ព័ត៌មានជាតិ
លោក ហេង សួរ ៖ ទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍ កំពុងចូលរួមជាមួយ រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបណ្ដុះបណ្ដាលកម្លាំងជំនាញនៅប្រទេសកម្ពុជា
លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លើកឡើងថា «ទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍ (AFD) បាននិងកំពុងចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការបណ្ដុះបណ្ដាលកម្លាំងជំនាញនៅប្រទេសកម្ពុជា ដើម្បីសម្រេចគោលដៅប្រែក្លាយប្រទេសកម្ពុជា ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ ២០៣០»។

ការលើកឡើងនេះ ក្នុងឱកាស លោក ហេង សួរ បានទទួលជួបគណៈប្រតិភូ នៃទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (AFD) ដឹកនាំដោយលោកស្រី Sandrine Boucher នាយិកាទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍ប្រចាំកម្ពុជា កាលពីរសៀលថ្ងៃទី ០២ ខែមេសា ឆ្នាំ ២០២៥ ម្សិលមិញ។

នាឱកាសនោះ លោក ហេង សួរ បានគូសបញ្ជាក់ពីសារៈសំខាន់ នៃកម្មវិធីបណ្ដុះបណ្ដាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ដែលជាគោលនយោបាយអភិវឌ្ឍន៍មូលធនមនុស្សនៅកម្ពុជាស្របតាមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី ៧។ ទន្ទឹមនេះ រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងយកចិត្តទុកដាក់ក្នុងការធ្វើពិពិធកម្មវិស័យឧស្សាហកម្មនៅកម្ពុជា តាមរយៈការពង្រឹងកម្លាំងជំនាញឲ្យកាន់តែច្រើនក្នុងស្រុកបន្ថែមទៀត។

លោករដ្ឋមន្ត្រី សង្កត់ធ្ងន់ថា កិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរមានសារៈសំខាន់ណាស់ក្នុងការឆ្លើយតបទៅនឹងបញ្ហាប្រឈមដែលនឹងកើតឡើងនៅពេលអនាគតពាក់ព័ន្ធនឹងការប្រកួតប្រជែងជាអន្តរជាតិ នៃទីផ្សារការងារ និងកម្លាំងជំនាញ។
លោករដ្ឋមន្ត្រី ក៏បានវាយតម្លៃខ្ពស់ចំពោះទីភ្នាក់ងារអភិវឌ្ឍន៍បារាំងដែលកំពុងផ្តល់នូវកិច្ចសហការបណ្ដុះបណ្ដាលជំនាញនៅកម្ពុជា ដោយសង្ឃឹមយ៉ាងមុតមាំថា ភាគីទាំងពីរ នឹងខិតខំស្វែងរកកិច្ចសហការថ្មីៗ បន្ថែមទៀត ដើម្បីពង្រីកកម្លាំងជំនាញនៅកម្ពុជាឲ្យកាន់តែប្រសើរឡើង ជំរុញសេដ្ឋកិច្ចជាតិ។
ជាមួយនេះ លោកស្រី Sandrine Boucher គូសបញ្ជាក់ដែរថា ការផ្តល់ការគាំទ្រដល់កម្ពុជាដើម្បីអភិវឌ្ឍន៍កម្លាំងជំនាញ គឺជាវត្ថុបំណងដ៏ចម្បងមួយរបស់ទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍ជាមួយរដ្ឋាភិបាលកម្ពុជា ដោយ AFD បាននិងកំពុងបន្តកិច្ចសហការជាមួយបណ្តាភាគីពាក់ព័ន្ធជាច្រើនឆ្នាំមកហើយ។

លោកស្រី គូសបញ្ជាក់បន្ថែមថា ទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍ នឹងបន្តកិច្ចសហការយ៉ាងរឹងមាំជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការដោះស្រាយបញ្ហាប្រឈមសម្រាប់ពេលអនាគត និងពង្រឹងកិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍកម្លាំងជំនាញនៅកម្ពុជា ដើម្បីជំរុញកំណើនសេដ្ឋកិច្ច សម្រេចគោលដៅ និងឆន្ទៈរបស់រាជរដ្ឋាភិបាលកម្ពុជា៕
អត្ថបទ ៖ ពិសី
-
កីឡា៥ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ


