊ីរ៉ង់
-
កីឡា៣ ថ្ងៃ agoBreaking News! Cristian នឹងចាកចេញពី ព្រះខ័នរាជស្វាយរៀង ចុងរដូវកាលនេះ


