Connect with us

ព័ត៌មានជាតិ

ប្រទះឃើញសពបុរសម្នាក់ដេកស្លាប់ក្នុងថ្លុកឈាម សង្ស័យករណីឃាតកម្ម

បានផុស

នៅ

សព​បុរស​ម្នាក់ ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ដេក​ស្លាប់​នៅ​ក្នុងថ្លុក​ឈាម​ បង្ក​ការ​ភ្ញាក់ផ្អើល​នៅ​វេលាព្រឹក​ថ្ងៃទី២៥ ខែ​ឧសភា ឆ្នាំ២០២១ ស្ថិត​នៅ​ចំណុច​ផ្លូវ​ប៉េតុង​ ទល់​មុខ​ផ្សារ​បឹងទំពុន ​ភូមិ​សន្សំកុសល៣ សង្កាត់បឹងទំពុន១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ភិនភាគ​សពបុរស​រងគ្រោះ មាន​មាឌ​ធំ​ល្មម អាយុប្រមាណ ៣០ ឆ្នាំ មាន​សភាព​រងរបួស​បែកក្បាល និង​បាក់​ជើង។

ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​រស់​នៅ​តំបន់​ក្បែរ​នោះ បាន​ឱ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​១​​រំលង​អាធ្រាត្រ​យប់មិញ ​ឮសូរ​សំឡេង​ស្រែក​ប្រទូសរ៉ាយ​គ្នា​ផង​ដែរ ​។ លុះ​ព្រឹក​ឡើង ក៏​ប្រទះ​ឃើញ​មាន​សពដេក​ស្លាប់​ក្នុង​ថ្លុក​ឈាម​តែម្តង។

សព​បុរសខាង​លើ ពុំ​មែន​ជា​ពលរដ្ឋក្នុងតំបន់ឡើយ ព្រោះ​កន្លង​ទៅ​ពុំ​ធ្លាប់​ដែល​ឃើញ និង​ស្គាល់​ឡើយ។

យ៉ាងណាមិញ បច្ចុប្បន្នសព​ពុំទាន់​ធ្វើការពិនិត្យវិច្ច័យឡើយ ដោយ​សមត្ថកិច្ច​រង់ចាំ​ក្រុមគ្រូពេទ្យ​ធ្វើ​សំណាកតេស្តរកមេរោគកូវីដ១៩ជាមុនសិន។ នៅ​ជុំវិញកន្លែង​កើតហេតុ មាន​ការចោម​រោម​មើល​យ៉ាង​ច្រើន​ពីសំណាក់បងប្អូនពលរដ្ឋរស់​នៅក្បែរតំបន់កើតហេតុ។

ករណីខាងលើនេះ ពុំទាន់ដឹងថា ជាករណីវាយប្លន់សម្លាប់ ឬក៏គំនុំឡើយ ខណៈ​កម្លាំងសមត្ថកិច្ច​ចម្រុះ​​កំពុង​ពិនិត្យ​ស្រាវជ្រាវ​ តាម​រយៈកា​មេរ៉ាសុវត្ថិភាព​ជុំវិញ​តំបន់​កើត​ហេតុ​ខាង​លើ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៥ នាទីutes មុន

រដ្ឋមន្ត្រីព័ត៌មាន៖ ក្រុមប្រឆាំងនៅក្រៅប្រទេសបង្កើតព័ត៌មានក្លែងក្លាយ ដើម្បីបញ្ឆេះកំហឹងពលរដ្ឋ ឱ្យផ្ដួលរំលំរដ្ឋាភិបាល

សេចក្ដីជូនដំណឹង២ ម៉ោង មុន

ក្រុមហ៊ុន Smart Axiata ទទូលបានពានរង្វាន់ “បរិយាបន្នឌីជីថល” ពីរឆ្នាំជាប់គ្នាៗ ពីកម្មវិធី AmCham CSR Excellence Awards

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ត្រាំ បញ្ជាក់ថា «ពន្ធឱ្យស្មើគ្នា» នឹងដាក់លើគ្រប់ប្រទេសទាំងអស់

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួង ហាមមិនឱ្យលេងបាញ់ទឹក ជះទឹក លាបម្សៅ តាមសាលារៀនរដ្ឋ និងឯកជន

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​តំបន់​ទេសចរណ៍​ល្បី​​ «បឹង Inle» នៅ​មីយ៉ាន់​ម៉ា មាន​​អ្នកស្លាប់​កើន​ដល់៨៩​នាក់​ក្នុងគ្រោះរញ្ជួយដី​​

Sokha Hotels

ព័ត៌មានពេញនិយម