សន្តិសុខសង្គម
ឃាត់មេខ្លោងរត់គេចខ្លួនទៅវៀតណាម ខណៈបក្សពួក ២ នាក់ ទៀត កំពុងស៊ើបសួរនៅតុលាការ ករណីសម្លាប់នារីខ្មែរយកសពកប់នៅ ៦០ ម៉ែត្រ
កម្លាំងនាយកដ្ឋានព្រហ្មទណ្ឌ នៃអគ្គស្នងការ បានបន្តស្រាវជ្រាវករណីសម្លាប់នារីខ្មែរជាសង្សាររបស់ជនជាតិចិនរួចយកសាកសពទៅកប់ក្នុងដីខ្សាច់ក្បែរផ្សារទំនើបអ៊ីអន ៣ ដោយកម្លាំងសមត្ថកិច្ចខ្មែរសហការជាមួយសមត្ថកិច្ច នៃអាជ្ញាធរប្រទេសវៀតណាម ធ្វើការឃាត់ខ្លួនជនសង្ស័យជាមេខ្លោងម្នាក់ទៀត បញ្ជូនមកសួរនាំនៅនាយកដ្ឋាននគរបាលព្រហ្មទណ្ឌនៅពាក់កណ្ដាលយប់ថ្ងៃទី ៥ ខែមីនា ឆ្នាំ ២០២៥ ចំណែកបក្សពួក ២ នាក់ ទៀត កំពុងបើកដំណើរការស៊ើបសួរនៅតុលាការ។

គួរបញ្ជាក់ថា ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្ដមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រោយពីទទួលបានពាក្យបណ្ដឹងខាងលើ លោកឧត្ដមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន លោកវរសេនីយ៍ឯក ហែម បូណា និងលោកវរសេនីយ៍ឯក ឆាន់ គីមលី អនុប្រធាននាយកដ្ឋាន បានដឹកនាំកម្លាំងធ្វើការស្រាវជ្រាវតាមនីតិវិធី និងជំនាញ រហូតប្រទះឃើញសាកសពនារីម្នាក់ ដែលមានភិនភាគដូចនឹងនារីរងគ្រោះ ដែលសង្ស័យជាករណីឃាតកម្ម ត្រូវបានគេកប់ដីខ្សាច់នៅក្បែរផ្សារទំនើប Aeon3 ស្ថិតក្នុងសង្កាត់ជើងឯក ខណ្ឌដង្កោ។

ក្នុងនោះ សមត្ថកិច្ចជំនាញបានបើកការស្រាវជ្រាវ ដោយឃាត់ខ្លួនបានជនសង្ស័យ ២ នាក់ គឺ ម្នាក់ឈ្មោះ CHEN CONG ភេទប្រុស អាយុ ៣០ ឆ្នាំ ជនជាតិចិន កាន់លិខិតឆ្លងដែនលេខ EM2676 148 នៅត្រង់ចំណុច អគារព្រីនស៍ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ (សង្សារនារីរងគ្រោះ) និងម្នាក់ឈ្មោះ LI HAOHAO ភេទប្រុស អាយុ ៣៤ ឆ្នាំ ជនជាតិចិន កាន់លិខិតឆ្លងដែនលេខ EB2013601 ឃាត់ខ្លួននៅត្រង់ស្ពានអាកាស សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ខណៈនៅសល់មេខ្លោងម្នាក់ កំពុងបន្តរត់គេចខ្លួន។

បន្ទាប់ពីធ្វើការសួរនាំ ជនសង្ស័យទាំង ២ នាក់ បានសារភាពថា ពួកគេពិតជាបានចូលរួមក្នុងសកម្មភាពសម្លាប់នារីជនរងគ្រោះខាងលើមែន កាលពីយប់ថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ ២០២៥ ដោយមានឈ្មោះ YANG KAIXIN ភេទប្រុស អាយុ ២៦ ឆ្នាំ ជនជាតិចិនដូចគ្នា កាន់លិខិតឆ្លងដែន EL4710161 (រត់គេចខ្លួន) ជាអ្នករៀបចំគម្រោងសម្លាប់នារីរងគ្រោះ ដោយមូលហេតុនារីរងគ្រោះបាន ដឹងរឿងសម្ងាត់របស់ពួកគេ។

គួររំលឹកថា កាលពីថ្ងៃទី ១ ខែមីនា ឆ្នាំ ២០២៥ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌបានទទួលពាក្យបណ្ដឹងរបស់ឈ្មោះ ទឹម សុភី ភេទស្រី អាយុ ៤៥ ឆ្នាំ ពាក់ព័ន្ធករណីបាត់កូនស្រីឈ្មោះ ហេង សៀវលី អាយុ ១៨ ឆ្នាំ។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងដកហូត ត្រូវបាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី។ ចំណែកបក្សពួកនៅសេសសល់កម្លាំងសមត្ថកិច្ចនៅបន្តធ្វើការស្រាវជ្រាវ៕
អត្ថបទ ៖ ម៉េង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ២២ ម៉ោង agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


