Connect with us

ព័ត៌មានជាតិ

លោកជំទាវ​ម៉ែន សំអន ផ្តល់​នូវ​គោលការណ៍​៣​សំខាន់ៗ​ដើម្បី​បញ្ចៀស​ជំងឺ​កូ​វីដ​១៩ ​ព្រោះ​វា​មិនដែល​ភ្លេច​យើង​ឡើយ

បានផុស

នៅ

ស្វាយរៀង ៖ លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា​-​ព្រឹទ្ធសភា និង​អធិការកិច្ច និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះជួយ​ខេត្តស្វាយរៀង​បាន​ថ្លែង​នូវ​ការ​ផ្តល់​គោលការណ៍​៣​សំខាន់ៗ​ដើម្បី​បញ្ចៀស​ជំងឺ​កូ​វីដ​១៩​ព្រោះ​វា​មិនដែល​ភ្លេច​យើង​ឡើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ផ្តល់នូវ​គោលការណ៍​មាន​សារៈសំខាន់​បែបនេះ​ខណៈ​ពេល​តំណាង​ដ៏​ខ្ពង់ខ្ពស់​សម្តេច​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ចែក​ស្រូវពូជ​ជូន​ប្រជាពលរដ្ឋ​រងគ្រោះ ដោយ​ជំនន់​ទឹកភ្លៀង ១.០២០​គ្រួសារ តាម​បណ្ដោយ​មាត់ទន្លេ​វ៉ៃ​គោ ស្ថិតក្នុង​សង្កាត់​ស្វាយរៀង ក្រុង​ស្វាយរៀង នៅ​ខេត្តស្វាយរៀង នា​ព្រឹក​ថ្ងៃទី​១២ វិ​ច្ឆិ​កា ឆ្នាំ​២០២០​ម្សិល​មិញ​នេះ។

លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត បាន​ថ្លែង​នូវ​ការ​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ​ពី​សំណាក់ សម្តេច​តេ​ជោ ហ៊ុន សែន និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ដែលជា​និច្ចកាល សម្ដេច​ទាំងពីរ​តែងតែ​គិតគូរ អំពី​សុខទុក្ខ​ប្រជាពលរដ្ឋ​ទូទាំងប្រទេស​ដោយ​ចុះ​ដល់​ទីតាំង​រងគ្រោះ និង​បាន​ចាត់​តំណាង​ចូលរួម​ជំនួស​សម្តេច​តេ​ជោ​។

ក្នុងនាម​សម្តេច​តេ​ជោ​ហ៊ុន សែន លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ថ្លែងថា ជំងឺ​រាតត្បាត​កូ​វឹដ ១៩​នេះ​គឺជា​ជំងឺ​ដ៏កាច​សាហាវ​ដែល​កំពុង​តែ​សម្លាប់​អាយុជីវិត​មនុស្ស​លើ​ពិភពលោក​ជិត​១​លាន​២​សែន​ហើយ​អ្នក​ឆ្លង​ជាង​៦០​លាន​នាក់​។ ដូច្នោះ​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ដាច់ខាត​ត្រូវតែ​បន្ត​ការប្រុងប្រយ័ត្ន និង​ចូលរួម​ទាំងអស់គ្នា​ដើម្បី​ការពារ​ខ្លួន​ព្រមទាំង​ក្រុម​គ្រួសារ និង​សហគមន៍ ពី​ជំងឺ​កូ​វីដ​១៩ ព្រោះ​មកដល់ពេលនេះ​ជំងឺ​នេះ​នៅ​បន្ត​រីក​រាលដាល​យ៉ាង​ខ្លាំង និង​ពុំ​ទាន់​មាន​វ៉ាក់សាំង​ការពារ​នៅឡើយ​ទេ​។

លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត បាន​មានប្រសាសន៍ថា សម្តេច​តេ​ជោ ពិតជា​សោកស្តាយ ដែល​មិន​អាចមក​ចូលរួម​ផ្ទាល់ ប៉ុន្តែ​សម្តេច​បាន​ចាត់​ឲ្យ​តំណាង​ចូលរួម​ទៅកាន់​ខេត្ត​គោលដៅ​តាម​ផែនការ​កំណត់ ដោយ​តាមដាន​ការអនុវត្ត​ជាប់​ជាប្រចាំ ការចែក​ស្បៀង និង​ស្រូវពូជ​ជូន​ដល់​ប្រជាពលរដ្ឋ​រងគ្រោះ ឲ្យ​បាន​ទាន់​ពេល​វេលា នៅក្នុង​ដំណាក់កាល​ស្តា​ឡើងវិញ​នេះ គឺជា​កិច្ចការ​អាទិភាព​សំខាន់​ចាំបាច់ ដោយ​មិនអាច​ពន្យារពេល​បាន​។

លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត​ក៏បាន ថ្លែងអំណរគុណ​ចំពោះ កងកម្លាំង​ទាំង​បី​ប្រភេទ អាជ្ញាធរ​ដែនដី សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្តស្វាយរៀង និង​ក្រុមការងារ​ពាក់ព័ន្ធ ដែល​បាន​ចូលរួម​រៀបចំ​កម្មវិធី​នេះ​ប្រព្រឹត្តទៅបាន​យ៉ាង​ល្អ។

លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត​ក៏បាន អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​បន្ត​ការប្រុងប្រយ័ត្ន និង​ចូលរួម​ទាំងអស់គ្នា​អនុវត្តន៍​តាម​ការ​ណែនាំ​របស់​ក្រសួងសុខាភិបាល​ដើម្បី​ការពារ​ខ្លួន​ព្រមទាំង​ក្រុម​គ្រួសារ និង​សហគមន៍ ពី​ជំងឺ​កូ​វីដ​១៩ ព្រោះ​មកដល់ពេលនេះ​ជំងឺ​នេះ​នៅ​បន្ត​រីក​រាលដាល​យ៉ាង​ខ្លាំង លើ​ពិភពលោក រួម​នឹង​កម្ពុជា​ផង​ដែរ ហើយក៏​ពុំ​ទាន់​មាន​វ៉ាក់សាំង​ការពារ​នៅឡើយ​ទេ។ ត្រូវ​រួមគ្នា​គោរព​ច្បាប់​ចរាចរណ៍​ទាំងអស់គ្នា ចូលរួម​ពង្រឹង​នូវ​ភូមិ​ឃុំ​មាន​សុវត្ថិភាព និង​ជៀសផុត​ពី​គ្រឿងញៀន​។ ជាពិសេស​សូម​បន្ត​រួមគ្នា​ការពារ​សន្តិភាព ដែល​នេះ​ជា​កិច្ច​ការសំខាន់ និង​ជា​មូលដ្ឋាន​ចាំបាច់​សម្រាប់​យើង​រួម​បន្ត​អភិវឌ្ឍន៍​ប្រទេស​ទៅមុខទៀត។

សូម​បញ្ជាក់​ថា នា​ឱកាស​ជួប​សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋ​ជាង​១០០០​គ្រួសារ​នោះ​លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត​ក៏​បាន​នាំ​អំណោយ​ដ៏​ថ្លៃថ្លា​របស់ សម្តេច​តេ​ជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ចែកជូន​ប្រជាពលរដ្ឋ ១.០២០​គ្រួសារ រួមមាន ក្នុង ១​គ្រួសារ ទទួលបាន ស្រូវពូជ ១០០​គីឡូក្រាម មី ១​កេស នំប៉័ង ១​ដើម និង​ថវិកា ៥​ម៉ឺន​រៀល ផង​ដែរ​៕
ដោយ ៖ វិមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

កីឡា៦ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៤ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម