Connect with us

ព័ត៌មានជាតិ

នៅរាជធានីភ្នំពេញនឹងបញ្ចប់ការចាក់វ៉ាក់សាំងរួចរាល់ដំណាច់​ខែក្រោយ

បានផុស

នៅ

លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល រំ​ពឹង​ថា ខណ្ឌ​ទាំង​១៤​នៅ​រាជធានីភ្នំពេញ នឹង​អាច​ចាក់​បាន​រួច​រាល់​នៅ​ដំណាច់​ខែ​មិថុនា​ខាងមុខនេះ ខណៈ​ដែល​ខណ្ឌ​មួយ​ចំនួន បានបញ្ចប់ដូសទី២ជាបណ្តើរៗ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកជំទាវ ឱ វណ្ណឌីន ឱ្យ​ដឹង​ថា នៅ​រាជធានីភ្នំពេញ​ក្រុម​គ្រូពេទ្យ កំពុង​តែ​សម្រុក​ការ​ស្រោច​វ៉ាក់សាំង​ ជូន​ទៅ​ដល់​បង​ប្អូន​ប្រជា​ពលរដ្ឋ​ ដោយ​អាស្រ័យ​លើ​ចំនួន​វ៉ាក់សាំង​ដែល​មកដល់​ដោយ​កន្លងទៅ​បាន​ចាប់​ផ្ដើម​ជំហាន​ដំបូង​គឺ​ចំនួន​៤ ខណ្ឌ ដែល​ជា​តំបន់​ក្រហម ក្រោយ​មក​ទៀត​យើង​ទទួល​បាន​វ៉ាក់សាំង​ថែម​ទៀត​យើង​បាន​ផ្គត់​ផ្គង់​ទៅ​កងទ័ព​ដើម្បី​ចាក់​នៅ​ពីរ​ខណ្ឌទៀត ខណ្ឌ​ឬស្សីកែវ និង​ខណ្ឌទួលគោក ដែល​បច្ចុប្បន្ន​កំពុង​តែ​ចាក់​នៅ​ខណ្ឌទាំងពីរនេះ។

លោកជំទាវបន្តថា នៅ​ថ្ងៃ​ទី ១៦ ខែ​ឧសភា​កន្លងទៅ យើង​ក៏​ទទួល​បាន​វ៉ាក់សាំង​មួយ​ចំណែក​ទៀត ដូច្នេះយើងក៏បើកយុទ្ធ​នាការ​ជាបន្ត​សម្រាប់​ខណ្ឌ​២ ទៀត គឺខណ្ឌ​បឹងកេងកង ​និង​ខណ្ឌសែនសុខ ដែល​ចាប់​ផ្តើម​ចាក់​តាំង​ពី​ថ្ងៃ​ទី​១៨ ខែ​ឧ​ភា ឆ្នាំ​២០២១។

លោក ជំទាវ ឱ វណ្ណឌីន បានបញ្ជាក់ថា នៅថ្ងៃខាងមុខ នៅ​ពេល​ដែល​មាន​វ៉ាក់សាំង​មក​ដល់​ជា​បន្ត​ទៀត​យើង​នឹង​បើក​យុទ្ធ​នាការ​បន្ត​ទៀត​ទៅ​ដល់​ខណ្ឌ​ដែល​នៅ​សេស​សល់​ ដូច្នេះ​អាស្រ័យ​ទៅ​លើ​ចំនួន​វ៉ាក់សាំង​ដែល​មក​ដល់​ប្រសិន​បើ​វ៉ាក់សាំង​មក​ច្រើន យើង​ក៏​ចាក់​បាន​ច្រើន ហើយ​រំ​ពឹង​ថា ខណ្ឌ​ទាំង​១៤​នៅ​រាជធានីភ្នំពេញ នឹង​អាច​ចាក់​បាន​រួច​រាល់​នៅ​ដំណាច់​ខែ​មិថុនា​ខាងមុខនេះ ខណៈ​ដែល​ខណ្ឌ​មួយ​ចំនួន បានបញ្ចប់ដូសទី២ជាបណ្តើរៗរួចទៅហើយ។

គិត​ត្រឹម​ថ្ងៃ​ទី​២០​ខែ​ឧសភា​ ចំនួន​អ្នក​ចាក់​វ៉ាក់សាំង​ការ​ពារ​ជំងឺ​កូវីដ​១៩ នៅទូទាំងប្រទេសបាន​កើន​ដល់​ ២១.៩៩ ភាគរយ ស្មើនឹង​២ ១៩៨ ៥៤៧ នាក់៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៨ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២៣ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១១ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម