ព័ត៌មានជាតិ
ទូតចិន៖ ស្ថានទូត បន្តឈ្លបមើលទង្វើជនជាតិចិននៅកម្ពុជា ដោយមិនឱ្យបំផ្លាញសន្តិសុខ សន្តិភាពកម្ពុជាឡើយ
លោក Wang Wenbin អះអាងថា ភាគីចិន នៅតែតាមដានរបស់សកម្មភាពខុសច្បាប់ដែលប្រព្រឹត្តដោយប្រជាជនចិននៅកម្ពុជា ដោយមិនអនុញ្ញាតឱ្យពួកគេធ្វើអ្វីប៉ះពាល់ដល់បញ្ហាសន្តិសុខ និងសន្តិភាពរបស់កម្ពុជាឡើយ។លោកទូត លើកឡើងដូច្នេះ ក្នុងពេលធ្វើដំណើរទស្សនកិច្ច និងអញ្ជើញប្រគល់មធ្យោបាយធ្វើដំណើរ និងសម្ភារៈការិយាល័យមួយចំនួនដល់ស្នងការដ្ឋាននគរបាលខេត្តកោះកុង នាថ្ងៃទី២៨ ខែសីហា នេះ។

លោកឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បង្ហាញក្តីរីករាយចំពោះការបង្កើនកិច្ចសហការជាមួយអាជ្ញាធរសមត្ថកិច្ចខេត្តកោះកុង លើវិធានការទប់ស្កាត់ និងបង្រ្កាបរាល់បទល្មើសនានានៅពេលមានផ្តល់ព័ត៌មានណាមួយមកកាន់ស្ថានទូត។
រាល់ការសុំកិច្ចសហការបង្រ្កាបទប់ស្កាត់បទល្មើសជួញដូរគ្រឿងញៀន ជួញដូរមនុស្សខុសច្បាប់ និងការឆបោកតាមប្រព័ន្ធអនឡាញ ស្ថានទូតចិននៅកម្ពុជាស្វាគមន៍ចុះប្រតិបត្តិការរួមគ្នាដោយមិនរុញរា មិនថាថ្នាក់ជាតិ ឬក្រោមជាតិនោះទេ។ នេះជាការបញ្ជាក់របស់លោក Wang Wenbin។

អ្នកការទូតរហ័សនាមអ្នកចម្បាំងចចក ក៏បានលើកឡើងដែរថា គ្រប់កាលៈទេសៈចិន នៅតែគាំទ្រកិច្ចសហប្រតិបត្តិការយ៉ាងស៊ីជម្រៅជាមួយកម្ពុជា រួមសុខរួមទុក្ខជាមួយគ្នាគ្រប់ពេលវេលា ក្នុងន័យកសាងវាសនាតែមួយរវាងចិន និងកម្ពុជា។
ទូតចិននៅកម្ពុជា បានវាយតម្លៃខ្ពស់ចំពោះចំណងមិត្តភាពនៃការទំនាក់ទំនងល្អប្រសើររួមគ្នារវាងកងកម្លាំងនគរបាលខេត្តកោះកុង និងអាជ្ញាធរសមត្ថកិច្ចរបស់ចិន ដើម្បីទប់ស្កាត់បង្រ្កាបបទល្មើសនានា។ហើយបង្ហាញជំហរគាំទ្រដល់រដ្ឋបាលខេត្ត និងស្នងការនគរបាលខេត្ត គ្រប់សកម្មភាពទប់ស្កាត់បទល្មើស ថែរក្សាសន្តិសុខសុវត្ថិភាពរវាងប្រជាជនទាំងពីរ ដោយជំនួសមកវិញនូវការវិនិយោគទុនពីបរទេស ឬអភិវឌ្ឍន៍វិស័យទេសចណ៍បន្ថែម។

សម្រាប់លោកឧត្តមសេនីយ៍ទោ គង់ មនោ ស្នងការនគរបាលខេត្តកោះកុង បានចាត់ទុកដំណើរទស្សនកិច្ច និងពាំនាំនូវជំនួយឧបត្ថម្ភជាសម្ភារៈការងារការិយាល័យរបស់ស្ថានទូតចិនប្រចាំនៅកម្ពុជា ថា បានបង្ហាញកាន់តែច្បាស់ពីគុណតម្លៃនៃកិច្ចសហប្រតិបត្តិការ និងមិត្តភាពរវាងប្រទេសទាំងពីរ។ លោកស្នងការនគរបាលខេត្ត សន្យាថា បន្តរួមដៃគ្នាពង្រឹងសហការគ្រប់កិច្ចការងារជាមួយស្ថានទូតចិននៅកម្ពុជា កាន់តែរឹងមាំបន្ថែម ហើយនឹងយកសម្ភារៈ និងមធ្យោបាយធ្វើដំណើរដែលជំនួយដល់ស្ថានទូតចិន ទៅប្រើប្រាស់ជាប្រយោជន៍របស់អង្គភាព និងថែរក្សាឱ្យបានល្អយូរអង្វែង៕
អត្តបទ៖សិរីវឌ្ឍនៈ

-
កីឡា១០ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ


