Connect with us

ព័ត៌មានជាតិ

ស្ថានទូត​ចិន​អបអរសាទរ​ព្រះ​រាជពិធី​បុណ្យចម្រើនព្រះជន្ម​ព្រះមហាក្សត្រ​កម្ពុជា​

បានផុស

នៅ

នៅក្នុង​ឱកាស​ព្រះ​រាជពិធី​អបអរសាទរ ព្រះ​រាជពិធី​បុណ្យចម្រើនព្រះជន្ម​គម្រប់​៦៨ យាង​ចូល​៦៩ ព្រះវស្សា របស់​ព្រះមហាក្សត្រ​កម្ពុជា ជា​ទី​គោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត នា​ថ្ងៃទី​១៤ ខែឧសភា ឆ្នាំ២០២១​នេះ ស្ថានទូត នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ប្រចាំ​កម្ពុជា បានចេញ​សារ​មួយ​សម្តែង​នូវ​ការអបអរសាទរ ចំពោះ​ព្រះ​រាជពិធី​នេះ និង​ក្រាបបង្គំ​ថ្វាយព្រះពរ​ព្រះអង្គ​។

តាមរយៈ​បណ្តាញ​ហ្វេ​ស​ប៊ុ​ក (Facebook) ផ្លូវការ​នា​ថ្ងៃទី​១៤ ខែឧសភា នេះ ស្ថានទូត​ចិន​បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា “​សូម​អបអរសាទរ ព្រះ​រាជពិធី​បុណ្យចម្រើនព្រះជន្ម​របស់​ព្រះករុណា ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។

សូម​បញ្ជាក់​ថា ថ្ងៃទី​១៤ ខែឧសភា ឆ្នាំ​២០២១​នេះ គឺជា​ថ្ងៃ​នៃ​ព្រះ​រាជពិធី​បុណ្យចម្រើនព្រះជន្ម​គម្រប់​៦៨ យាង​ចូល​៦៩ ព្រះវស្សា របស់​ព្រះករុណា ព្រះបាទ​សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជាទីគោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត ហើយ​នៅក្នុង​ឱកាស​ដ៏​មាន​សិរី​មង្គល​ឧត្តុង្គឧត្តម​នេះ ប្រមុខ​រាជរដ្ឋាភិបាល ថ្នាក់ដឹកនាំ មន្ត្រីរាជការ នៅ​គ្រប់​ក្រសួង ស្ថាប័ន មន្ទីរ ព្រមទាំង​ប្រជារាស្ត្រ​ខ្មែរ​ទាំងអស់ បាន​ផ្ញើ​សារ​ថ្វាយព្រះពរ និង​បួងសួង​ដល់​គុណបុណ្យ​ព្រះ​រតនត្រ័យ វត្ថុ​ស័ក្តិសិទ្ធិ​ទាំងឡាយ​ក្នុង​លោក មាន​ទេវតា​ឆ្នាំ​ថ្មី និង​ទេវតា​រក្សា ព្រះមហា​ស្វេតច្ឆត្រ សូម​ជួយ​ប្រោះព្រំ សព្ទសាធុការពរ សិរី​សួស្ដី ជ័យ​មង្គល វិបុល​សុខ បវរ​មហា ប្រសើរ​ថ្វាយ​ចំពោះ​ព្រះអង្គ សូម​មាន​ព្រះរាជ​សុខភាព​ល្អ បរិបូរណ៍ ព្រះកាយពល​មាំមួន ព្រះ​បញ្ញាញាណ​ភ្លឺ​ថ្លា ព្រះ​ជន្មាយុ​យឺនយូរ ដើម្បី​បន្ត​ព្រះរាជ​សកម្មភាព​ដ៏​ឧ​ត្តុ​ង្គឧ​ត្ត​ម​ជូន​ជាតិ​មាតុភូមិ​អង្គរ​ដ៏​រុងរឿង និង​គង់ប្រថាប់​ក្នុង​ព្រះ​បរម​សិរី​រាជសម្បត្តិ​ជា​ម្លប់​ដ៏​ត្រជាក់ត្រជុំ ដល់​ប្រជារាស្ត្រ​តរៀង​ទៅ​៕

ដោយ ៖ កោះ​កែវ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១៧ នាទីutes មុន

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចាត់​តំណាង​ចូល​រួម​រំលែក​ទុក្ខ​គ្រួសារ​សពដែល​មរណភាព ដោយ​ការ​រញ្ជួយ​ដី​នៅ​ប្រទេស​ថៃ

ព័ត៌មានជាតិ៣០ នាទីutes មុន

អ្នកជំនាញ និងអ្នកស្រាវជ្រាវ ស្នើ​ឱ្យ​ជំរុញ​ការលេងល្បែងប្រជាប្រិយខ្មែរ​ឱ្យ​​ផុសផុល ដើម្បី​ថែរក្សាអត្តសញ្ញាណវប្បធម៌​ជាតិ

ព័ត៌មានជាតិ១ ម៉ោង មុន

រដ្ឋបាល​រាជធានី​ភ្នំពេញ​ណែនាំ១០ចំណុច ក្នុងពិធីបុណ្យ​ចូល​ឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ខាងមុខនេះ

ព័ត៌មានជាតិ១ ម៉ោង មុន

សម្ដេចធិបតី និងលោកជំទាវ រ៉ាប់រងការព្យាបាលពលការិនី បាក់កែងជើង ព្រោះរញ្ជួយដីនៅថៃរហូតដល់ជាសះស្បើយ

ព័ត៌មានជាតិ២ ម៉ោង មុន

ទីបំផុត! លោក ឌួង ឆាយ ប្រគល់កូនស្រី ទៅឲ្យអតីតភរិយា តាមកាលកំណត់របស់អាជ្ញាសាលា

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

មីយ៉ាន់ម៉ា៖ ​ក្រុមសង្គ្រោះ​តួកគី ជួយ​ជីវិត​បុរសម្នាក់ ក្រោយ​ជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ត្រឹមមួយថ្ងៃដើមខែមេសា ប្រទេសអាស៊ីអាគ្នេយ៍ចំនួន៣ កើតគ្រោះអគ្គិភ័យរន្ធត់ដំណាលគ្នា

រដ្ឋមន្ត្រីការពារជាតិ
សន្តិសុខសង្គម១៣ ម៉ោង មុន

រដ្ឋមន្ត្រីការពារជាតិ ណែនាំឲ្យបង្កើតក្រុមប្រឹក្សាវិន័យដើម្បីពិនិត្យរាល់ទង្វើរបស់បុគ្គលឈ្មោះ​ ឈាវ មុន្នីន

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

អ្នកជំនាញព្រមានថា ថៃ ប្រឈមកើតរញ្ជួយដីថែមទៀត តែមិនដឹងពេលណានិងកន្លែងណា

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ស្ត្រី​វ័យ៦៣​ឆ្នាំ​ម្នាក់នៅមានជីវិត ក្រោយជាប់ក្រោមគំនរបាក់បែក៩១ម៉ោង

Sokha Hotels

ព័ត៌មានពេញនិយម