ព័ត៌មានជាតិ
លោកស្រី ឱ វណ្ណឌីន៖ស្ថានភាពជំងឺកូវីដ-១៩នៅកម្ពុជា ស្ថិតនៅក្នុងរលកទី១
លោកស្រី វេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានអះអាងថា បច្ចុប្បន្ននេះ ស្ថានភាពជំងឺកូវីដ-១៩នៅប្រទេសកម្ពុជា កំពុងស្ថិតនៅក្នុងរលកទី១ នៅឡើយទេ។
ការអះអាងរបស់លោកស្រី បានធ្វើឡើងបន្ទាប់ពីមានការលើកឡើងថា ព្រឹត្តិការណ៍ថ្ងៃទី០៣វិច្ឆិកា គឺជាករណីរលកទី២។
លោកស្រីបានបន្តថា«យើងនៅមិនទាន់បញ្ចប់រលកទី១នៅឡើយទេ។ព្រឹត្តិការណ៍០៣វិច្ឆិកានេះវាមានប្រហាក់ប្រហែលនឹងករណីនាំចូលដែលទេ។មានតែ៤នាក់ទេ ដែលឆ្លងបន្ត។អីចឹងតាមការពិភាក្សាគ្នាជាមួយអង្គការសុខភាពពិភពលោកប្រចាំនៅកម្ពុជាយ៉ាងច្បាស់លាស់យើងនៅមិនទាន់សន្និដ្ឋានថាវាជាករណីរលកទី២នៅឡើយទេដោយសារយើងកំពុងធ្វើកិច្ចការនិងតាមដាននូវការចម្លងវីរុសកូវីដ-១៩ នៅក្នុងដំណាក់កាលទី១នៅឡើយទេ»។

យ៉ាងណាក៏ដោយ លោកស្រីបានបញ្ជាក់ថា កម្ពុជាពេលនេះ ស្ថិតនៅក្នុងស្ថានភាពមួយ ដែលត្រូវមានការប្រុងប្រយ័ត្នឱ្យបានខ្ពស់ ហើយកម្រិតគ្រោះថ្នាក់យ៉ាងណានោះ គឺអាស្រ័យទៅលើការចូលរួមរបស់ប្រជាពលរដ្ឋទាំងអស់គ្នា ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។
ក្រសួងសុខាភិបាល បានឱ្យដឹងថា គិតពីថ្ងៃទី០៤ ដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០ សរុបចំនួនតេស្តដែលបានធ្វើវិភាគមាន ២៥៦៧ វត្ថុសំណាក (ក្នុងចំនួននេះ មានអ្នកដែលបានធ្វើតេស្តលើកទី១ចំនួន ១៧៤១នាក់ និងលើកទី២ចំនួន៨២៦នាក់) ដោយលទ្ធផលពីវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា បានបង្ហាញថា មានអ្នកវិជ្ជមានវីរុសកូវីដ-១៩ ៤នាក់ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។
គួរបញ្ជាក់ថា គិតត្រឹមម៉ោង ០៧ព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០ កម្ពុជា បានរកឃើញអ្នកមានវីរុសកូវីដ-១៩ មានចំនួនសរុប ៣០២នាក់ (ស្ត្រី ៦១នាក់ និងបុរស ២៤១នាក់) ក្នុងនោះចំនួនអ្នកព្យាបាលជាសះស្បើយសរុបទូទាំងប្រទេស មានចំនួន ២៨៩នាក់ និង អ្នកសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត រាជធានីភ្នំពេញ ចំនួន១៣នាក់៕
អត្ថបទ ៖ សំអឿន
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


